ការ​អនុវត្ត​ប្រមាណ​វិធី​ច្រើន

ប្រមាណ​វិធី​ច្រើន​ក្នុង​ជួរ​ឈរ ឬ​ជួរ​ដេក

ពាក្យ​បញ្ជាទិន្នន័យ - ប្រតិបត្តិការ​ច្រើន ផ្ដល់​នូវ​កម្មវិធី​ធ្វើផែនការសម្រាប់​សំណួរ "what if"  ។ នៅ​ក្នុង​សៀវភៅ​បញ្ជី​របស់​អ្នក អ្នក​បញ្ចូល​រូបមន្ត ដើម្បី​គណនា​លទ្ធផល​ពី​តម្លៃ ដែល​ត្រូវបាន​ទុក​នៅ​ក្នុង​ក្រឡា​ផ្សេង ។ បន្ទាប់​មក​ អ្នក​រៀបចំ​ជួរ​ក្រឡា ដែល​អ្នក​បញ្ចូល​​តម្លៃ​ថេរ​មួយ​ចំនួន ហើយ​ពាក្យ​បញ្ជា​ប្រតិបត្តិការ​ច្រើន នឹង​គណនា​លទ្ធផល​ដោយ​អាស្រ័យ​តាម​រូបមន្ត ។

នៅ​ក្នុង​វាល​ រូប​មន្ត​ បញ្ចូល​សេចក្ដី​យោង​ក្រឡា​ចំពោះ​រូបមន្ត​​ដែល​អនុវត្ត​ទៅ​កាន់​ជួរ​ទិន្នន័យ​ ។ នៅ​ក្នុង​​វាល​ ក្រឡា​បញ្ចូល​ជួរ​​​ឈរ​​/ក្រឡា​បញ្ចូល​ឈរ​ដេក បញ្ចូល​សេចក្ដី​យោង​ក្រឡា​​​ទៅកាន់​ក្រឡា​ដែល​ស្របគ្នា​​ ​ដែល​វា​ជា​ផ្នែក​នៃ​រូបមន្ត​​​ ។​ វា​អាច​ត្រូវ​បាន​ពន្យល់​ឧទាហរណ៍​ ៖​

ឧទាហរណ៍

អ្នក​ផលិត​ប្រដាប់​ក្មេង​លេង ដែល​អ្នក​លក់​មួយ​ថ្លៃ $10 ។ ប្រដាប់​ក្មេង​លេង​នីមួយ​ៗ​ថ្លៃ $2 ដើម្បី​ផលិត , បន្ថែម​អ្វី​ដែល​អ្នក​បានជួសជុល $10,000 ក្នុង​មួយ​ឆ្នាំ ។ តើ​អ្នក​នឹង​រក​បាន​ប្រាក់​ចំណេញ​ប៉ុន្មាន​ក្នុង​មួយ​ឆ្នាំ បើ​អ្នក​លក់​ប្រដាប់​ក្មេង​លេង​ក្នុង​ចំនួន​ជាក់លាក់​មួយ ?

ផ្ទៃ​សន្លឹក​អ្វី

ការ​គណនា​ជាមួយ​រូបមន្ត​មួយ និង​អថេរ​មួយ

  1. ដើម្បី​គណនា​ប្រាក់​ចំណេញ ដំបូង​បញ្ចូល​លេខ​ណា​មួយ​ជា​បរិមាណ (វត្ថុ​ដែល​បាន​លក់) - ក្នុង​ឧទាហរណ៍​នេះ 2000 ។ ប្រាក់​ចំណេញ​ត្រូវ​បាន​រក​ឃើញ​ពី​រូបមន្ត ប្រាក់​ចំណេញ=បរិមាណ * (តម្លៃ​លក់ - ថ្លៃ​ដើម​ផ្ទាល់) - ថ្លៃ​ដើម​ថេរ ។ បញ្ចូល​រូបមន្ត​នេះ​ក្នុង B5 ។

  2. ក្នុង​ជួរឈរ D ត្រូវបញ្ចូលការ​លក់​ប្រចាំឆ្នាំ​ដែលបាន​ផ្ដល់ មួយ​ខាងក្រោម​ផ្សេងទៀត ។ ឧទាហរណ៍ 500 ដល់ 5000, ក្នុង​ជំហាន 500 ។

  3. ជ្រើស​ជួរ D2:E11 ហើយ​តម្លៃ​នៅ​ក្នុង​ជួរឈរ D និង​ក្រឡា​ទទេ​ទៅ​ក្នុង​ជួរឈរ E ។

  4. ជ្រើស ទិន្នន័យ - ប្រមាណ​វិធី​ច្រើន ។

  5. ដោយ​មាន​ទស្សន៍ទ្រនិច​​ក្នុង​វាល​ រូបមន្ត ចុច​ក្រឡា B5 ។​

  6. កំណត់​ទស្សន៍​ទ្រនិច​ក្នុង​​វាល​ ជួរ​ឈរ​ក្រឡា​បញ្ចូល និង​ចុច​ក្រឡា B4 ។ មាន​ន័យ​ថា B4 ដែល​ជា​បរិមាណ គឺ​ជា​អថេរ​ក្នុង​រូបមន្ត ដែល​ត្រូវ​បាន​ជំនួស​ដោយ​តម្លៃ​ជួរ​ឈរ​ដែល​បាន​ជ្រើស ។

  7. បិទ​ប្រអប់​ដោយប្រើ យល់ព្រម ។ អ្នក​ឃើញ​ប្រាក់​ចំណេញ​សម្រាប់​បរិមាណ​ផ្សេងគ្នា​នៅ​ក្នុង​ជួរឈរ E ។

ការ​គណនា​ជាមួយ​រូបមន្ត​ច្រើន​ក្នុង​ពេល​តែ​មួយ

  1. លុប​ជួរ​ឈរ E​ ។

  2. បញ្ចូល​រូបមន្ត​ដូច​ត​ទៅ​នេះ​ក្នុង C5 ៖ = B5 / B4 ។ ឥឡូវ​អ្នក​កំពុង​គណនា​ប្រាប់​ចំណេញ​ប្រចាំ​ឆ្នាំ​ដែល​បាន​លក់​ក្នុង​មួយ​វត្ថុ ។

  3. ជ្រើស​ជួរ D2:F11 ដូច្នេះ​មាន​បី​ជួរ​ឈរ ។

  4. ជ្រើស ទិន្នន័យ - ប្រមាណ​វិធី​ច្រើន ។

  5. ដោយ​មាន​ទស្សន៍​ទ្រនិច​នៅ​ក្នុង​វាល រូបមន្ត ត្រូវ​ជ្រើស​ក្រឡា B5 រហូតដល់ C5 ។

  6. កំណត់​ទស្សន៍​ទ្រនិច​នៅ​ក្នុងវាល ជួរ​ឈរ​ក្រឡា​បញ្ចូល ហើយ​ចុច​ក្រឡា B4 ។

  7. បិទ​ប្រអប់​ដោយ​ចុច យល់ព្រម ។ ឥឡូវ​​អ្នក​នឹង​ឃើញ​ប្រាក់​ចំណេញ​ក្នុង​ជួរ​ឈរ E និង​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​ក្នុង​មួយ​វត្ថុ​ក្នុង​ជួរ​ឈរ F ។

ប្រមាណ​វិធី​ច្រើន​កាត់​តាម​ជួរ​ដេក និង​ជួរ​ឈរ

LibreOffice អនុញ្ញាត​ឲ្យ​អ្នក​​​អនុវត្ត​តភ្ជាប់​​ជួរ​ឈរ​ និង​​ជួរ​ដេក​លើ​​ប្រតិបត្តិការ​តភ្ជាប់​នេះ​​ ដែល​ហៅ​ថា​ឆ្លង​តារាង​ ។ ​ក្រឡា​រូប​មន្ត​​មាន​ទិន្នន័យ​ដែល​ដាក់​ក្នុង​ជួរ​ឈរ និង​ជួរ​ដេក​ ។ ជ្រើស​ជួរ​ដែល​កំណត់​ដោយ​​ជួរ​ទិន្នន័យ​ទាំងពីរ​ ​និង​ប្រអប់​ប្រតិបត្តិការ​ជា​ច្រើន​ ។​ បញ្ចូល​អាស្រ័យ​លើ​រូបមន្ត​នៅ​ក្នុង​វាល​ រូបមន្ត​ ។​ វាល​ ក្រឡា​បញ្ចូល​ជួរ​ដេក​​ និង​​ ក្រឡា​បញ្ចូល​ជួរឈរ​​ ​ត្រូវ​បាន​ប្រើ​ ដើម្បី​បញ្ចូល​ ដោយ​យោង​ទៅលើ​​ក្រឡា​ត្រូវ​គ្នា​នៃ​​រូបមន្ត​ ។

ការ​គណនា​ដោយ​មាន​អថេរ​ពីរ

ចូរ​ពិចារណា​លើ​ជួរ​ឈរ​ A និង B នៃ​តារាង​គំរូ​ខាង​លើ ។ ឥឡូវ​អ្នក​ចង់​កែ​ប្រែ​មិន​ត្រឹម​តែ​បរិមាណ​ដែល​បាន​ផលិត​ប្រចាំ​ឆ្នាំ​ទេ ប៉ុន្តែ​ថែមទាំង​តម្លៃ​លក់​ចេញ ដើម្បី​រក​ផល​ចំណេញ​ក្នុ​ងករណី​នីមួយៗ ។

ពង្រីក​តារាង​ដែល​បាន​បង្ហាញ​ខាង​លើ ។ D2 ដល់ D11 មាន​លេខ​ 500, 1000 និង​រៀង​បន្ត​បន្ទាប់​រហូត​ដល់ 5000 ។ ក្នុង E1 ដល់ H1 បញ្ចូល​លេខ 8, 10, 15 និង 20 ។

  1. ជ្រើស​ជួរ D1:H11 ។

  2. ជ្រើស ទិន្នន័យ - ប្រមាណ​វិធី​ច្រើន ។

  3. ដោយ​មាន​ទស្សន៍ទ្រនិច​​ក្នុង​វាល​ រូបមន្ត ចុច​ក្រឡា B5 ។

  4. កំណត់​ទស្សន៍​ទ្រនិច​នៅ​ក្នុងវាល ជួរដេក​ក្រឡា​បញ្ចូល ហើយ​ចុចក្រឡា B1 ។ មានន័យថា B1 ដែល​ជា​តម្លៃ​លក់ ជា​អថេរ​ដែល​បាន​បញ្ចូល​តាម​ជួរដេក (ដែល​មាន​តម្លៃ 8, 10, 15 និង 20) ។

  5. កំណត់​ទស្សន៍​ទ្រនិច​នៅ​ក្នុង​វាល ជួរឈរ​ក្រឡា​បញ្ចូល ហើយ​ចុច​ក្នុង B4 ។ មានន័យថា B4 ដែលជា​បរិមាណ គឺ​ជា​អថេរ​ដែល​បាន​បញ្ចូល​តាម​ជួរ​ឈរ ។

  6. បិទ​ប្រអប់​ដោយប្រើ យល់ព្រម ។ អ្នក​នឹង​ឃើញ​ប្រាក់​ចំណេញ​សម្រាប់​តម្លៃ​លក់​ផ្សេងគ្នា​នៅក្នុង​ជួរ E2:H11 ។