ការ​ចម្លង​រូបមន្ត

មាន​មធ្យោបាយ​ជា​ច្រើន​ក្នុង​ការ​ចម្លង​រូបមន្ត​មួយ ។ វិធីសាស្ត្រ​ដែល​បាន​ផ្តល់​យោបល់​មួយ​គឺ ៖

  1. ជ្រើស​ក្រឡា​ដែល​មាន​រូបមន្ត ។

  2. ជ្រើស កែសម្រួល - ចម្លង ឬ​ចុច +C ដើម្បី​ចម្លង​វា ។

  3. ជ្រើស​ក្រឡា​ដែល​អ្នក​ចង់​ចម្លង​រូបមន្ត​ទៅ​ក្នុង ។

  4. ជ្រើស កែសម្រួល - បិទភ្ជាប់ ឬ​សង្កត់ +V ។ រូបមន្ត នឹងត្រូវបាន​ដាក់ទីតាំង​នៅក្នុង​ក្រឡាថ្មី ។

បើ​អ្នក​ចង់​ចម្លង​រូបមន្ត​មួយ​ទៅ​ក្នុង​ក្រឡា​ច្រើន មាន​មធ្យោបាយ​មួយ​ដែល​លឿន និង​ងាយ​ស្រួល​ក្នុង​ការ​ចម្លង​ទៅ​ក្នុង​តំបន់​ក្រឡា​ជាប់​គ្នា ៖

  1. ជ្រើស​ក្រឡា​ដែល​មាន​រូបមន្ត ។

  2. ដាក់​កណ្តុរ​លើ​ផ្នែក​ខាង​ក្រោម​ស្តាំ​នៃ​ស៊ុម​ដែល​បាន​បន្លិច​នៃ​ក្រឡា និង​បន្ត​សង្កត់​ប៊ូតុង​កណ្តុរ​ទាល់​តែ​ទ្រនិច​ប្តូរ​ទៅ​ជា​សញ្ញា​កាត់​គ្នា ។

  3. ដោយ​ចុច​ប៊ូតុង​កណ្តុរ អូស​វា​ទៅ​ក្រោម ឬ​ទៅ​ស្តាំ​ពី​លើ​ក្រឡា​ទាំងអស់ ដែល​អ្នក​ចង់​ចម្លង​រូបមន្ត​ទៅ​ក្នុង ។

  4. ពេល​ដែល​អ្នក​លែង​ប៊ូតុង​កណ្តុរ រូបមន្ត​នឹង​ត្រូវ​បាន​ចម្លង​ទៅ​ក្នុង​ក្រឡា និង​ត្រូវ​បាន​លៃ​តម្រូវ​ដោយ​ស្វ័យ​ប្រវត្តិ ។

ប្រសិនបើ​អ្នក​មិនចង់​លៃ​តម្រូវ តម្លៃ និង​អត្ថបទ​ដោយស្វ័យប្រវត្តិទេ សូម​សង្កត់គ្រាប់ចុច​ចុះ\នៅពេល​ដែលកំពុង​អូសនោះ ។ទោះជាយ៉ាងណា​ក៏ដោយ រូបមន្តគឺ​ត្រូវបាន​លៃតម្រូវ​ដូច្នោះ​អញ្ចឹង ។