ការដាក់ឈ្មោះក្រឡា
ឈ្មោះដែលអនុញ្ញាត
ឈ្មោះនៅក្នុង Calc អាចមានតួអក្សរ តួលេខ និងតួអក្សរពិសេសមួយចំនួន ។ ឈ្មោះត្រូវតែចាប់ផ្ដើមដោយតួអក្សរ ឬតួអក្សរគូសបន្ទាត់ពីក្រោម ។
តួអក្សរពិសេសដែលអនុញ្ញាត ៖
-
គូសបន្ទាត់ពីក្រោយ (_)
-
ចំណុច (.) - ត្រូវបានអនុញ្ញាតនៅក្នុងឈ្មោះ មិនតែមិនត្រូវនៅដើម ឬចុងតួអក្សរឡើយ
-
ចន្លោះទទេ ( ) - ត្រូវបានអនុញ្ញាតនៅក្នុងឈ្មោះ ប៉ុន្តែមិននៅខាងដើម ឬចុងតួអក្សរឡើយ ហើយមិនមែនសម្រាប់ជួរក្រឡា
ឈ្មោះមិនត្រូវដូចគ្នានឹងសេចក្ដីយោងក្រឡាទេ ។ ឧទាហរណ៍ ឈ្មោះ A1 គឺមិនត្រឹមត្រូវទេ ព្រោះ A1 គឺជាសេចក្ដីយោងក្រឡា ទៅក្រឡាកំពូលឆ្វេង ។
ឈ្មោះត្រូវតែមិនចាប់ផ្ដើមដោយអក្សរ R ដែលបំពេញដោយលេខ ។ មើលអនុគមន៍ ADDRESS សម្រាប់ព័ត៌មានបន្ថែម ។
ឈ្មោះសម្រាប់ជួរក្រឡា មិនត្រូវមានចន្លោះទទេឡើយ ។ ចន្លោះទទេ ត្រូវបានអនុញ្ញាតក្នុងឈ្មោះ សម្រាប់ក្រឡាទោល សន្លឹក និងឯកសារ ។
ការដាក់ឈ្មោះក្រឡា និងរូបមន្ត
មធ្យោបាយដ៏ល្អក្នុងការធ្វើឲ្យអាសយដ្ឋានយោងទៅក្រឡា ឬជួរក្រឡាក្នុងរូបមន្តអាចមើលឃើញ គឺត្រូវដាក់ឈ្មោះឲ្យជួរ ។ ឧទាហរណ៍ អ្នកអាចដាក់ឈ្មោះ A1:B2 ថា Start ។ បន្ទាប់មក អ្នកអាចសរសេររូបមន្តដូចជា "=SUM(Start)" ។ សូម្បីក្រោយពេលអ្នកបញ្ចូល ឬលុបជួរដេក ឬជួរឈរ LibreOffice នៅតែផ្តល់ជួរដែលសម្គាល់ដោយឈ្មោះបានយ៉ាងត្រឹមត្រូវ ។ ឈ្មោះជួរមិនត្រូវមានចន្លោះទេ ។
ឧទាហរណ៍ វាមានភាពងាយស្រួលក្នុងការអានរូបមន្តសម្រាប់ពន្ធលើការលក់ បើអ្នកអាចសរសេរ "= Amount * Tax_rate" ជំនួសឲ្យ "= A5 * B12" ។ ក្នុងករណីនេះ អ្នកគួរដាក់ឈ្មោះក្រឡា A5 ថា "Amount" និងក្រឡា B12 ថា "Tax_rate" ។
ប្រើប្រអប់ កំណត់ឈ្មោះ ដើម្បីកំណត់ឈ្មោះសម្រាប់រូបមន្ត ឬផ្នែកនៃរូបមន្តដែលអ្នកត្រូវការជាញឹកញាប់ ។ ដើម្បីបញ្ជាក់ឈ្មោះជួរ
-
Select a cell or range of cells, then choose Sheet - Named Ranges and Expressions - Define. The Define Names dialog appears.
-
វាយឈ្មោះនៃតំបន់ដែលបានជ្រើសក្នុងវាល ឈ្មោះ ។ ចុច បន្ថែម ។ ឈ្មោះដែលទើបបានកំណត់លេចឡើងក្នុងបញ្ជីពីក្រោម ។ ចុច "យល់ព្រម" ដើម្បីបិទប្រអប់ ។
អ្នកក៏អាចដាក់ឈ្មោះជួរក្រឡាផ្សេងទៀត នៅក្នុងប្រអប់នេះ ដោយបញ្ចូលឈ្មោះនៅក្នុងវាល ហើយបន្ទាប់មក ជ្រើសក្រឡានីមួយៗ ។
បើអ្នកវាយឈ្មោះក្នុងរូបមន្តមួយ បន្ទាប់ពីបញ្ចូលតួអក្សរពីរបីតួ អ្នកនឹងឃើញឈ្មោះទាំងមូលជាព័ត៌មានជំនួយ ។
-
ចុចគ្រាប់ចុច បញ្ចូល (Enter) ដើម្បីទទួលយកឈ្មោះពីព័ត៌មានជំនួយ ។
-
If more than one name starts with the same characters, you can scroll forward through all the names using the Ctrl + Tab keys and backward using the Shift + Ctrl + Tab keys.