ការ​ធ្វើ​ទ្រង់ទ្រាយ​លេខ​ជា​ទសភាគ

បញ្ចូល​លេខ​ក្នុង​សន្លឹក ឧទាហរណ៍ 1234.5678 ។ លេខ​នេះ​នឹង​ត្រូវ​បាន​បង្ហាញ​ក្នុង​ទ្រង់ទ្រាយ​លេខ​លំនាំដើម ដែល​មាន​ខ្ទង់​ទសភាគ​ពីរ​ខ្ទង់ ។ អ្នក​នឹង​ឃើញ 1234.57 ពេល​អ្នក​អះអាង​ការ​បញ្ចូល ។ មាន​តែ​ការ​បង្ហាញ​ក្នុង​ឯកសារ​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​បាន​បង្គត់​ចុះ នៅ​ខាង​ក្នុង​លេខ​នៅ​តែ​មាន​ខ្ទង់​ទសភាគ​បួន​ខ្ទង់​បន្ទាប់​ពី​សញ្ញា​ក្បៀស ។

ដើម្បី​ធ្វើ​ទ្រង់ទ្រាយ​លេខ​ជា​ទសភាគ ៖

  1. ដាក់​ទស្សន៍​ទ្រនិច​នៅ​ចំ​លេខ និង​ជ្រើស ទ្រង់ទ្រាយ - ក្រឡា ដើម្បី​ចាប់ផ្តើម​ប្រអប់ ទ្រង់ទ្រាយ​ក្រឡា ។​

  2. លើ​ផ្ទាំង លេខ អ្នក​នឹង​ឃើញ​ជម្រើស​នៃ​ទ្រង់ទ្រាយ​លេខ​ដែល​បាន​កំណត់​មុន ។ ក្នុង​ផ្នែក​ខាង​ក្រោម​ស្តាំ​ក្នុង​ប្រអប់ អ្នក​នឹង​ឃើញ​ការ​មើល​ជា​មុន​នៃ​របៀប​ដែល​លេខ​បច្ចុប្បន្ន​របស់​អ្នក​ត្រូវ​បង្ហាញ បើ​អ្នក​បាន​ផ្តល់​ទ្រង់ទ្រាយ​ជាក់លាក់​ណា​មួយ ។

រូបតំណាង

ប្រសិនបើ​អ្នក​គ្រាន់តែ​ចង់​កែប្រែ​ចំនួន​នៃ​ខ្ទង់​ទសភាគ​ដែល​បង្ហាញ វិធីសាស្ត្រ​ដែល​ងាយស្រួល​បំផុត​គឺត្រូវ​ប្រើរូបតំណាង ទ្រង់ទ្រាយ​ចំនួន ៖ បន្ថែម​ខ្ទង់​ទសភាគ ឬ​ទ្រង់ទ្រាយ​ចំនួន ៖ លុប​ខ្ទង់​ទសភាគ របារ​ធ្វើ​ទ្រង់ទ្រាយ ។