គ្រាប់​ចុច​ផ្លូវកាត់​​ចូល​ដំណើរការ (LibreOffice Calc​)

យោង​ផង​ដែរ​ទៅ​បញ្ជី​នៃ​គ្រាប់​ចុច​ផ្លូវ​កាត់​សម្រាប់ LibreOffice Calc និង​LibreOffice ទូទៅ ។

រូប​តំណាង​ចំណាំ

គ្រាប់​ចុច​ផ្លូវ​កាត់​មួយ​ចំនួន​អាច​ត្រូវ​បាន​ផ្ដល់​ទៅ​ប្រព័ន្ធ​ផ្ទៃតុ​របស់​អ្នក ។ គ្រាប់​ចុច​ដែល​ត្រូវបាន​ផ្ដល់​ទៅ​ប្រព័ន្ធ​ផ្ទៃ​តុ​មិន​អាច​ប្រើ​បាន LibreOffice ។ ព្យាយាម​ផ្ដល់​គ្រាប់​ចុច​ផ្សេងៗ​ផង​ដែរ​សម្រាប់ LibreOffice នៅ​ក្នុងឧបករណ៍ - ផ្លាស់ប្ដូរ​តាម​បំណង - ក្ដារ​ចុច ឬ​នៅ​ក្នុង​ប្រព័ន្ធ​ផ្ទៃតុ​របស់​អ្នក ។


របៀប​ជម្រើស​ក្រឡា

រូបតំណាង

ក្នុង​ប្រអប់​អត្ថបទ​ដែល​មាន​ប៊ូតុង​មួយ ប្រើ​សម្រាប់​បង្រួម​ប្រអប់​អប្បបរមា ចុច F2 ដើម្បី​បញ្ចូល​របៀប​ជម្រើស​របស់​ក្រឡា ។ ជ្រើស​ចំនួន​ណាមួយ​របស់​ក្រឡា បន្ទាប់​មក​ចុច F2 ម្តង​ទៀត ដើម្បី​បង្ហាញ​ប្រអប់ ។

ក្នុង​របៀប​ជម្រើស​ក្រឡា អ្នក​អាច​ប្រើ​គ្រាប់​ចុច​រុករក​ទូទៅ ដើម្បី​ជ្រើស​ក្រឡា ។

ការ​ត្រួតត្រា​គ្រោង

អ្នក​អាច​ប្រើ​ក្តារ​ចុច​ក្នុង គ្រោង ។

ការ​ជ្រើស​វត្ថុ​គំនូរ ឬ​ក្រាហ្វិក

  1. ជ្រើស មើល - របារ​ឧបករណ៍ - គំនូរ ដើម្បី​បើក​របារ​ឧបករណ៍​គំនូរ ។

  2. ចុច F6 រហូត​ដល់​របារ​ឧបករណ៍ គំនូរ ត្រូវ​បាន​ជ្រើស ។

  3. ប្រសិនបើ​ឧបករណ៍​ជ្រើស​ជម្រើស​សកម្ម ចុច +បញ្ចូល(Enter) ។ វា​ជ្រើស​វត្ថុ​គំនូរ​ដំបូង ឬ​ក្រាហ្វិក​នៅ​ក្នុង​សន្លឹក ។

  4. ជាមួយ +F6 អ្នក​អាច​កំណត់​ផ្ដោត​លើ​ឯកសារ ។

    ឥឡូវ​អ្នក​អាច​ប្រើ​ ថេប ដើម្បី​ជ្រើស​វត្ថុ​គំនូរ​បន្ទាប់​ ឬ​ក្រាហ្វិក និង​ប្តូរ (Shift)+ថេប (Tab) ដើម្បី​ជ្រើស​វត្ថុ​គំនូរ ឬ​ក្រាហ្វិក​មុន ។