\

ក្រឡា​ក្នុង​ទ្រង់ទ្រាយ​រូបិយប័ណ្ណ

នៅ​ក្នុង LibreOffice Calc អ្នក​អាច​ផ្ដល់​លេខ​ជា​ទ្រង់ទ្រាយ​រូបិយប័ណ្ណ​ណាមួយ ។ នៅពេល​អ្នក​ចុច​រូបតំណាង រូបិយប័ណ្ណ រូបតំណាង នៅ​ក្នុង​របារ ទ្រង់ទ្រាយ ដើម្បី​ធ្វើ​ទ្រង់ទ្រាយលេខ ក្រឡា​ត្រូវ​បានផ្ដល់​ជា​ទ្រង់ទ្រាយ​រូបិយប័ណ្ណ​លំនាំដើម ដែល​បាន​កំណត់ក្រោម - ការ​កំណត់​ភាសា - ភាសា ។

រូប​តំណាង​ចំណាំ

ការ​ផ្លាស់ប្តូរ​នៃ​ឯកសារ LibreOffice Calc អាច​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ បើ​ឯកសារ LibreOffice Calc របស់​អ្នក​ត្រូវ​បាន​ផ្ទុក​ដោយ​​អ្នក​ប្រើ​ដែល​ប្រើ​ទ្រង់ទ្រាយ​រូបិយប័ណ្ណ​លំនាំដើម​ខុស​គ្នា ។


នៅ​ក្នុង LibreOffice Calc អ្នក​អាច​កំណត់​លេខ ដែល​អ្នក​បាន​ធ្វើទ្រង់ទ្រាយ​ជា "1,234.50 €" នៅ​តែ​ជា​អឺរ៉ូ​នៅ​ក្នុង​ប្រទេស​ផ្សេងទៀត ហើយ​មិន​ក្លាយ​ជា​ដុល្លារ​ទេ ។

អ្នក​អាច​ផ្លាស់ប្ដូរ​ទ្រង់ទ្រាយ​រូបិយប័ណ្ណ​នៅ​ក្នុង​ប្រអប់ ធ្វើទ្រង់ទ្រាយ​ក្រឡា (ជ្រើស ទ្រង់ទ្រាយ - ក្រឡា - ផ្ទាំង​លេខ ) ដោយ​ការ​កំណត់ប្រទេស​ពីរ ។ នៅ​ក្នុង​ប្រអប់​បន្សំ ភាសា ជ្រើស​ការ​កំណត់​មូលដ្ឋាន​សម្រាប់​សញ្ញា​បបែកខ្ទង់ពាន់ និងទសភាគ ។ នៅ​ក្នុង​ប្រអប់​បញ្ជី ទ្រង់ទ្រាយ អ្នកអាចជ្រើស​និមិត្តសញ្ញា​រូបិយប័ណ្ណ និង​ទីតាំង​របស់​វា ។

  1. ឧទាហរណ៍ ប្រសិនបើ​ភាសា​ត្រូវ​បានកំណត់​ទៅ "លំនាំដើម" ហើយ​អ្នក​កំពុង​ប្រើ​ការ​កំណត់​មូលដ្ឋាន​របស់​អាល្លឺម៉ង់ ទ្រង់ទ្រាយរូបិយប័ណ្ណ​នឹង​ជា "1.234,00 €" ។ ចំណុច(.) ត្រូ​វបានប្រើ​មុខ​តួលេខ​ខ្ទង់ពាន់ ហើយ​សញ្ញា(,) មុន​ខ្ទង់​ទសភាគ ។ ប្រសិនបើ​អ្នក​ជ្រើស​ទ្រង់ទ្រាយ​រូបិយប័ណ្ណ​បន្ទាប់បន្សំ "$ អង់គ្លេស​ (អាមេរិក)" ពី​ប្រអប់​បញ្ជី ទ្រង់ទ្រាយ អ្នក​នឹង​ទទួលបានទ្រង់ទ្រាយ​ដូច​ខាង​ក្រោម ៖ "$ 1.234,00" ។ ដូចដែលអ្នក​ឃើញ​ហើយ សញ្ញា​បំបែក​នៅ​តែ​ដូច​គ្នា ។ មាន​តែ​និមិត្ត​សញ្ញា​រូបិយប័ណ្ណ​ត្រូវ​បានផ្លាស់ប្ដូរ និង​បម្លែង ប៉ុន្តែ​ខាង​ក្រោម​ទ្រង់ទ្រាយ​របស់​ចំណាំ​នៅ​តែ​ដូច​គ្នា​​ដូច​ក្នុង​កា​រកំណត់​មូលដ្ឋាន ។

  2. ប្រសិនបើ​នៅ​ក្រោម ភាសា អ្នក​បម្លែង​ក្រឡា​ទៅ​ជា "អង់គ្លេស (អាមេរិក)" ការ​កំណត់មូលដ្ឋាន​ភាសា​អង់គ្លេស​ត្រូវ​បានផ្ទេរ​ ហើយ​ទ្រង់ទ្រាយ​រូបិយប័ណ្ណ​លំនាំដើម ឥឡូវ​គឺ"$ 1,234.00" ។