បម្លែង​អត្ថបទ​ទៅជា​លេខ

Calc បម្លែង​អត្ថបទ​ខាង​ក្នុង​ក្រឡា​ទៅ​តម្លៃ​លេខ​រៀងខ្លួនៗ ប្រសិនបើ​​មាន​ការ​បម្លែង​មិនពិតប្រាកដ​ ។ ប្រសិនបើ​មិនមានការ​បម្លែង​ទេ Calc ត្រឡប់កំហុស #VALUE! ។

មាន​តែ​លេខ​ចំនួនគត់​ប៉ុណ្ណោះ​មាននិទស្សន្ត​ត្រូវ​បានបម្លែង ហើយ​កាលបរិច្ឆេទ និង​ពេលវេលា ISO 8601 នៅ​ក្នុង​ទ្រង់ទ្រាយ​បន្ថែម​របស់​ពួកវា​ដែលមាន​សញ្ញា​បំបែក ។ តម្លៃ​ផ្សេង ដូចជា​លេខ​ប្រភាគ​ដែលមានទសភាគ​ ឬ​កាលបរិច្ឆេទ​ផ្សេង​ពី ISO 8601 មិន​ត្រូ​វបាន​បម្លែង​ទេ ព្រោះ​ថា​ខ្សែអក្សរ​អត្ថបទ​នឹង​ជា​​ឯកសារ​មូលដ្ឋាន​ឯករាជ្យ ។ ចន្លោះ​ខាង​មុខ និង​ខាងក្រោយ​មិន​អើពើទេ ។

ទ្រង់ទ្រាយ ISO 8601 ដូច​ខាង​ក្រោយ​ត្រូវ​បានបម្លែង ៖

កូដ​សតវត្ស CC មិនអាច​ត្រូវ​បានលុបទេ ។ ជំនួយមក​វិញ​សញ្ញា​បំបែក​ពេលវេលា និង​កាលបរិច្ឆេទ T ដោយ​ជាក់លាក់​តួអក្សរ​ចន្លោះ​មួយ​អាច​ត្រូវ​បានប្រើ ។

ប្រសិនបើ​កាលបរិច្ឆេទ​ត្រូវ​បានផ្ដល់ វា​ត្រូវ​តែ​មាន​កាលបរិច្ឆេទ​ប្រតិទិន Gregorian ត្រឹមត្រូវ ។ នៅ​ក្នុងករណី​នេះ ពេលវេលា​ជម្រើស​ត្រូវ​តែ​នៅ​ក្នុង​ជួរ 00:00 ដល់ 23:59:59.99999...

ប្រសិនបើ​ខ្សែអក្សរ​ពេលវេលា​ត្រូវ​បានផ្ដល់ វា​អាច​មាន​តម្លៃ​ម៉ោងជាង ២៤ ខណៈពេល​ដែល​នាទី និង​វិនាទី​អាច​មាន​តម្លៃ​អតិបរមា​ ៥៩ ។

ការ​បម្លែង​ត្រូវ​បានអនុវត្ត​សម្រាប់​អាគុយម៉ង់​មួយ​ប៉ុណ្ណោះ ព្រោះ​ថា​នៅ​ក្នុង =A1+A2, ឬ ="1E2"+1 ។ អាគុយម៉ង់​ជួរ​ក្រឡា​​​មិន​បានឥទ្ធិពល​ទេ ដូច្នេះ SUM(A1:A2) ខុស​ពី A1+A2 ប្រសិនបើ​​ក្រឡា​ពីរ​មាន​ខ្សែអក្សរ​ដែលអាច​បម្លែង​បាន ។

ខ្សែអក្សរ​នៅ​ក្នុង​រូបមន្ត​ក៏​ត្រូវ​បានបម្លែង​ដែរ ដូចជា ="1999-11-22"+42, ដែល​ត្រឡប់​កាលបរិច្ឆេទ ៤២ ថ្ងៃ​បន្ទាប់ពី​ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ។ ការ​គណនា​ពាក់ព័ន្ធនឹង​កាលបរិច្ឆេទ​ដែលបានធ្វើមូលដ្ឋានីយកម្ម ជា​ខ្សែអក្សរ​ខាង​ក្នុង​រូបមន្ត​ត្រឡប់កំហុស​មួយ ។ ឧទាហរណ៍ ខ្សែអក្សរ​កាលបរិច្ឆេទ​ដែល​បាន​ធ្វើមូលដ្ឋានីយកម្ម "11/22/1999" ឬ "22.11.1999" មិនអាច​ត្រូវ​បានប្រើ​សម្រាប់ការ​បម្លែង​ដោយ​ស្វ័យ​ប្រវត្តិ ។

ឧទាហរណ៍

នៅ​ក្នុង A1 បញ្ចូល​អត្ថបទ '1e2 (ដែល​ត្រូវ​បានបម្លែង​ទៅ​ជា​លេខ ១០០ ខាង​ក្នុង) ។

នៅ​ក្នុង A2 បញ្ចូល =A1+1 (ដែល​មានលទ្ធផល​ត្រឹមត្រូវ​នៅ​ក្នុង១០១) ។