អនុគមន៍​កំណត់​ដោយ​អ្នក​ប្រើ

អ្នក​អាច​អនុវត្ត​អនុគមន៍​ដែល​កំណត់​ដោយ​អ្នក​ប្រើ​ក្នុង LibreOffice Calc​​ តាម​វិធី​ដូច​ខាង​ក្រោម ៖

ការ​កំណត់​អនុគមន៍​មួយ ដោយ​ប្រើ LibreOffice Basic

  1. ជ្រើស ឧបករណ៍ - ម៉ាក្រូ - រៀបចំ​ម៉ាក្រូ - LibreOffice Basic ។

  2. ចុច​ប៊ូតុង កែសម្រួល ។ ឥឡូវ​អ្នក​នឹង​ឃើញ Basic IDE ។

  3. បញ្ចូល​កូដ​អនុគមន៍ ។ ក្នុង​ឧទាហរណ៍​នេះ យើង​កំណត់​អនុគមន៍ VOL(a; b; c) ដែល​គណនា​មាឌ​នៃ​ប្រលេពីប៉ែត​កែង ដែល​មាន​ប្រវែង​ជ្រុង a, b និង​c

    Function VOL(a, b, c)
    VOL = a*b*c
    End Function

  4. បិទ​បង្អួច Basic-IDE ។

    អនុគមន៍​របស់​អ្នក​ត្រូវ​បាន​រក្សា​ទុក​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​ម៉ូឌុល​លំនាំដើម ហើយ​ឥឡូវ​នេះ​អាច​ប្រើ​បាន​ហើយ ។​ បើ​អ្នក​អនុវត្ត​អនុគមន៍​ក្នុង​ឯកសារ Calc ដែល​ត្រូវ​បាន​ប្រើ​លើ​កុំព្យូទ័រ​ផ្សេង​ទៀត អ្នក​អាច​ចម្លង​អនុគមន៍​ទៅ​ឯកសារ Calc​ ដូច​បាន​ពណ៌នា​ក្នុង​ផ្នែក​បន្ទាប់ ។

ការ​ចម្លង​រូបមន្ត​មួយ​ទៅ​ឯកសារ​មួយ

ក្នុង​ដំណាក់កាល​ទី 2 នៃ "ការ​កំណត់​អនុគមន៍​មួយ​ដោយ​ប្រើ LibreOffice Basic" ក្នុង​ប្រអប់ ម៉ាក្រូ អ្នក​បាន​ចុច កែសម្រួល ។ តាម​លំនាំដើម ក្នុង​វាល ម៉ាក្រូ​ពី ម៉ូឌុល ម៉ាក្រូ​របស់​ខ្ញុំ - ស្តង់ដារ - ម៉ូឌុល ១ ត្រូវ​បាន​ជ្រើស ។ បណ្ណាល័យ ស្តង់ដារ មាន​ក្នុង​ថត​អ្នក​ប្រើ​របស់​អ្នក ។

បើ​អ្នក​ចង់​ចម្លង​អនុគមន៍​ដែល​កំណត់​ដោយ​អ្នក​ប្រើ​ទៅ​ឯកសារ Calc មួយ ៖

  1. ជ្រើស ឧបករណ៍ - ម៉ាក្រូ - រៀបចំ​ម៉ាក្រូ - LibreOffice Basic ។

  2. ក្នុង ម៉ាក្រូ ពី វាល ជ្រើស ម៉ាក្រូ​របស់​ខ្ញុំ - ស្តង់ដារ - ម៉ូឌុល ១ និង​ចុច កែសម្រួល ។

  3. ក្នុង Basic-IDE ជ្រើស​ប្រភព​នៃ​អនុគមន៍​ដែល​កំណត់​ដោយ​អ្នក​ប្រើ​របស់​អ្នក និង​ចម្លង​វា​ទៅ​ក្តារ​តម្បៀត​ខ្ទាស់ ។

  4. បិទ Basic-IDE ។

  5. ជ្រើស ឧបករណ៍ - ម៉ាក្រូ - រៀបចំ​ម៉ាក្រូ - LibreOffice Basic ។

  6. ក្នុង ម៉ាក្រូ ពី វាល ជ្រើស (ឈ្មោះ​របស់​ឯកសារ Calc) - ស្តង់ដារ - ម៉ូឌុល ១ ។ ចុច កែសម្រួល

  7. បិទ​ភ្ជាប់​មាតិកា​ក្តារ​តម្បៀត​ខ្ទាស់​ក្នុង Basic-IDE នៃ​ឯកសារ ។

ការ​អនុវត្ត​អនុគមន៍​កំណត់​ដោយ​អ្នក​ប្រើ​ក្នុង LibreOffice Calc

នៅ​ពេល​ដែល​អ្នក​បាន​កំណត់​អនុគមន៍ VOL(a; b; c) ក្នុង Basic-IDE អ្នក​អាច​អនុវត្ត​វា តាម​មធ្យោបាយ​ដូចគ្នា​ទៅនឹង​អនុគមន៍​ខាង​ក្នុង​របស់ LibreOffice Calc ។

  1. បើក​ឯកសារ Calc មួយ និង​បញ្ចូល​ចំនួន​ទៅ​ឲ្យ​ប៉ារ៉ាម៉ែត្រ​របស់​អនុគមន៍ a b and c ក្នុង​ក្រឡា A1 B1 និង C1 ។

  2. ដាក់​ទស្សន៍​ទ្រនិច​ក្នុង​ក្រឡា​ផ្សេង​ទៀត និង​បញ្ចូល​ដូច​ខាង​ក្រោម ៖

    =VOL(A1;B1;C1)

  3. អនុគមន៍​ត្រូវ​បាន​វាយ​តម្លៃ ហើយ​អ្នក​នឹង​​ឃើញ​លទ្ធផល​ក្នុង​ក្រឡា​ដែល​បាន​ជ្រើស​ ។