បោះពុម្ព​សន្លឹក​នៅ​ក្នុង​ទ្រង់ទ្រាយ​ផ្ដេក

ដើម្បី​បោះពុម្ព​សន្លឹក​មួយ អ្នក​មាន​ជម្រើស​អន្តរកម្ម​មួយ​ចំនួន​ដែល​មាន​នៅ​ក្រោម មើល - មើល​ការ​បំបែក​ទំព័រ​ជា​មុន ។ អូស​បន្ទាត់​កំណត់​ព្រំដែន ដើម្បី​កំណត់​ជួរ​នៃ​ក្រឡា​ដែល​ត្រូវ​បោះពុម្ព​លើ​ទំព័រ​នីមួយៗ ។

ដើម្បី​បោះពុម្ព​ក្នុង​​ទ្រង់ទ្រាយ​ផ្ដេក ធ្វើ​ដូច​ខាង​ក្រោម ៖

  1. ទៅ​សន្លឹក​ដែល​ត្រូវ​បោះពុម្ព ។

  2. ជ្រើស ទ្រង់ទ្រាយ - ទំព័រ ។

    ពាក្យ​បញ្ជា​នេះ​មិន​អាច​មើល​ឃើញ​ឡើយ ប្រសិនបើ​សន្លឹក​បាន​បើក ក្នុង​លក្ខខណ្ឌ​បាន​តែ​អាន ។ ក្នុង​ករណីនេះ ចុច​រូបតំណាង កែសម្រួល​ឯកសារ លើ​របារ ស្តង់ដារ ។

  3. ជ្រើស​ផ្ទាំង ទំព័រ ។ ជ្រើស​ទ្រង់ទ្រាយ​​ក្រដាស ផ្ដេក និង​ចុច "យល់ព្រម" ។

  4. ជ្រើស ឯកសារ - បោះពុម្ព ។ អ្នក​នឹង​ឃើញ​ប្រអប់ បោះពុម្ព ។

    អាស្រ័យ​លើ​កម្មវិធី​បញ្ជា​ម៉ាស៊ីន​បោះពុម្ព និង​ប្រព័ន្ធ​ប្រតិបត្តិការ វា​ប្រហែល​ជា​ចាំបាច់​ត្រូវ​ចុច​ប៊ូតុង លក្ខណសម្បត្តិ និង​ត្រូវ​ប្តូរ​ម៉ាស៊ីន​បោះពុម្ព​​របស់​អ្នក ទៅ​ជា​ទ្រង់ទ្រាយ​ផ្ដេក​នៅ​ទី​នោះ ។

  5. នៅ​ក្នុង​ប្រអប់ បោះពុម្ព នៅ​ក្នុង​ទំព័​រផ្ទាំង ទូទៅ ជ្រើស​មាតិកា​ដែល​ត្រូវ​​បោះពុម្ព ៖

    គ្រប់​សន្លឹក - សន្លឹក​ទាំងអស់​នឹង​ត្រូវបានបោះពុម្ព ។

    សន្លឹក​ដែលបាន​ជ្រើស - បោះពុម្ព​តែ​សន្លឹកដែលបានជ្រើស​ប៉ុណ្ណោះ ។ សន្លឹក​ទាំងអស់​ដែល​ឈ្មោះរបស់​វា (នៅ​ផ្នែក​ខាងក្រោម​ផ្ទាំង​សន្លឹក) ត្រូវបាន​ជ្រើស​ដើម្បី​បោះពុម្ព ។ ដោយ​ចុច ខណៈពេល​ចុច​ឈ្មោះ​សន្លឹក ដែល​អ្នក​អាច​ផ្លាស់ប្ដូរ​ការ​ជ្រើសរើស​នេះ ។

    ក្រឡា​ដែលបាន​ជ្រើស - ក្រឡា​ដែលបាន​ជ្រើស​ទាំងអស់​​ត្រូ​វបានបោះពុម្ព ។

  6. ពី​ទំព័រ​ក្រឡា​ទាំងអស់​ដែលមានលទ្ធផល​ពី​ជម្រើស​ខាង​លើ អ្នក​អាច​ជ្រើស​ជួរ​ទំព័រ​ក្រដាស​ដែល​ត្រូ​វបោះពុម្ព ៖

    គ្រប់​ទំព័រ - បោះពុម្ព​ទំព័រ​លទ្ធផល​ទាំងអស់ ។

    ទំព័រ - បញ្ចូល​ទំព័រ​ត្រូវ​បោះពុម្ព ។ ទំព័រ​នឹង​ត្រុវបានដាក់​លេខ​ពី​សន្លឹក​ដំបូង​មក ។ ប្រសិនបើ​អ្នក​ឃើញ​នៅ​ក្នុង​ការ​មើល​ការ​បំបែក​ទំព័រ​ជា​មុន​ដែល​សន្លឹក ១ នឹង​ត្រូវបាន​បោះពុម្ព​នៅ​លើ​ទំព័រ ៤ ហើយ​​អ្នក​ចង់​បោះពុម្ព​ទំព័រ​ពីរ​ដំបូង​នៃ​សន្លឹក ២ បញ្ចូល ៥-៦ នៅ​ទីនេះ ។

បើ​អ្នក​បាន​កំណត់​ជួរ​បោះពុម្ព​មួយ ឬ​ច្រើន​នៅ​ក្រោម ទ្រង់ទ្រាយ - ជួរ​បោះពុម្ព នោះ​មាន​តែ​មាតិកា​នៃ​ជួរ​បោះពុម្ព​ទាំង​នេះ​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​បោះពុម្ព ។