តម្រង ៖ អនុវត្ត​តម្រង​កម្រិត​ខ្ពស់

  1. ចម្លង​ក្បាល​ជួរ​ឈរ​នៃ​ជួរ​សន្លឹក​ដែល​ត្រូវ​ត្រងទៅ​ក្នុង​តំបន់​ទំនេរ​នៃ​សន្លឹក និង​បន្ទាប់​មក​បញ្ចូល​លក្ខខណ្ឌ​សម្រាប់​តម្រង​ក្នុង​ជួរ​ដេក​ក្រោម​ក្បាល ។ ទិន្នន័យ​ដែល​បាន​រៀប​ចំតាម​ទិសផ្ដេក​​ក្នុង​ជួរ​ដេក​មួយ​នឹងតែង​តែ​​ត្រូវ​បាន​ភ្ជាប់​យ៉ាង​តក្ក​ដោយ​ AND និង​ទិន្នន័យ​ដែល​បាន​រៀប​ចំតាម​ទិស​ឈរ​ក្នុង​ជួរ​ឈរ​​មួយ​នឹងតែង​តែ​​ត្រូវ​បាន​ភ្ជាប់​យ៉ាង​តក្ក​ដោយ​ OR ។

  2. នៅ​ពេល​អ្នក​បាន​បង្កើត​ម៉ាទ្រីស​តម្រង ជ្រើស​ជួរ​សន្លឹក​ដែល​ត្រូវ​ត្រង ។ បើក​ប្រអប់ តម្រង​កម្រិត​ខ្ពស់ ដោយ​ជ្រើស ទិន្នន័យ - តម្រង - តម្រង​កម្រិត​ខ្ពស់ និង​កំណត់​លក្ខខណ្ឌ​តម្រង ។

  3. បន្ទាប់​មក​ចុច "យល់ព្រម" ហើយ​អ្នក​នឹង​ឃើញ​ថា មាន​តែ​ជួរ​ដេក​ពី​សន្លឹក​ដើម ដែល​មាតិកា​ជួប​ប្រទះ​លក្ខណៈ​វិនិច្ឆ័យ​ស្វែងរក​ប៉ុណ្ណោះ​ដែល​នៅ​មើល​ឃើញ ។ ជួរ​ដេក​ផ្សេង​ទៀត​ទាំងអស់​ត្រូវ​បាន​លាក់​ជា​បណ្តោះ​អាសន្ន និង​អាច​ធ្វើ​ឲ្យ​លេច​ឡើង​ឡើង​វិញ​ដោយ​ប្រើ​ពាក្យ​បញ្ជា ទ្រង់ទ្រាយ - ជួរ​ដេក - បង្ហាញ ។

ឧទាហរណ៍

ផ្ទុក​សៀវភៅ​បញ្ជី​មួយ​ដែល​មាន​ចំនួន​កំណត់​ត្រា​ច្រើន ។ យើង​កំពុង​ប្រើ​ឯកសារ​ប្រឌិតTurnover ប៉ុន្តែ​អ្នក​ប្រើ​បាន​ងាយ​ដូច​ឯកសារ​ដទៃ​ផ្សេង​ដែរ ។ ឯកសារ​មាន​ប្លង់​ដូច​ខាង​ក្រោម ៖

A

B

C

D

E

ខែ

ស្តង់ដារ

ពាណិជ្ជកម្ម

ល្អ​ប្រណិត​

ឈុត

មករា

125600

200500

240000

170000

កុម្ភៈ

160000

180300

362000

220000

មីនា

170000

។ល។


ឧទាហរណ៍ ចម្លង​ជួរ​ដេក 1 ជាមួយ​ក្បាល​ជួរ​ដេក (ឈ្មោះ​វាល​) ទៅ​កាន់​ជួរ​ដេក 20 ។ បញ្ចូល​លក្ខខណ្ឌ​តម្រង​ដោយ​ភ្ជាប់​ជាមួយ OR ក្នុង​ជួរ​ដេក 21​ 22 និង​បន្ត​បន្ទាប់ ។

A

B

C

D

E

២០

ខែ

ស្តង់ដារ

ពាណិជ្ជកម្ម

ល្អ​ប្រណិត​

ឈុត

២១

មករា

២២

<160000


បញ្ជាក់ថា មានតែ​ជួរ​ដេក​ប៉ុណ្ណោះ​ដែល​មាន​តម្លៃ​ January នៅក្នុងក្រឡា Month ឬ​តម្លៃ ដែល​នៅក្រោម 160000 នៅក្នុងក្រឡា Standard ដែល​នឹងត្រូវបាន​បង្ហាញ ។

ជ្រើស ទិន្នន័យ - តម្រង - តម្រង​កម្រិត​ខ្ពស់ ហើយ​បន្ទាប់​មក​ជ្រើស​ជួរ A20:E22 ។ បន្ទាប់​ពី​អ្នក​ចុច "យល់ព្រម" មាន​តែ​ជួរ​ដេក​ដែល​បាន​ត្រង​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​បាន​បង្ហាញ ។ ជួរ​ដេក​ផ្សេង​ទៀត​នឹង​លាក់​ពី​ការ​មើល ។