ការ​រក និង​ការជំនួស​នៅក្នុង Calc

នៅក្នុង​ឯកសារ​សៀវភៅបញ្ជី អ្នកអាច​រកពាក្យ រូបមន្ត និង​រចនាប័ទ្ម ។ អ្នកអាច​រុករក​ពី​លទ្ធផល​មួយ​ទៅ​លទ្ធផលបន្ទាប់ ឬ​អ្នកអាច​បន្លិច​ម្ដងបាន​ក្រឡា​ដែលដូចគ្នា​ទាំងអស់ បន្ទាប់មក​អនុវត្ត​ទ្រង់ទ្រាយ​ផ្សេងទៀត ឬ​ជំនួស​មាតិកា​ក្រឡាតាម​មាតិកា​ផ្សេងទៀត ។

ប្រអប់ រក & ជំនួស

ក្រឡា​អាច​មាន​អត្ថបទ ឬ​លេខ ដែលត្រូវបាន​បញ្ចូល​ដោយផ្ទាល់​នៅក្នុង​ឯកសារអត្ថបទ ។ ប៉ុន្តែ ក្រឡា​ក៏អាច​មាន​អត្ថបទ ឬ​លេខ​ជាលទ្ធផល​នៃ​ការគណនា ។ ឧទាហរណ៍ ៖ ប្រសិនបើក្រឡាមាន​រូបមន្ត =1+2 នោះ​វា​បង្ហាញ​លទ្ធផល 3 ។ អ្នក​ត្រូវតែ​សម្រេចចិត្ត​ថាតើ ត្រូវ​ស្វែងរក 1, 2 ឬត្រូវស្វែងរក 3 ។

រក​រូបមន្ត និង​តម្លៃ

អ្នកអា​ចបញ្ជាក់​នៅក្នុង​ប្រអប់ រក & ជំនួស ដើម្បី​ស្វែងរក​ផ្នែក​នៃ​រូបមន្ត ឬ​លទ្ធផល​នៃ​ការគណនា ។

  1. ជ្រើស កែសម្រួល - រក និង​​ជំនួស ដើម្បី​បើក​ប្រអប់ រក និង​ជំនួស ។

  2. ចុច ជម្រើស​ថែមទៀត ដើម្បី​ពង្រីក​ប្រអប់ ។

  3. ជ្រើស "រូបមន្ត" ឬ​"តម្លៃ" នៅក្នុង​ប្រអប់​បញ្ជី ស្វែងរក​ក្នុង ។

ដោយប្រើ "Formulas" អ្នក​នឹ​ងរក​ផ្នែក​នៃ​រូបមន្ត ។

ដោយប្រើ "Values" អ្នកនឹង​អាច​រកលទ្ធផល​នៃ​ការគណនា ។

រូប​តំណាង​ចំណាំ

មាតិកា​ក្រលា អាចត្រូវបាន​ធ្វើ​ទ្រង់ទ្រាយ​តាមវិធី​ផ្សេងគ្នា ។ ឧទាហរណ៍ ៖ លេខ អាចត្រូវបាន​ធ្វើ​ទ្រង់ទ្រាយ​ជា​រូបិយប័ណ្ណ ដើម្បី​បង្ហាញ​ជា​និមិត្តសញ្ញា​រូបិយប័ណ្ណ ។ អ្នក​អាចឃើញ​និមិត្ត​សញ្ញា​ជារូបិយប័ណ្ណ​នៅក្នុងក្រឡា ប៉ុន្តែ​អ្នក​មិនអាច​ស្វែងរក​វាបានទេ​។


ការរក​អត្ថបទ

  1. ជ្រើស កែសម្រួល - រក និង​​ជំនួស ដើម្បី​បើក​ប្រអប់ រក និង​ជំនួស ។

  2. Enter the text to find in the Find text box.

  3. អាច​ចុច រក ក៏បាន ឬ​រក​ទាំងអស់ ក៏បាន ។

នៅពេល​ដែលអ្នក​ចុច រក នោះ Calc នឹងជ្រើស​ក្រឡា​បន្ទាប់​ដែល​មាន​អត្ថបទ​របស់អ្នក ។ អ្នកអាច​ឃ្លាំមើល និង​កែសម្រួល អត្ថបទ បន្ទាប់មក​ចុច រក ម្ដងទៀត​ដើម្បី​ទៅកាន់​ក្រឡាដែលបានរក​ឃើញ​បន្ទាប់ ។

  1. ប្រសិន​បើ​អ្នកបាន​បិទ​ប្រអប់ អ្នកអាច​ចុច​បន្សំ​គ្រាប់ចុច (+ប្ដូរ (Shift)+F) ដើម្បី​រក​ក្រឡា​បន្ទាប់​ដោយ​មិន​បើក​ប្រអប់ ។

  2. By default, Calc searches the current sheet. Check the All sheets box to search through all sheets of the document.

នៅពេល​ដែលអ្នកចុច រក​ទាំងអស់ នោះ Calc ជ្រើស​ក្រឡា​ទាំងអស់​ដែល​មាន​ធាតុ​របស់អ្នក ។ ឥឡូវ​អ្នកអាច​ ឧទាហរណ៍ កំណត់​ក្រឡា​ដែលបានរកឃើញ​ទាំងអស់​ឲ្យ​ទៅជា ដិត ឬ​អនុវត្ត​រចនាប័ទ្ម​ក្រឡា ទៅ​ម្ដង​បានទាំងអស់ ។

កម្មវិធី​រុករក

  1. ជ្រើស មើល - កម្មវិធី​រុករក ដើម្បី​បើក​បង្អួច​កម្មវិធី​រុករក ។

កម្មវិធី​រុករក ជា​ឧបករណ៍​ចម្បង​សម្រាប់​ការរក និង​ជ្រើស​វត្ថុ ។

ប្រើ​កម្មវិធី​រុករក សម្រាប់​ការបញ្ចូល​វត្ថុ និង​តំណ ទៅក្នុង​ឯកសារ​ដែលដូចគ្នា ឬ​ពី​ឯកសារ​ដែលបើក​ផ្សេងទៀត ។