ការ​បញ្ចូល​រូបមន្ត​ម៉ាទ្រីស

ខាង​ក្រោម​ជា​ឧទាហរណ៍​ពី​របៀប​ដែល​អ្នក​អាច​បញ្ចូល​រូបមន្ត​ម៉ាទ្រីស​មួយ ដោយ​មិន​ចាំបាច់​ពណ៌នា​លម្អិត​ពី​អនុគមន៍​ម៉ាទ្រីស ។

សន្មត​ថា អ្នក​បាន​បញ្ចូល​លេខ​ចំនួន 10 ក្នុង​ជួរ​ឈរ A និង B​ (A1:A10 និង B1:B10) ហើយ​ចង់​គណនា​ផល​បូក​ជួរ​នីមួយៗ​ក្នុង​ជួរ​ឈរ C ។

  1. ដោយ​ប្រើ​កណ្តុរ ជ្រើស​ជួរ C1:C10 ដែល​នឹង​ត្រូវ​បង្ហាញ​លទ្ធផល ។

  2. ចុច F2 ឬ​ចុច​ក្នុង​បន្ទាត់​បញ្ចូល​នៃ "របារ​រូបមន្ត" ។

  3. បញ្ចូល​សញ្ញា​ស្មើ​មួយ (=) ។

  4. ជ្រើស​ជួរ A1:A10 ដែល​មាន​តម្លៃ​ដំបូង​សម្រាប់​រូបមន្ត​ផល​បូក ។

  5. ចុច​គ្រាប់​ចុច (+) ពី​បន្ទះ​គ្រាប់​ចុច​លេខ ។

  6. ជ្រើស​លេខ​ក្នុង​ជួរ​ឈរ​ទី​ពីរ​ក្នុង​ក្រឡា B1:B10 ។

  7. បញ្ចប់ការ​បញ្ចូល​ដោយ​បន្សំ​​​គ្រាប់ចុច​ម៉ាទ្រីស ៖ ប្ដូរ(Shift)++បញ្ចូល(Enter) ។

តំបន់​ម៉ាទ្រីស​ត្រូវ​បាន​ការពារ​ដោយ​ស្វ័យ​ប្រវត្តិ​ប្រឆាំង​នឹង​ការ​កែប្រែ ដូច​ជា ការ​លុប​ជួរ​ដេក ឬ​ជួរ​ឈរ ។ ទោះ​ជា​យ៉ាង​ណា អ្នក​អាច​កែសម្រួល​ទ្រង់ទ្រាយ​ដូចជា ផ្ទៃ​ខាង​ក្រោយ​ក្រឡា ។