របារ​ធ្វើ​ទ្រង់​ទ្រាយ

របារ ធ្វើ​ទ្រង់​ទ្រាយ មាន​ពាក្យ​បញ្ចូល​មូលដ្ឋាន សម្រាប់​អនុវត្ត​ការ​ធ្វើ​ទ្រង់​ទ្រាយ​ដោយ​ដៃ ។

Styles

Specifies whether to show or hide the Styles window, which is where you can assign and organize Styles.

រូបតំណាង

Styles

ឈ្មោះ​ពុម្ព​អក្សរ​

អនុញ្ញាត​ឲ្យ​អ្នក​ជ្រើស​ឈ្មោះ​ពុម្ព​អក្សរ​ពី​បញ្ជី​ ឬ​បញ្ចូល​ឈ្មោះ​ពុម្ព​អក្សរ​ដោយ​ផ្ទាល់​ ។​

អ្នក​អាច​បញ្ចូល​ពុម្ពអក្សរ​ជាច្រើន​ ដែល​បំបែក​ដោយ​សញ្ញា​ចំណុច​ក្បៀស​(;) ។ LibreOffice ប្រើ​ពុម្ពអក្សរ​ដែល​បាន​ដាក់​ឈ្មោះ​នីមួយៗ​ ប្រសិន​បើ​ពុម្ពអក្សរ​មុន​មិនអាច​ប្រើ​បាន​ ។

រូបតំណាង

ឈ្មោះ​ពុម្ព​អក្សរ​

​ទំហំ​ពុម្ព​អក្សរ​​

អនុញ្ញាត​ឲ្យ​អ្នក​ជ្រើស​រវាង​ទំហំ​ពុម្ព​អក្សរ​ផ្សេង​ៗ​ពី​បញ្ជី​ ឬ​ បញ្ចូល​ទំហំ​ដោយ​ដៃ​ ។​

ដិត

ធ្វើ​ឲ្យ​អត្ថបទ​ដែល​បាន​ជ្រើស​ដិត​ ។ ប្រសិន​បើ​ទស្សន៍​ទ្រនិច​​ស្ថិត​នៅ​ក្នុង​ពាក្យ​មួយ​ ពាក្យ​ទាំង​មូល​​ត្រូវ​បាន​ធ្វើ​ឲ្យ​ដិត​ទាំង​អស់​ ។ ប្រសិន​បើ​ជម្រើស​ ឬ​ពាក្យ​មួយ​​ត្រូវ​បាន​ធ្វើ​ឲ្យ​ដិត​​រួច​ហើយ​​ ការ​ធ្វើ​ទ្រង់​ទ្រាយ​ត្រូវ​បាន​​យក​ចេញ​ ។

រូបតំណាង

ដិត

ទ្រេត

ធ្វើ​ឲ្យ​អត្ថបទ​ដែល​បាន​ជ្រើស​​ទ្រេត​ ។ ប្រសិន​បើ​ទស្សន៍​ទ្រនិច​​ស្ថិត​នៅ​ក្នុង​ពាក្យ​មួយ​ ពាក្យ​ទាំង​មូល​​ត្រូវ​បាន​ធ្វើ​ឲ្យ​ទ្រេត​​ទាំង​អស់​ ។ ប្រសិន​បើ​ជម្រើស​ ឬ​ពាក្យ​មួយ​​ត្រូវ​បាន​ធ្វើ​ឲ្យ​​ទ្រេត​​​រួច​ហើយ​​ ការ​ធ្វើ​ទ្រង់​ទ្រាយ​ត្រូវ​បាន​​យក​ចេញ​ ។

រូបតំណាង

ទ្រេត

គូស​បន្ទាត់​ក្រោម

គូស​បន្ទាត់​ក្រោម​ ឬ​យក​ការ​គូស​បន្ទាត់​ក្រោម​ចេញ​ពី​អត្ថបទ​ដែល​បាន​ជ្រើស ។

រូបតំណាង

គូស​បន្ទាត់​ក្រោម

ពណ៌​ពុម្ពអក្សរ

Click to apply the current font color to the selected characters. You can also click here, and then drag a selection to change the text color. Click the arrow next to the icon to open the Font color toolbar.

រូបតំណាង

ពណ៌​ពុម្ព​អក្សរ

តម្រឹម​ឆ្វេង

តម្រឹម​មាតិកា​របស់​ក្រឡា​ទៅ​ឆ្វេង​ ។​

រូបតំណាង

តម្រឹម​ឆ្វេង

តម្រឹម​កណ្តាល

ដាក់​មាតិកា​កណ្ដាល​ផ្ដេក​នៃ​​ក្រឡា ។

រូបតំណាង

តម្រឹម​ស្តាំ

តម្រឹម​មាតិកា​របស់​ក្រឡា​ទៅ​ខាង​ស្តាំ ។

រូបតំណាង

តម្រឹម​ស្តាំ

តម្រឹម​សង​ខាង

តម្រឹម​មាតិកា​របស់​ក្រឡា​ទៅ​​ឆ្វេង​ និង ស្តាំ​ស៊ុម​ក្រឡា​ ។​

រូបតំណាង

តម្រឹម​សង​ខាង

ទ្រង់ទ្រាយ​លេខ ៖ រូបិយប័ណ្ណ

អនុវត្ត​ទ្រង់ទ្រាយ​រូបិយប័ណ្ណ​លំនាំដើម ទៅ​ក្រឡា​ដែល​បាន​ជ្រើស ។

រូបតំណាង

ទ្រង់ទ្រាយ​លេខ​​ ៖ រូបិយប័ណ្ណ

ទ្រង់ទ្រាយ​លេខ ៖ ភាគរយ​

អនុវត្ត​ទ្រង់ទ្រាយ​ភាគរយ ទៅ​​ក្រឡា​ដែល​បាន​ជ្រើស​ ។

រូបតំណាង

ទ្រង់ទ្រាយ​​លេខ ៖ ភាគរយ

ទ្រង់ទ្រាយ​លេខ ៖ លំនាំ​ដើម

អនុវត្ត​​ទ្រង់ទ្រាយ​លេខ​លំនាំ​ដើម​​ទៅ​​ក្រឡា​ដែល​បាន​ជ្រើស​ ។

រូប​តំណាង​

ទ្រង់ទ្រាយ​លេខ ៖ ស្តង់ដារ

ទ្រង់ទ្រាយ​លេខ ៖ បន្ថែម​ខ្ទង់​ទសភាគ

បន្ថែម​ខ្ទង់​ទសភាគ​មួយទៅឲ្យ​លេខ​​នៅក្នុងក្រឡាដែលបានជ្រើស ។

រូបតំណាង

ទ្រង់ទ្រាយ​លេខ ៖ បន្ថែម​ខ្ទង់​ទសភាគ

ទ្រង់ទ្រាយ​លេខ ៖ លុប​ខ្ទង់​​ទសភាគ

យកខ្ទង់​ន​ទសភាគ​មួយ​ចេញពីលេខ នៅក្នុង​ក្រឡាដែលបានជ្រើស ។

រូបតំណាង

ទ្រង់ទ្រាយ​លេខ ៖ លុប​ខ្ទង់​​ទសភាគ

បន្ថយ​ការ​ចូល​បន្ទាត់​

ចុច​រូបតំណាង បន្ថយ​ការ​ចូលបន្ទាត់ ដើម្បីកាត់បន្ថយ​ការ​ចូលបន្ទាត់​ឆ្វេង​នៃ​កថាខណ្ឌ​បច្ចុប្បន្ន ឬ​មាតិកា​ក្រឡា ហើយ​កំណត់​វា​ទៅ​ទីតាំង​ថេប​លំនាំដើម​ពី​មុន ។

រូបតំណាង

បន្ថយ​ការ​ចូល​​​បន្ទាត់

បង្កើន​ការ​ចូល​បន្ទាត់​

ចុច​រូបតំណាង​បង្កើន​កា​រចូល​បន្ទាត់ ដើម្បីបង្កើត​ការ​ចូល​បន្ទាត់​ឆ្វេង​នៃ​កថាខណ្ឌ ឬ​មាតិកា​ក្រឡា​បច្ចុប្បន្ន ហើយ​បានកំណត់​វា​ទៅ​ទីតាំង​ឈប់ថេប​លំនាំដើម​បន្ទាប់ ។

រូបតំណាង

បង្កើន​ការ​​ចូល​​បន្ទាត់

ស៊ុម

ចុច​រូបតំណាង​ ស៊ុម ដើម្បី​បើក​របារ​ឧបករណ៍ ស៊ុម ដែល​អ្នក​អាច​កែប្រែ​ស៊ុម​របស់​ផ្ទៃ​សន្លឹក​ ឬ​វត្ថុ​មួយ​ ។

រូបតំណាង

ស៊ុម

ពណ៌​ផ្ទៃ​ខាង​ក្រោយ

ចុច​បើក​របារ​ឧបករណ៍​ដែល​អ្នក​អាច​ចុច​​ពណ៌​ផ្ទៃ​ខាងក្រោយ​សម្រាប់​កថាខណ្ឌ ។ ពណ៌​ត្រូវ​បាន​អនុវត្ត​​នៅ​ផ្ទៃ​ខាងក្រោយ​របស់​កថាខណ្ឌ​បច្ចុប្បន្ន ឬ​កថាខណ្ឌ​ដែល​បាន​ជ្រើស ។

រូប​តំណាង​

ពណ៌​ផ្ទៃ​ខាង​ក្រោយ​

តម្រឹម​កំពូល

​តម្រឹម​មាតិកា​របស់​ក្រឡា​ទៅ​គែម​ខាង​លើ​នៃ​ក្រឡា​ ។

រូបតំណាង

តម្រឹម​កំពូល

តម្រឹម​កណ្តាល​បញ្ឈរ

ដាក់​មាតិកា​របស់​ក្រឡា​កណ្តាល​បញ្ឈរ ។​

រូបតំណាង

តម្រឹម​កណ្តាល​បញ្ឈរ

តម្រឹម​ក្រោម

តម្រឹម​មាតិកា​របស់​ក្រឡា​ទៅ​គែម​ខាង​ក្រោម​នៃ​ក្រឡា ។

រូបតំណាង

តម្រឹម​បាត

ទ្រង់ទ្រាយ​លេខ ៖ កាល​បរិច្ឆេទ

អនុវត្ត​ទ្រង់ទ្រាយ​កាល​បរិច្ឆេទ​ទៅ​ក្រឡា​ដែល​បាន​ជ្រើស ។\

ទ្រង់ទ្រាយ​​លេខ ៖ អិច​ស្ប៉ូណង់​ស្យែល​

អនុវត្ត​ទ្រង់ទ្រាយ​អិច​ស្ប៉ូណង់​ស្យែល​​ទៅ​ក្រឡា​ដែល​បាន​ជ្រើស ។

រូបតំណាង​បន្ថែម​ទៀត

បើ​ការ​គាំទ្រ ភាសាខ្មែរ និង ភាសា CTL ផ្សេង​ទៀត ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រើ​បាន នោះ​នឹង​មាន​រូបតំណាង​ពីរ​បន្ថែម​ទៀត ។

ឆ្វេង​ទៅ​ស្តាំ

រូបតំណាង ឆ្វេង​ទៅ​ស្តាំ

​អត្ថបទ​ត្រូវ​បាន​​បញ្ចូល​ពី​ឆ្វេង​ទៅ​ស្តាំ ។

​ស្តាំ​ទៅ​ឆ្វេង

រូបតំណាង ស្តាំ​ទៅ​ឆ្វេង

អត្ថបទ​ដែល​បាន​ធ្វើ​ទ្រង់ទ្រាយ​ជា ភាសា​ខ្មែរ និង​ភាសា CTL ផ្សេង​ទៀត ត្រូវ​បាន​​​បញ្ចូល​ពី​ស្តាំ​ទៅ​ឆ្វេង ។