ការ​កំណត់​ជួរ​មូលដ្ឋាន​ទិន្នន័យ

អ្នក​អាច​កំណត់​ជួរ​ក្រឡា​មួយ​ក្នុង​សៀវភៅ​បញ្ជី​ដើម្បី​ប្រើ​ជា​មូលដ្ឋាន​ទិន្នន័យ​មួយ ។ ជួរ​​ដេក​នីមួយៗ​​ក្នុង​​ជួរ​មូលដ្ឋាន​ទិន្នន័យ​នេះ ត្រូវ​គ្នា​ទៅ​នឹង​កំណត់​ត្រា​មូលដ្ឋាន​ទិន្នន័យ​ និង​ក្រឡា​នីមួយៗ​ក្នុង​ជួរ​ដេក​ដែល​ត្រូវ​គ្នា​ទៅ​នឹង​​វាល​​មូលដ្ឋាន​ទិន្នន័យ ។ អ្នក​អាច​តម្រៀប ដាក់​ជា​ក្រុម ស្វែងរក និង​ធ្វើ​ការ​គណនា​លើ​ជួរ​ដូច​ដែល​អ្នក​ធ្វើ​ក្នុង​មូលដ្ឋាន​ទិន្នន័យ ។

រូប​តំណាង​ព្រមាន

អ្នក​អាច​កែសម្រួល និង​ដំណើរ​ការ​តែ​ជួរ​មូលដ្ឋាន​ទិន្នន័យ​ក្នុង​សៀវភៅ​បញ្ជី​ដែល​មាន​ជួរ​ប៉ុណ្ណោះ ។ អ្នក​មិន​អាច​ដំណើរ​ការ​ជួរ​មូលដ្ឋាន​ទិន្នន័យ​ក្នុង​ទិដ្ឋភាព​ប្រភព​ទិន្នន័យ LibreOffice បាន​ទេ ។


ដើម្បី​កំណត់​ជួរ​មូលដ្ឋានទិន្នន័យ

  1. ជ្រើស​ជួរ​ក្រឡា​ដែល​អ្នក​ចង់​កំណត់​ជា​ជួរ​មូលដ្ឋាន​ទិន្នន័យ ។

  2. ជ្រើស ទិន្នន័យ - កំណត់​ជួរ ។

  3. ក្នុង​ប្រអប់ ឈ្មោះ បញ្ចូល​ឈ្មោះ​មួយ​សម្រាប់​ជួរ​មូលដ្ឋាន​ទិន្នន័យ ។

  4. ចុច ច្រើន​ទៀត ។

  5. បញ្ជាក់​លម្អិត​ជម្រើស​សម្រាប់​ជួរ​មូលដ្ឋាន​ទិន្នន័យ ។

  6. ចុច យល់ព្រម ។