ទិន្នន័យ

ប្រើ​ពាក្យ​បញ្ជា​ម៉ឺនុយ ទិន្នន័យ ដើម្បី​កែសម្រួល​ទិន្នន័យ​នៅ​ក្នុង​សន្លឹក​បច្ចុប្បន្ន ។ អ្នក​អាច​កំណត់​ជួរ តម្រៀប និង​ត្រង​ទិន្នន័យ គណនា​លទ្ធផល គ្រោង​ទិន្នន័យ និង​បង្កើត​តារាង​ជំនួយការ​ទិន្នន័យ ។

កំណត់​ជួរ

កំណត់​ជួរ​មូលដ្ឋាន​ទិន្នន័យ​មួយ ដោយ​ផ្អែក​លើ​ក្រឡា​ដែល​បាន​ជ្រើស​ក្នុង​សន្លឹក​របស់​អ្នក ។

ជ្រើស​ជួរ

ជ្រើស​ជួរ​មូលដ្ឋាន​ទិន្នន័យ ដែល​អ្នក​បាន​កំណត់​ក្រោម ទិន្នន័យ – កំណត់​ជួរ ។

តម្រៀប

តម្រៀប​ជួរ​ដេក​ដែល​បាន​ជ្រើស អាស្រ័យ​លើ​លក្ខខណ្ឌ​ដែល​អ្នក​បញ្ជាក់​លម្អិត ។

តម្រង

បង្ហាញ​ពាក្យ​បញ្ជា​ដែល​ត្រូវ​ត្រង​ទិន្នន័យ​របស់​អ្នក ។

សរុប​រង

គណនា​សរុប​រង​សម្រាប់​ជួរ​ឈរ​ដែល​អ្នក​ជ្រើស ។

សុពលភាព

កំណត់​តើ​ទិន្នន័យ​អ្វី​ដែល​ត្រឹមត្រូវ សម្រាប់​ក្រឡា ឬ​ជួរ​ក្រឡា​ដែល​បាន​ជ្រើស​មួយ ។

ប្រមាណ​វិធី​ច្រើន

អនុវត្ត​រូបមន្ត​ដូច​គ្នា​ទៅ​ក្រឡា​ខុស​គ្នា ប៉ុន្តែ​ជាមួយ​តម្លៃ​ប៉ារ៉ាម៉ែត្រ​ខុស​គ្នា ។

អត្ថបទ​ជា​ជួរឈរ

បើក​ប្រអប់​អត្ថបទ​ជា​ជួរ​ឈរ ដែល​អ្នក​បញ្ចូល​ការ​កំណត់​ដើម្បី​ពង្រីក​មាតិកា​នៃ​ក្រឡា​ដែលបាន​ជ្រើស​ទៅ​ជា​ក្រឡា​ច្រើន ។

បង្រួប​បង្រួម

ផ្សំ​ទិន្នន័យ​ពី​ជួរ​ក្រឡា​ឯករាជ្យ​មួយ ឬ​ច្រើន និង​គណនា​ជួរ​ថ្មី​មួយ​ដោយ​ប្រើ​អនុគមន៍ ដែល​អ្នក​បញ្ជាក់​លម្អិត ។

ក្រុម និង​គ្រោង

អ្នក​អាច​បង្កើត​គ្រោង​នៃ​ទិន្នន័យ​របស់​អ្នក​មួយ និង​ដាក់​ជួរ​ដេក និង​ជួរ​ឈរ​ជា​ក្រុម​ជាមួយ​គ្នា ដូច្នេះ​អ្នក​អាច​វេញ និង​បន្លាយ​ក្រុម​ដោយ​ចុច​មួយ​ដង ។

តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ

តារាង​អ្នក​ជំនួយការ​ទិន្នន័យ ផ្ដល់​នូវ​សេចក្ដី​សង្ខេប​មួយ​នៃ​ទិន្នន័យ​ដែល​មាន​ចំនួន​ច្រើន ។ បន្ទាប់​មក អ្នក​អាច​រៀបចំ​តារាង​អ្នក​ជំនួយការ​ទិន្នន័យ​ឡើង​វិញ ដើម្បី​មើល​សេចក្ដី​សង្ខេប​ខុស​គ្នា​នៃ​ទិន្នន័យ ។

ធ្វើ​ឲ្យ​ជួរ​ស្រស់

Updates a data range that was inserted from an external database. The data in the sheet is updated to match the data in the external database.