ការ​​កែសម្រួល​តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ

ចុច​ប៊ូតុង​មួយ​ក្នុង​ចំណោម​ប៊ូតុង​នៅ​ក្នុង​តារាង​ជំនួយការ​ទិន្នន័យ ហើយ​សង្កត់​កណ្ដុរ​ចុះ ។ និមិត្តសញ្ញា​ពិសេស​មួយ នឹង​បង្ហាញ​ឡើង​នៅ​ក្បែរ​ព្រួញ​កណ្ដុរ ។

ដោយ​អូស​ប៊ូតុង​មួយ​ទៅ​ទីតាំង​ផ្សេង​ក្នុង​ជួរ​ដេក​ដូច​គ្នា អ្នក​អាច​ប្តូរ​លំដាប់​ជួរ​ឈរ ។ បើ​អ្នក​អូស​ប៊ូតុង​មួយ​នៅ​គែម​ឆ្វេង​នៃ​តារាង ទៅ​ក្នុង​តំបន់​ក្បាល​ជួរ​ដេក អ្នក​អាច​ប្តូរ​ជួរ​ឈរ​ទៅ​ជា​ជួរ​ដេក ។

ក្នុង​ប្រអប់តារាង​​អ្នក​ជំនួយការ​ទិន្នន័យ​អ្នក​អាច​អូស​ប៊ូតុង​មួយ​ទៅ​តំបន់ វាល​ទំព័រ ដើម្បី​បង្កើត​ប៊ូតុង និង​ប្រអប់​បញ្ជី​មួយ​នៅ​កំពូល​នៃ​តារាង​អ្នក​ជំនួយការ​ទិន្នន័យ​ ដែល​បាន​បង្កើត ។ ប្រអប់​បញ្ជី​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ត្រង​តារាង​អ្នក​ជំនួយការ​ទិន្នន័យ​ ដោយ​មាតិកា​នៃ​ធាតុ​ដែល​បាន​ជ្រើស ។ អ្នក​អាច​ប្រើ​អូស និង​ទម្លាក់​ក្នុង​តារាង​អ្នក​ជំនួយការ​ទិន្នន័យ​ ដែល​បាន​បង្កើត​ដើម្បី​ប្រើ​វាល​ទំព័រ​មួយ​ផ្សេង​ជា​តម្រង ។

ដើម្បី​យក​ប៊ូតុង​មួយ​ចេញ​ពី​តារាង គ្រាន់​តែ​អូស​វា​ចេញ​ពី​តារាង "អ្នក​ជំនួយការ​ទិន្នន័យ" ។ លែង​ប៊ូតុង​កណ្ដុរ ពេល​ព្រួញ​កណ្ដុរ​ដែល​បាន​ដាក់​ក្នុង​សន្លឹក​ក្លាយ​ជា​រូប​តំណាង​ 'មិន​អនុញ្ញាត' ។​ ប៊ូតុង​ត្រូវ​បាន​លុប ។

ដើម្បី​កែ​សម្រួល​តារាង "អ្នក​ជំនួយ​ការ​ទិន្នន័យ" ចុច​ក្រឡា​មួយ​ខាង​ក្នុង​តារាង "អ្នក​ជំនួយការ​ទិន្នន័យ" និង​បើក​ម៉ឺនុយ​បរិបទ ។ ក្នុង​ម៉ឺនុយ​បរិបទ​អ្នក​នឹង​ឃើញ​ពាក្យ​បញ្ជា ចាប់ផ្ដើម ដែល​បង្ហាញ​ប្រអប់ អ្នក​ជំនួយការ​ទិន្នន័យ សម្រាប់​តារាង "អ្នក​ជំនួយការ​ទិន្នន័យ" បច្ចុប្បន្ន ។​

នៅ​ក្នុង​តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ អ្នក​អាច​ប្រើ​អូស និង​ទម្លាក់ ឬ​ពាក្យ​បញ្ជា​កាត់/​បិទភ្ជាប់​ដើម្បី​រៀបចំ​លំដាប់​វាល​ទិន្នន័យ​ឡើយវិញ ។

អ្នក​អាច​កំណត់​ឈ្មោះ​​​ទិដ្ឋភាព​ផ្ទាល់ខ្លួន​ទៅកាន់​វាល វាល​សម្រាប់​សមាជិក សរុប​រង (ដោយ​មាន​កម្រិត​មួយ​ចំនួន) និង​ចំនួន​សរុប​ជា​​ច្រើន​នៅ​​ក្នុង​តារាង​អ្នក​ចំនួន​ការ​ទិន្នន័យ ។ ឈ្មោះ​ទិដ្ឋភាព​ផ្ទាល់ខ្លួន​ត្រូវ​បាន​កំណត់​ទៅកាន់​ធាតុ​ដោយ​​ការ​សរសេរ​ជាន់​លើ​ឈ្មោះ​ដើម​ដោយ​មាន​ឈ្មោះ​​ផ្សេង​ទៀត ។

Open file with example: