ស្លាកទិន្នន័យ
បើកប្រអប់ ស្លាកទិន្នន័យ ដែលអនុញ្ញាតឲ្យអ្នកកំណត់ស្លាកទិន្នន័យ ។
ប្រសិនបើបានជ្រើសធាតុនៃស៊េរីទិន្នន័យ ពាក្យបញ្ជានេះដំណើរការតែលើស៊េរីទិន្នន័យប៉ុណ្ណោះ ។ ប្រសិនបើគ្មានធាតុបានជ្រើសទេ ពាក្យបញ្ជានេះដំណើរការលើស៊េរីទិន្នន័យទាំងអស់ ។
បង្ហាញតម្លៃជាលេខ
បង្ហាញតម្លៃដាច់ខាតរបស់ចំណុចទិន្នន័យ ។
ទ្រង់ទ្រាយលេខ
បើកប្រអប់ ដើម្បីជ្រើសទ្រង់ទ្រាយលេខ ។
បង្ហាញតម្លៃជាភាគរយ
បង្ហាញភាគរយរបស់ចំណុចទិន្នន័យ ក្នុងជួរឈរនីមួយៗ ។
ទ្រង់ទ្រាយភាគរយ
បើកប្រអប់ដើម្បីជ្រើសទ្រង់ទ្រាយភាគរយ ។
បង្ហាញប្រភេទ
បង្ហាញស្លាកអត្ថបទចំណុចទិន្នន័យ ។
បង្ហាញសោតាង
បង្ហាញរូបតំណាងតាងនៅជាប់នឹងស្លាកចំណុចទិន្នន័យនីមួយៗ ។
បន្ទាត់ខណ្ឌចែក
ជ្រើសបន្ទាត់ខណ្ឌចែករវាងខ្សែអត្ថបទច្រើនសម្រាប់វត្ថុតែមួយ ។
ការដាក់
ជ្រើសកន្លែងដាក់របស់ស្លាកទិន្នន័យទាក់ទងទៅនឹងវត្ថុ ។
ទិសអត្ថបទ
បញ្ជាក់ទិសដៅអត្ថបទសម្រាប់ក្រាហ្វិកដែលប្រើប្លង់អត្ថបទស្មុគស្មាញ (CTL) ។ លក្ខណៈពិសេសនេះអាចប្រើបានតែក្នុងករណីដែលការគាំទ្រប្លង់អត្ថបទត្រូវបានបើក ។
បង្វិលអត្ថបទ
ចុចប្រដាប់មូល ដើម្បីកំណត់ទិសអត្ថបទសម្រាប់ស្លាកទិន្នន័យ ។
បញ្ចូលមុំបង្វិល counterclockwise សម្រាប់ស្លាកទិន្នន័យ ។