ធ្វើទ្រង់ទ្រាយ​សៀវភៅ​បញ្ជី

ការ​ធ្វើ​ទ្រង់ទ្រាយ​អត្ថបទ​ក្នុង​សៀវភៅ​បញ្ជី

  1. ជ្រើស​អត្ថបទ​ដែល​អ្នក​ចង់​ធ្វើ​ទ្រង់ទ្រាយ ។

  2. ជ្រើស​គុណ​លក្ខណៈ​អត្ថបទ​ដែល​ត្រូវការ ពី​របារ ធ្វើ​ទ្រង់ទ្រាយ ។ អ្នក​អាច​ជ្រើស​ ទ្រង់ទ្រាយ - ក្រឡា ។ ប្រអប់ធ្វើ​ទ្រង់​ទ្រាយ​ក្រឡា ដែល​អ្នក​អាច​ជ្រើស​គុណលក្ខណៈ​អត្ថបទ​ជា​ច្រើន លើ​ទំព័រ​ផ្ទាំង ពុម្ព​អក្សរ នឹង​លេច​ឡើង ។

ការ​ធ្វើ​ទ្រង់ទ្រាយ​លេខ​ក្នុង​សៀវភៅ​បញ្ជី

  1. ជ្រើស​ក្រឡា​ដែល​មាន​លេខ​ដែល​អ្នក​ចង់​ធ្វើ​ទ្រង់ទ្រាយ ។

  2. ដើម្បី​កំណត់​ទ្រង់ទ្រាយ​ចំនួន ជា​ទ្រង់ទ្រាយ​រូបិយប័ណ្ណ​លំនាំដើម ឬ​ជា​ភាគរយ ប្រើ​រូបតំណាង​លើរបារ ធ្វើ​ទ្រង់ទ្រាយ។ ចំពោះ​ទ្រង់ទ្រាយ​ផ្សេងៗ​ទៀត ជ្រើស ទ្រង់ទ្រាយ - ក្រឡា។ អ្នក​អាច​ជ្រើស​ពី​ទ្រង់ទ្រាយ​ដែល​បាន​ពី​មុ​ន ឬ​កំណត់​ដោយ​ខ្លួន​អ្នក​ផ្ទាល់ នៅ​លើ​ទំព័រ​ផ្ទាំង ចំនួន ។

ការ​ធ្វើ​ទ្រង់ទ្រាយ​ស៊ុម និង​ផ្ទៃ​ខាង​ក្រោយ​សម្រាប់​ក្រឡា និង​ទំព័រ

  1. អ្នក​អាច​ផ្ដល់​ទ្រង់ទ្រាយ​ទៅ​ក្រុម​ក្រឡា​ដោយ​ដំបូង​ជ្រើស​ក្រឡា (ចំពោះ​កា​រជ្រើស​ក្រឡា​ច្រើន ចុចគ្រាប់ នៅ​ពេល​ចុចឡ) ហើយ​បន្ទាប់​ធ្វើ​ឲ្យ​ប្រអប់ ក្រឡា​ទ្រង់ទ្រាយ នៅ​ក្នុង ទ្រង់ទ្រាយ - ក្រឡា ។ នៅ​ក្នុង​ប្រអប់​នេះ អ្នក​អាច​ជ្រើស​គុណលក្ខណៈ​ដូចជា ស្រមោល និង​ផ្ទៃ​ខាងក្រោយ ។

  2. ដើម្បី​អនុវត្ត​គុណ​លក្ខណៈ​ទ្រង់ទ្រាយ​ទៅ​សន្លឹក​ទាំងមូល ជ្រើស ទ្រង់ទ្រាយ - ទំព័រ ។ អ្នក​អាច​កំណត់​បឋម​កថា និង​បាត​កថា ឧទាហរណ៍ ដើម្បី​បង្ហាញ​លើ​ទំព័រ​បោះពុម្ព​នីមួយ​ៗ ។

រូប​តំណាង​ចំណាំ

រូបភាព​ដែល​អ្នក​បាន​ផ្ទុក​ដោយ​ប្រើ ទ្រង់ទ្រាយ - ទំព័រ - ផ្ទៃ​ខាងក្រោយ អាច​មើល​ឃើញ​តែ​ក្នុង​ការ​បោះពុម្ព ឬ​ការ​មើល​ទំព័រ​ជា​មុន​ប៉ុណ្ណោះ។ ដើម្បី​បង្ហាញ​រូបភាព​ផ្ទៃ​ខាងក្រោយ​លើ​អេក្រង់, បញ្ចូល​រូបភាព​ក្រាហ្វិក​ដោយ​ជ្រើស បញ្ចូល - រូបភាព - ពី​ឯកសារ ហើយ​រៀបចំ​រូបភាព​រូបភាព​ក្រោយ​ក្រឡា​ដោយ​ជ្រើស ទ្រង់ទ្រាយ - រៀបចំ - ទៅ​ផ្ទៃ​ខាងក្រោយ។ ប្រើ កម្មវិធី​រុករក ដើម្បី​ជ្រើស​រូបភាព​ផ្ទៃ​ខាងក្រោយ។