ការ​កំណត់​ចំនួន​ទំព័រ​សម្រាប់​បោះពុម្ព

បើ​សន្លឹក​ធំ​ពេក​សម្រាប់​ទំព័រ​បោះ​ពុម្ព​មួយ​សន្លឹក​ LibreOffice Calc នឹង​បោះពុម្ព​សន្លឹក​បច្ចុប្បន្ន​ទៅ​លើ​ទំព័រ​ជាច្រើន​ស្មើៗ​គ្នា ។ ដោយ​សារ​ការ​បំបែក​ទំព័រ​ស្វ័យ​ប្រវត្តិ​មិន​បាន​កើត​ឡើង​ក្នុ​ងទីតាំង​ប្រសើរ​បំផុត អ្នក​អាចការ​បែង​ចែក​ទំព័រ​ដោយ​ខ្លួន​អ្នក ។​

  1. ទៅ​សន្លឹក​ដែល​ត្រូវ​បោះពុម្ព ។

  2. ជ្រើស មើល - មើល​ការ​បំបែក​ទំព័រ​ជា​មុន ។

  3. អ្នកនឹង​ឃើញ​ការ​ចែក​ចាយ​សន្លឹក​ពាសពេញ​ទំព័រ​បោះពុម្ព​ដោយ​ស្វ័យ​ប្រវត្តិ​ ។ ជួរ​បោះពុម្ព​ដែលបាន​បង្កើត​ដោយ​ស្វ័យ​ប្រវត្តិ ត្រូវ​បាន​ចង្អុល​បង្ហាញ​ដោយ​បន្ទាត់​ពណ៌​ខៀវ​ងងឹត និង​ជួរ​បោះពុម្ព​ដែលបានកំណត់​ដោយ​អ្នក​ប្រើ​ត្រូវ​បាន​ចង្អុល​បង្ហាញ​ដោយ​បន្ទាត់​ពណ៌​ខៀវស្រាល ។ ការ​បំបែក​ទំព័រ​ (ការ​ចុះបន្ទាត់​ និង​ការ​​ បំបែក​ជួរ​ឈរ) ត្រូវ​បាន​សម្គាល់​ជា​បន្ទាត់​ពណ៌​ខ្មៅ ។

  4. អ្នក​អាច​ផ្លាស់ទី​បន្ទាត់​ពណ៌​ខៀវ​ដោយ​ប្រើ​កណ្តុរ ។ អ្នក​នឹង​ឃើញ​ជម្រើស​បន្ថែម​ទៀត​ក្នុង​ម៉ឺនុយ​បរិបទ រួម​មាន​ការ​បន្ថែម​ជួរ​បោះពុម្ព​បន្ថែម ការ​យក​ការ​ធ្វើ​មាត្រដ្ឋាន​ចេញ និង​ការ​បញ្ចូល​ចុះ​បន្ទាត់ និង​បំបែក​ជួរ​ឈរ​ដោយ​ដៃ​បន្ថែម​ទៀត ។