សុពលភាព​នៃ​មាតិកា​ក្រឡា

ចំពោះ​ក្រឡា​នីមួយៗ អ្នកអាច​កំណត់​ធាតុ​បញ្ចូលឲ្យត្រឹមត្រូវ ។ ធាតុ​បញ្ចូល​ទៅក្នុងក្រឡា​ដែល​មិនត្រឹមត្រូវ នឹងត្រូវបាន​បដិសេធ ។

រូប​តំណាង​ព្រមាន

ក្បួន​ដែលមាន​សុពលភាព គឺត្រូវបាន​ធ្វើឲ្យសកម្ម នៅពេល​ដែល​បានបញ្ចូល​តម្លៃ​ថ្មី ។ ប្រសិនបើ​បានបញ្ចូល​តម្លៃ​ដែល​មិនត្រឹមត្រូវ​ទៅក្នុង​ក្រឡា​រួចហើយ ឬ​ប្រសិនបើអ្នក​បញ្ចូល​​តម្លៃ​ក្នុង​ក្រឡាដោយ ការអូស​ហើយ​ទម្លាក់​ក៏ដោយ ឬ​ដោយ​ការចម្លង​ហើយ​បិទភ្ជាប់ក៏ដោយ ក្បួន​ដែលមាន​សុពលភាព​នឹង​មិនមាន​ផល​ប៉ះពាល់ឡើយ ។


រូប​តំណាង​ចំណាំ

អ្នក​អាច​ជ្រើសឧបករណ៍ - អ្នក​អង្កេត នៅពេល​ណាមួយ និង​ជ្រើស​ពាក្យ​បញ្ជាសម្គាល់​ទិន្នន័យ​មិនត្រឹមត្រូវ ដើម្បី​បង្ហាញ​ក្រឡា​ណា​ដែលមានតម្លៃ​មិន​ត្រឹមត្រូវ ។


ការ​ប្រើ​សុពលភាព​មាតិកា​ក្រឡា

  1. ជ្រើស​ក្រឡា​ សម្រាប់​​ណាមួយ​ដែល​អ្នក​ចង់​កំណត់​​ក្បួន​សុពលភាព​ថ្មី ។

  2. ជ្រើស ទិន្នន័យ - សុពលភាព ។

  3. នៅលើទំព័រ​ថេប លក្ខណៈ​វិនិច្ឆ័យ បញ្ចូល​លក្ខខណ្ឌ​សម្រាប់​តម្លៃ​ថ្មី​ដែល​បានបញ្ចូល​ទៅក្នុង​ក្រឡា ។

  4. នៅក្នងវាលអនុញ្ញាត សូមជ្រើស​ជម្រើស​មួយ ។

  5. បើអ្នក​ជ្រើស"ចំនួន​ទាំង​មូល" តម្លៃ​ដូចជា"12.5" គឺ​មិនត្រូវ​បាន​អនុញ្ញាត​ឡើយ ។ ការជ្រើស​យក "កាល​បរិច្ឆេទ" អនុញ្ញាត​ព័ត៌មាន​កាលបរិច្ឆេទ ទាំងនៅក្នុង​ទ្រង់ទ្រាយ​កាលបរិច្ឆេទ​មូលដ្ឋាន ក៏ដូចជា​នៅក្នុង​​សំណុំបែបបទនៃ កាលបរិច្ឆេទ​សៀរៀល ។ ស្រដៀងគ្នា​នេះដែរ លក្ខខណ្ឌ "ពេលវេលា" អនុញ្ញាត​ដល់​តម្លៃ​ពេលវេលា ដូចជា "12:00" ឬចំនួន​ពេលវេលា​សៀរៀល ។"ប្រវែងអត្ថបទ" ចែក​លក្ខខណ្ឌ​ថា ក្រឡា​គឺត្រូវ​បាន​អនុញ្ញាត​ឲ្យ​មានតែ​អត្ថបទ​តែប៉ុណ្ណោះ ។

    ជ្រើស "បញ្ជី" ដើម្បី​បញ្ចូល​បញ្ជី​នៃ​ធាតុបញ្ចូល​ដែល​ត្រឹមត្រូវ ។

  6. ជ្រើស​លក្ខខណ្ឌ​បនញទាប់​ដែល​នៅក្រោម ទិន្នន័យ ។ ដោយយោងទៅតាម​អ្វី​ដែលអ្នក​ជ្រើស​ ជម្រើស​បន្ថែម​នឹង​តអាច​ជ្រើស​បាន ។

បន្ទាប់​ពី​អ្នក​បាន​កំណត់​លក្ខខណ្ឌ​សម្រាប់​សុពលភាព​ក្រឡា​ហើយ អ្នក​អាច​ប្រើ​ទំព័រ​ថេប​ពីរ​ផ្សេងទៀត ដើម្បី​បង្កើត​ប្រអប់សារ ៖

ដើម្បី​បង្ហាញ​សារកំហុស សូមជ្រើស​ បង្ហាញ​សារកំហុស​ នៅពេល​ដែល​បានបញ្ចូល​តម្លៃ​មិនត្រឹមត្រូវ ។

ម៉ាក្រូ​គំរូ ៖

Function ExampleValidity(CellValue as String, TableCell as String)
Dim msg as string
msg = "Invalid value: " & "'" & CellValue & "'"
msg = msg & " in table: " & "'" & TableCell & "'"
MsgBox msg ,16,"Error message"
End Function

រូប​តំណាង​ចំណាំ

បន្ទាប់​ពី​ប្តូរ​សកម្មភាព​សម្រាប់​ក្រឡា​មួយ​លើ​ទំព័រ​ផ្ទាំង ព្រមាន​កំហុស និង​ បិទ​ប្រអប់​ដោយ​ចុច "យល់ព្រម" ដំបូង​អ្នក​ត្រូវ​ជ្រើស​ក្រឡា​ផ្សេង​ទៀត មុន​ពេល​ការ​ផ្លាស់ប្តូរ​មាន​ប្រសិទ្ធភាព ។