e>

អនុវត្ត​បញ្ជី​តម្រៀប

បញ្ជី​តម្រៀប​អនុញ្ញាត​ឲ្យ​អ្នក​វាយ​ព័ត៌មាន​ខ្លះ​ក្នុង​ក្រឡា​មួយ បន្ទាប់​មក​អូស​វា​ដើម្បី​បំពេញ​ក្នុង​បញ្ជី​ធាតុ​ជាប់​ៗ​គ្នា ។

ឧទាហរណ៍ បញ្ចូល​អត្ថបទ "Jan" ឬ "January" ក្នុង​ក្រឡា​ទទេ ។ ជ្រើស​ក្រឡា និង​ចុច​កណ្តុរ​លើ​ជ្រុង​ក្រោម​ខាង​ស្តាំ​នៃ​ស៊ុម​ក្រឡា ។ បន្ទាប់​មក​អូស​ក្រឡា​ដែល​បាន​ជ្រើស​ពីរ​បី​ក្រឡា​ទៅ​ស្តាំ ឬ​ចុះ​ក្រោម ។ នៅ​ពេល​អ្នក​លែង​ប៊ូតុង​កណ្តុរ ក្រឡា​ដែល​បាន​បន្លិច​នឹង​ត្រូវ​បាន​បំពេញ​ដោយ​ឈ្មោះ​នៃ​ខែ ។

ចុច ប្រសិន​បើ​អ្នក​មិន​ចង់​បំពេញ​ក្រឡា​ដោយ​តម្លៃ​ផ្សេង ។

ស៊េរី​ដែលបានកំណត់​ជា​មុន​អាច​រកឃើញ​នៅ​ក្រោម - LibreOffice Calc - ​បញ្ជី​តម្រៀប ។ អ្នក​ក៏​អាច​បង្កើត​បញ្ជី​ខ្សែអត្ថបទ​ផ្ទាល់​របស់​អ្នក​តាម​ដែល​ត្រូវកា​របាន​ផងដែរ ដូច​ជា បញ្ជី​ការិយាល័យ​សាខា​ក្រុមហ៊ុន​របស់​អ្នក ។ នៅពេល​អ្នកប្រើ​ព័ត៌មាន​នៅ​ក្នុង​បញ្ជី​ទាំង​នេះ​ពេលក្រោយ (ឧទាហរណ៍ ជា​ក្បាល) គ្រាន់តែ​បញ្ចូល​ឈ្មោះ​ដំបូង​នៅ​ក្នុង​បញ្ជី និង​ពង្រីក​ធាតុ​ដោយ​អូស​វា​ដោយ​ប្រើកណ្ដុរ​របស់​អ្នក ។