ការ​បញ្ចូល​រូបមន្ត

អ្នក​អាច​បញ្ចូល​រូបមន្ត​ បាន​តាម​ច្រើន​វិធី ៖ ដោយប្រើ​រូបតំណាង ឬ​ដោយ​វាយ​បញ្ចូល​តាម​ក្ដារចុច ឬ​ដោយ​លាយ​វិធីសាស្ត្រ​ទាំងពីរ ។

  1. ចុច​ក្រឡា​ដែល​អ្នក​ចង់​បញ្ចូល​ទៅ​របារ​រូបមន្ត ។

  2. ចុច​រូប​តំណាង អនុគមន៍ លើ​របារ​រូបមន្ត ។

    ឥឡូវ​អ្នក​នឹង​ឃើញ​សញ្ញា​ស្មើ​មួយ​ក្នុង​បន្ទាត់​បញ្ចូល ហើយ​អ្នក​អាច​ចាប់ផ្តើម​បញ្ចូល​រូបមន្ត​បាន ។

  3. ក្រោយ​ពី​បញ្ចូល​តម្លៃ​ដែល​ទាមទារ ចុច​បញ្ចូល (Enter) ឬ​ចុច យល់ព្រម ដើម្បី​បញ្ចូល​លទ្ធផល​ក្នុង​ក្រឡា​សកម្ម ។ បើ​អ្នក​ចង់​ជម្រះ​ធាតុ​ក្នុង​បន្ទាត់​បញ្ចូល ចុច​គេច (Escape) ឬ​ចុច បោះបង់ ។

អ្នក​ក៏​អាច​បញ្ចូល​តម្លៃ និង​រូបមន្ត​ដោយ​ផ្ទាល់​ទៅ​ក្នុង​ក្រឡា ទោះ​បី​ជា​អ្នក​មិន​អាច​ឃើញ​ទស្សន៍​ទ្រនិច​បញ្ចូល​ក៏​ដោយ ។ រូបមន្ត​ត្រូវ​តែ​ចាប់ផ្តើម​ដោយ​សញ្ញា​ស្មើ​ជានិច្ច ។

អ្នក​ក៏អាច​សង្កត់​គ្រាប់ចុច + ឬ - នៅលើ​ក្ដារចុច​លេខ​ដើម្បី​ចាប់ផ្ដើម​រូបមន្ត ។ NumLock ត្រូវតែ"បើក" ។ ឧទាហរណ៍ សង្កត់​គ្រាប់ចុច​ដូចខាងក្រោម​តាម​លំដាប់ ៖

+ 5 0 - 8 បញ្ចូល​(Enter)

អ្នក​នឹង​ឃើញ​លទ្ធផល 42 នៅ​ក្នុង​ក្រឡា ។ ក្រឡា​មាន​រូបមន្ត =+50-8 ។

រូប​តំណាង​ចំណាំ

ប្រសិនបើ​អ្នក​កំពុង​តែ​កែសម្រួល​រូបមន្ត​ដែលមាន​សេចក្ដីយោង សេចក្ដីយោង​ និង​ក្រឡា​ដែលជាប់​នឹង​ត្រូវបានបន្លិច​មានពណ៌​ដូច​គ្នា ។ ឥឡូវ​អ្នក​អាច​ផ្លាស់ប្ដូរ​ស៊ុម​សេចក្ដីយោង ដោយ​ប្រើ​កណ្ដុរ និង​សេចក្ដីយោង​នៅ​ក្នុង​រូបមន្ត​ដែលបានបង្ហាញ​ក្នុង​បន្ទាត់បញ្ចូល​ក៏​ផ្លាស់ប្ដូរ​ដែរ ។ បង្ហាញ​សេចក្ដីយោង​​ក្នុង​ពណ៌ អាច​ត្រូវបានធ្វើ​ឲ្យ​អសកម្ម​ ក្រោម - LibreOffice Calc - មើល ។


រូប​តំណាង​ព័ត៌មាន​ជំនួយ

បើ​អ្នក​ចង់​មើល​ការ​គណនា​នៃ​ធាតុ​នីមួយ​ៗ​នៃ​រូបមន្ត​មួយ ជ្រើស​ធាតុ​នីមួយៗ ហើយ​ចុច F9 ។ ឧទាហរណ៍ ក្នុង​រូបមន្ត =SUM(A1:B12)*SUM(C1:D12) ជ្រើស​ផ្នែក SUM(C1:D12) ហើយ​ចុច F9 ដើម្បី​មើល​សរុប​រង​សម្រាប់​តំបន់​នេះ ។


បើ​មាន​កំហុស​កើត​ឡើង​ក្នុង​ពេល​បង្កើត​រូបមន្ត នោះ សារ​កំហុស លេច​ឡើង​ក្នុង​ក្រឡា​សកម្ម ។