ការ​បោះពុម្ព​ជួរ​ដេក ​ឬជួរ​ឈរ​លើ​គ្រប់​ទំព័រ

បើ​អ្នក​មាន​សន្លឹក​មួយ​ដែល​ធំ​ពេក ដែល​នឹង​ត្រូវ​បោះពុម្ព​លើ​ទំព័រ​ច្រើន នោះ​អ្នក​អាច​កំណត់​ជួរ​ដេក ឬ​ជួរ​ឈរ​ដើម្បី​ធ្វើ​ម្តង​ទៀត លើ​ទំព័រ​បោះពុម្ព​នីមួយ​ៗ ។

As an example, If you want to print the top two rows of the sheet as well as the first column (A) on all pages, do the following:

  1. ជ្រើស ទ្រង់ទ្រាយ - ជួរ​បោះពុម្ព - កែសម្រួល ។ ប្រអប់ កែសម្រួល​ជួរ​បោះពុម្ព នឹង​លេច​ឡើង ។

  2. ចុច​រូប​តំណាង​នៅ​ចុង​ខាង​ស្តាំ​នៃ ជួរ​ដេក​ដែល​ត្រូវ​ធ្វើ​ម្តង​ទៀត ។

    ប្រអប់​នឹង​រួញ ដូច្នេះ​អ្នក​អាច​មើល​ឃើញ​សន្លឹក​កាន់​តែ​ច្បាស់ ។

  3. សម្រាប់​ឧទាហរណ៍​នេះ ជ្រើស​ជួរ​ដេក​ពីរ​ដំបូង និង​ចុច​ក្រឡា A1 និង​អូស​ទៅ A2 ។

    ក្នុង​ប្រអប់​ដែល​បាន​បង្រួញ អ្នក​នឹង​ឃើញ $1:$2 ។​ ឥឡូវ​​ជួរ​ដេក 1 និង 2 ជា​ជួរ​ដេក​ដែល​ត្រូវ​ធ្វើ​ម្តង​ទៀត ។

  4. ចុច​រូប​តំណាង​នៅ​ចុង​ខាង​ស្តាំ​នៃ ជួរ​ដេក​ដែល​ត្រូវ​ធ្វើ​ម្តង​ទៀត ។​ ប្រអប់​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ម្តង​ទៀត ។

  5. បើ​អ្នក​ចង់​ឲ្យ​ជួរ​ឈរ A ជា​ជួរ​ឈរ​ដែល​ត្រូវ​ធ្វើ​ម្តង​ទៀត ចុច​រូប​តំណាង​នៅ​ចុង​ខាង​ស្តាំ​នៃ ជួរ​ឈរ​ដែល​ត្រូវ​ធ្វើ​ម្តង​ទៀត ។

  6. ចុច​ជួរ​ឈរ A​ (មិន​មែន​ក្នុង​ក្បាល​ជួរ​ឈរ) ។

  7. ចុច​ម្តង​ទៀត​លើ​រូប​តំណាង ដែល​នៅ​ចុង​ខាង​ស្តាំ​នៃ ជួរ​ឈរ​ដែល​ត្រូវ​ធ្វើ​ម្តង​ទៀត ។

រូប​តំណាង​ចំណាំ

ជួរ​ដេក​ដែល​ត្រូវ​ធ្វើ​ម្តង​ទៀត ជា​ជួរ​ដេក​ពី​សន្លឹក ។ អ្នក​អាច​កំណត់​បឋមកថា និង​បាតកថា​ដែល​ត្រូវ​បោះពុម្ព​លើ​ទំព័រ​បោះពុម្ព​នីមួយៗ ដាច់​ដោយ​ឡែក​ពី​គ្នា​ក្នុង ទ្រង់ទ្រាយ - ទំព័រ ។