អ័ក្ស

បញ្ជាក់អ័ក្ស​ឲ្យ​បង្ហាញ​នៅ​ក្នុង​គំនូស​តាង ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស បញ្ចូល - អ័ក្ស (គំនូស​តាង)


អ័ក្ស​មេ

អ័ក្ស X

បង្ហាញ​អ័ក្ស X ជា​បន្ទាត់​ដែលមាន​ផ្នែក​រង ។

អ័ក្ស Y

​បង្ហាញ​អ័ក្ស​ Y ជា​បន្ទាត់​ដែលមាន​ផ្នែក​រង​ ។​

អ័ក្ស Z

​បង្ហាញ​អ័ក្ស​ Z ជា​បន្ទាត់​​ដែលមាន​ផ្នែក​រង​ ។​ អ័ក្ស​នេះ​អាច​ត្រូវ​បាន​បង្ហាញ​តែ​ក្នុង​គំនូស​តាង​​ត្រី​​មាត្រ​ប៉ុណ្ណោះ ។

អ័ក្ស​រង

ប្រើ​ផ្ទៃ​នេះ​ដើម្បី​ផ្ដល់​អ័ក្ស​រង​ទៅ​គំនូស​តាង​របស់អ្នក ។ ប្រសិន​បើ​ស៊េរី​ទិន្នន័យ​ត្រូវ​បានផ្ដល់​ទៅ​អ័ក្ស​នេះ​រួចហើយ នោះ LibreOffice នឹង​បង្ហាញ​អ័ក្ស និង​ស្លាក​ដោយ​ស្វ័យ​ប្រវត្តិ ។ អ្នក​អាច​បិទ​ការ​កំណត់​ទាំង​នេះ​នៅពេលក្រោយ ។ ប្រសិន​បើ​គ្មាន​ទិន្នន័យ​​ដែល​ត្រូវ​បាន​ផ្ដល់​ទៅ​អ័ក្ស​នេះ ហើយ​អ្នក​ធ្វើ​ឲ្យ​ផ្ទៃ​នេះ​សកម្ម នោះ​តម្លៃ​អ័ក្ស Y ចម្បងត្រូវ​បាន​អនុវត្ត​សម្រាប់​អ័ក្ស​រង ។

អ័ក្ស X

​បង្ហាញ​អ័ក្ស​ X រង​ក្នុង​គំនូស​តាង​ ។​

អ័ក្ស Y

​បង្ហាញ​អ័ក្ស​ Y រង​​ក្នុង​គំនូស​តាង​ ។​

រូប​តំណាង​ព័ត៌មាន​ជំនួយ

​អ័ក្ស​មេ​ និង​អ័ក្ស​រង អាច​មាន​មាត្រ​ដ្ឋាន​ខុស​គ្នា​ ។ ​ឧទារហណ៍​​ អ្នក​អាច​កំណត់​មាត្រដ្ឋាន​អ័ក្ស​មួយទៅ​ 2 អ៊ិន្ឈ៍ និង​ អ័ក្ស​ដទៃ​ទៀត​ទៅ​ 1.5 អ៊ិន្ឈ៍ ។