ឆ្នាំ 19xx/20xx

ជា​រឿយ​ៗ ឆ្នាំ​ក្នុង​ធាតុ​កាល​បរិច្ឆេទ​ត្រូវ​បាន​បញ្ចូល​ជា​តួ​លេខ​ពីរ​ខ្ទង់ ។ ដោយ​នៅ​ខាង​ក្នុង ឆ្នាំ​ត្រូវ​បាន​រៀបចំ​ដោយ LibreOffice ជា​តួ​លេខ​បួន​ខ្ទង់ ដូច្នេះ​ក្នុង​ការ​គណនា​រក​ភាព​ខុស​គ្នា​ពី 1/1/99 ដល់ 1/1/01 លទ្ធផល​ត្រឹមត្រូវ​នឹង​ជា​ពីរ​ឆ្នាំ ។

នេះ​មាន​ន័យ​ថា បើ​អ្នក​បញ្ចូល​កាល​បរិច្ឆេទ 1/1/30 ឬ​ខ្ពស់​ជាង វា​នឹង​ត្រូវ​បាន​ចាត់​ទុក​នៅ​ខាង​ក្នុង​ជា 1/1/1930 ឬ​ខ្ពស់​ជាង ។ រាល់​ឆ្នាំ​ពីរ​តួ​លេខ​ដែល​ទាប​ជាង នឹង​អនុវត្ត​ទៅ​សតវត្ស 20xx ។ ដូច្នេះ​ជា​ឧទាហរណ៍ 1/1/20 ត្រូវ​បាន​បម្លែង​ទៅ​ជា 1/1/2020 ។