នាំចូល និង​នាំចេញ​ឯកសារ dBASE

អ្នក​អាច​បើក និង​រក្សាទុក​ទិន្នន័យ​ជា​ទ្រង់ទ្រាយ​ឯកសារ dBASE (កន្ទុយ​ឯកសារ *.dbf) ក្នុង LibreOffice Base ឬ​សៀវភៅ​បញ្ជី ។ ក្នុង LibreOffice Base មូលដ្ឋានទិន្នន័យ dBASE ជា​ថត​ដែល​មាន​ឯកសារ​​មាន​កន្ទុយ​ឯកសារ .dbf ។ ឯកសារ​នីមួយៗ​ត្រូវទៅ​តាម​តារាង​នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ ។ រូបមន្ត និង​ទ្រង់ទ្រាយ​គឺ​បាត់បង់​នៅពេល​ដែល​អ្នក​បើក និង​រក្សាទុកឯកសារ dBASE ពី LibreOffice ។

ដើម្បី​នាំ​ចូល​ឯកសារ dBASE ទៅ​ក្នុង​សៀវភៅ​បញ្ជី

  1. ជ្រើស ឯកសារ - បើក ។

  2. រក​ទីតាំង​ឯកសារ *.dbf ដែល​អ្នក​ចង់​នាំ​ចូល ។

  3. ចុច បើក ។

    ប្រអប់ នាំ​ចូល​ឯកសារ dBASE បើក​ឡើង ។

  4. ចុច យល់ព្រម ។

    ឯកសារ dBASE បើក​ជា​សៀវភៅ​បញ្ជី Calc ថ្មី​មួយ ។

    រូប​តំណាង​ព្រមាន

    បើ​អ្នក​ចង់​រក្សា​ទុក​សៀវភៅ​បញ្ជី​ជា​ឯកសារ dBASE កុំ​កែ ឬ​លុប​ជួរ​ដេក​ទី​មួយ​ក្នុង​ឯកសារ​ដែល​បាន​នាំ​ចូល ។ ជួរ​ដេក​នេះ​មាន​ព័ត៌មាន​ដែល​ត្រូវ​បាន​ទាមទារ​ដោយ​មូលដ្ឋាន​ទិន្នន័យ dBASE ។


ដើម្បី​នាំចូល​ឯកសារ dBASE មួយ ទៅ​ក្នុង​តារាង​របស់​មូលដ្ឋាន​ទិន្នន័យ​មួយ

តារាង​មូលដ្ឋាន​ទិន្នន័យ​របស់ LibreOffice Base មួយ គឺ​ជាការ​តភ្ជាប់​មួយ ទៅ​មូលដ្ឋាន​ទិន្នន័យ​ដែល​មាន​ស្រាប់ ។

  1. ជ្រើស ឯកសារ - ថ្មី - មូលដ្ឋាន​ទិន្នន័យ ។

  2. ក្នុង​ប្រអប់ ឈ្មោះ​ឯកសារ នៃ​ប្រអប់ រក្សាទុក​ជា បញ្ចូល​ឈ្មោះ​មួយ​សម្រាប់មូលដ្ឋាន​ទិន្នន័យ ។

  3. ចុច រក្សាទុក ។

  4. ក្នុង​ប្រអប់ ប្រភេទ​មូលដ្ឋាន​ទិន្នន័យ នៃ​ប្រអប់ លក្ខណសម្បត្តិ​មូលដ្ឋាន​ទិន្នន័យ ជ្រើស "dBASE" ។

  5. ចុច បន្ទាប់ ។

  6. ចុច រក​មើល ។

  7. រក​​ទីតាំង​ថត​ដែល​មាន​ឯកសារ dBASE និង​ចុច យល់ព្រម ។

  8. ចុច បង្កើត ។

ដើម្បី​រក្សាទុក​សៀវភៅ​បញ្ញី​ជា​ឯកសារ dBASE

  1. ជ្រើស​ ឯកសារ​ - រក្សា​ទុក​ជា ។

  2. ក្នុង​ប្រអប់ ទ្រង់ទ្រាយ​ឯកសារ ជ្រើស "ឯកសារ dBASE" ។

  3. ក្នុង​ប្រអប់ ឈ្មោះ​ឯកសារ វាយ​ឈ្មោះ​មួយ​សម្រាប់​ឯកសារ dBASE ។

  4. ចុច រក្សាទុក ។

រូប​តំណាង​ចំណាំ

មាន​តែ​ទិន្នន័យ​ក្នុង​សន្លឹក​បច្ចុប្បន្ន​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​នាំ​ចេញ ។