ធ្វើមាត្រដ្ឋាន

ត្រួត​ពិនិត្យ​ការ​ដាក់​មាត្រដ្ឋាន​នៃ​អ័ក្ស X ឬ Y ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ទ្រង់ទ្រាយ - អ័ក្ស - អ័ក្ស Y - ផ្ទាំង មាត្រដ្ឋាន (គំនូសតាង)


អ័ក្ស​ Y ត្រូវ​បាន​កំណត់​មាត្រដ្ឋាន​ដោយ​ស្វ័យ​ប្រវត្តិ ​ដោយ​ LibreOffice ដូច្នេះ​គ្រប់​តម្លៃ​ទាំងអស់​ត្រូវ​បាន​បង្ហាញ​យ៉ាង​ប្រសើរ​បំផុត​ ។

ដើម្បី​សម្រេច​លទ្ធ​ផល​ជាក់​លាក់​ អ្នក​អាច​ផ្លាស់​ប្ដូរ​ការ​កំណត់​មាត្រដ្ឋាន​អ័ក្ស​ដោយ​ដៃ ។ ​ឧទាហរណ៍​ អ្នក​អាច​បង្ហាញ​តែ​តំបន់​កំពូល​នៃ​ជួរ​ឈរ​​ ដោយ​រំកិល​​បន្ទាត់​សូន្យ​ឡើង​លើ ។

មាត្រដ្ឋាន

អ្នកអាច​បញ្ចូល​តម្លៃ​សម្រាប់​អ័ក្ស​រង​នៅ​ក្នុង​ផ្ទៃ​នេះ ។ អ្នក​អាច​កំណត់​លក្ខណសម្បត្តិ​ដោយ​ស្វ័យ​ប្រវត្តិ អប្បបរមា អតិបរមា ចន្លោះ​រង្វើល ចំនួន​ចន្លោះតូច និង តម្លៃ​យោង ។

អប្បបរមា

កំណត់​តម្លៃ​អប្បបរមា​សម្រាប់​ដើមអ័ក្ស ។

អតិបរមា

កំណត់​តម្លៃ​អតិបរមា​សម្រាប់​ចុង​អ័ក្ស ។

ចន្លោះ​​ធំ

កំណត់​ចន្លោះ​ពេល​វិធី​ចែក​ចម្បង​នៃ​អ័ក្ស ។ ចន្លោះ​ពេល​ចម្បង​មិន​អាច​​ធំជាង​ផ្ទៃ​តម្លៃ​ឡើយ ។​

ក្រិត​ចន្លោះ​តូច

កំណត់​ចន្លោះ​ សម្រាប់​​ផ្នែក​រង​នៃ​​អ័ក្ស​ ។

តម្លៃ​យោង

បញ្ជាក់​ទីតាំង​ណាមួយ​ដែលត្រូវ​បង្ហាញ​តម្លៃ​តាម​អ័ក្ស ។

ស្វ័យ​​ប្រវត្តិ

អ្នក​ត្រូវ​តែ​​ដោះ​ការ​ជ្រើស​​ជម្រើស ដោយ​ស្វ័យ​ប្រវត្តិ សិន ដើម្បីកែប្រែ​តម្លៃ ។

រូប​តំណាង​ចំណាំ

ធ្វើ​ឲ្យ​លក្ខណៈ​ពិសេស​នេះ​ប្រើ​មិន​បាន​ ប្រសិន​បើ​​អ្នក​កំពុង​ធ្វើ​ការ​ជាមួយ​តម្លៃ​ "ថេរ" ព្រោះថា​វា​មិន​​អនុញ្ញាត​ឲ្យ​កំណត់​មាត្រ​ដ្ឋាន​ដោយ​ស្វ័យ​ប្រវត្តិ​ទេ​ ។


មាត្រដ្ឋាន​លោការីត

បញ្ជាក់​ថា អ្នក​ចង់​ឲ្យ​អ័ក្ស​ត្រូវ​បែងចែក​តាម​ឡូការីត ។

រូប​តំណាង​ចំណាំ

ប្រើ​លក្ខណៈ​ពិសេស​នេះ​ ប្រសិន​អ្នក​កំពុង​ធ្វើការ​ជាមួយ​តម្លៃ​ដែល​ខុស​គ្នា​ទាំង​ស្រុង​​ ។ អ្នក​អាច​ប្រើ​មាត្រដ្ឋាន​លោការីត​ ដើម្បី​ធ្វើ​ឲ្យ​បន្ទាត់​ក្រឡាចត្រង្គ​នៃ​អ័ក្ស​​ស្មើៗគ្នា​ ប៉ុន្តែ​មាន​តម្លៃ​ដែល​អាច​បង្កើន​ ឬ​បន្ថយ​ ។


បញ្ច្រាស​ទិស

កំណត់​កន្លែង​ដែល​តម្លៃ​ខ្ពស់​ និងទាប​ត្រូវ​បានបង្ហាញ​នៅ​លើ​អ័ក្ស ។ ស្ថានភាព​មិន​គូសធីក​គឺ​ជា​ទិស​តាម​គណិត​វិទ្យា ។ នោះ​មានន័យ​សម្រាប់​ប្រព័ន្ធ​សម្របសម្រួល Cartesian ដែល​អ័ក្ស x បង្ហាញ​តម្លៃ​ទាប​នៅ​ខាង​ឆ្វេង និង​អ័ក្ស y បង្ហាញ​តម្លៃ​ទាប​នៅ​បាត ។ សម្រាប់​ប្រព័ន្ធ​សម្របសម្រួល polar ទិស​អ័ក្ស​មុំ​គណិតវិទ្យា​គឺ​ស្រប​ទិស​ទ្រនិច​នាឡិកា និង​អ័ក្ស​កាំ​ពី​ខាង​ក្នុង​ទៅ​ខាង​ក្រៅ ។

ប្រភេទ

ប្រភេទ​អ័ក្ស​មួយ​ចំនួន អ្នក​អាច​ជ្រើស​ក្នុង​ការ​​ធ្វើ​ទ្រង់ទ្រាយ​អ័ក្ស​ជា​អត្ថបទ ឬ​កាលបរិច្ឆេទ ឬ​រក​ឃើញ​ប្រភេទ​ដោយ​ស្វ័យ​ប្រវត្តិ ។ ចំពោះ​ប្រភេទ​អ័ក្ស "កាលបរិច្ឆេទ" ដែល​អ្នក​អាច​កំណត់​​ជម្រើស​ខាងក្រោម ។​

តម្លៃ​អតិបរមា និង​អប្បបរមា​ត្រូវ​បាន​បង្ហាញ​នៅ​​ពេល​បច្ចុប្បន្ន​ក្នុង​ការ​ធ្វើ​​មាត្រដ្ឋាន ។

គុណភាព​បង្ហាញ​ត្រូវ​បាន​កំណត់​ ដើម្បី​បង្ហាញ​ថ្ងៃ ខែ ឬ​ឆ្នាំ​ជា​ន្លោះពេល​ ។

ចន្លោះ​ធំ​អាច​ត្រូវ​បាន​កំណត់​ក្នុង​ការ​បង្ហាញ​ចំនួន​នៃ​ថ្ងៃ​ ខែ ឬ​ឆ្នាំ​ពិតប្រាកដ ។

ចន្លោះ​តូច​អាច​ត្រូវ​បាន​កំណត់​ក្នុង​ការ​បង្ហាញ​ចំនួន​ថ្ងៃ ខែ ឬ​ឆ្នាំ​ពិតប្រាកដ ។