ការ​រក្សា​ទុក និង​បើក​សន្លឹក​ក្នុង HTML

ការ​រក្សា​ទុក​សន្លឹក​ក្នុង HTML

LibreOffice Calc រក្សា​ទុក​សន្លឹក​ទាំងអស់​នៃ​ឯកសារ Calc ជាមួយ​គ្នា ជា​ឯកសារ HTML មួយ ។​ នៅ​ខាង​ដើម​ឯកសារ HTML ក្បាល និង​បញ្ជី​តំណ​ខ្ពស់​​ត្រូវ​បាន​បន្ថែម​ដោយ​ស្វ័យ​ប្រវត្តិ​ដែល​បណ្តាល​ឲ្យ​មាន​សន្លឹក​ផ្សេង​ៗ​ក្នុង​ឯកសារ ។

លេខ​ត្រូវ​បាន​បង្ហាញ​ដូច​ដែល​បាន​សរសេរ ។​ បន្ថែម​ពី​លើ​នេះ ក្នុង​ស្លាក HTML <SDVAL> តម្លៃ​លេខ​ខាង​ក្នុង​ពិត​ប្រាកដ​ត្រូវ​បាន​សរសេរ ដូច្នេះ​បន្ទាប់​ពី​បើក​ឯកសារ HTML ជាមួយ LibreOffice អ្នក​ដឹង​ថា អ្នក​មាន​តម្លៃ​ពិត​ប្រាកដ ។

  1. ដើម្បី​រក្សា​ទុក​ឯកសារ Calc បច្ចុប្បន្ន​ជា HTML ជ្រើស ឯកសារ - រក្សា​ទុក​ជា ។

  2. នៅ​ក្នុង​ប្រអប់​បញ្ជី ប្រភេទ​ឯកសារ នៅ​ក្នុង​ផ្ទៃ​ដែលមាន​តម្រងLibreOffice Calc ផ្សេង​ទៀត ជ្រើស​ប្រភេទ​ឯកសារ "ឯកសារ HTML (LibreOffice Calc)" ។

  3. បញ្ចូល ឈ្មោះ​ឯកសារ និង​ចុច រក្សា​ទុក ។

ការ​បើក​សន្លឹក​​ក្នុង HTML

LibreOffice ផ្ដល់​តម្រង​ផ្សេងៗ​សម្រាប់​ការបើក​ឯកសារ HTML ដែលអ្នកអាច​ជ្រើស​បាន​តាម ឯកសារ - បើក នៅក្នុងប្រអប់បញ្ជី ឯកសារ​នៃ​ប្រភេទ ៖