លក្ខណសម្បត្តិ​បន្ទាត់​រាបស្មើ

នៅ​ក្នុង​គំនូស​តាង​មួយ​ដែល​បង្ហាញ​បន្ទាត់ (ប្រភេទ​បន្ទាត់ ឬ​ប្រភេទ XY) អ្នក​អាច​ជ្រើស​ថា​ត្រូវ​បង្ហាញ​ខ្សែកោង​ជំនួស​ឲ្យ​បន្ទាត់​ត្រង់ ។ ជម្រើស​មួយ​ចំនួន​ត្រួត​ពិនិត្យ​លក្ខណសម្បត្តិ​របស់​ខ្សែកោង​ទាំង​នោះ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

នៅ​ក្នុង​ប្រអប់​​ប្រភេទ​គំនូសតាង​នៃ​គំនូសតាង​បន្ទាត់ ឬ​គំនូស​តាង XY ដែល​បង្ហាញ​បន្ទាត់ ជ្រើស កាំ នៅ​ក្នុង​បញ្ជី​ទម្លាក់​ចុះ​ប្រភេទ​បន្ទាត់ បន្ទាប់មក​ចុច​ប៊ូតុង​លក្ខណសម្បត្តិ។


ចុច Shift+F1 និង​បង្ហាញ​ឧបករណ៍​បញ្ជា​​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ឧបករណ៍​បញ្ជា។

ដើម្បី​ផ្លាស់ប្ដូរ​លក្ខណសម្បត្តិ​បន្ទាត់

  1. ជ្រើស Cubic Spline ឬ B-Spline ។

    មាន​ម៉ូដែល​គណិតវិទ្យា​ដែល​មាន​​អនុភាព​លើ​ទិដ្ឋភាព​នៃ​ខ្សែ​កោង ។ ខ្សែ​កោង​​ត្រូវ​បាន​បង្កើត​ដោយ​​ការ​​ភ្ជាប់​​ពហុ​ផ្នែក​ជា​ច្រើន ។​

  2. ជា​ជម្រើស​កំណត់​គុណភាព​បង្ហាញ ។ តម្លៃ​ខ្ពស់​នាំទៅ​បន្ទាត់​រាបស្មើ​ជាង ។

  3. ចំពោះ​បន្ទាត់ B-spline កំណត់​កម្រិត​នៃ​ពហុ​ជា​ជម្រើស ។