ការនាំចូល និងនាំចេញឯកសារអត្ថបទ CSV ជាមួយនឹងរូបមន្ត
ឯកសារ CSV (Comma separated values) ជាឯកសារអត្ថបទដែលមានមាតិកាក្រឡានៃសន្លឹកតែមួយ ។ សញ្ញា (,) សញ្ញា (;) ឬតួអក្សរផ្សេងទៀតអាចត្រូវបានប្រើជាអ្នកកំណត់វាលរវាងក្រឡា ។ ខ្សែអក្សរអត្ថបទត្រូវបានដាក់ក្នុងសញ្ញាសម្រង់ (") លេខត្រូវបានសរសេរដោយគ្មានសញ្ញាសម្រង់ ។
ដើម្បីនាំចូលឯកសារ CSV
-
ជ្រើស ឯកសារ - បើក ។
-
ក្នុងវាល ប្រភេទឯកសារ ជ្រើសទ្រង់ទ្រាយ "អត្ថបទ CSV" ។ ជ្រើសឯកសារ និងចុច បើក។ ពេលឯកសារមួយមានកន្ទុយ .csv ប្រភេទឯកសារនឹងស្គាល់ដោយស្វ័យប្រវត្តិ ។
-
អ្នកនឹងឃើញប្រអប់
។ ចុច ។
ប្រសិនបើឯកសារ csv មានរូបមន្ត ប៉ុន្តែអ្នកចង់នាំចូលលទ្ធផលរបស់រូបមន្តទាំងនោះ បន្ទាប់មកជ្រើស LibreOffice - ចំណូលចិត្តឧបករណ៍ - ជម្រើស - LibreOffice Calc - មើល ហើយដោះធីកប្រអប់ រូបមន្ត ។
ដើម្បីនាំចេញរូបមន្ត និងតម្លៃជាឯកសារ CSV
-
ចុចសន្លឹកដែលត្រូវសរសេរជាឯកសារ csv ។
-
បើអ្នកចង់នាំចេញរូបមន្តជារូបមន្ត ឧទាហរណ៍ ក្នុងទម្រង់ =SUM(A1:B5) អនុវត្តដូចខាងក្រោម ៖
ជ្រើស LibreOffice - ចំណូលចិត្តឧបករណ៍ - ជម្រើស - LibreOffice Calc - មើល ។
ក្រោម បង្ហាញ សម្គាល់ប្រអប់ធីក រូបមន្ត ។ ចុច យល់ព្រម ។
បើអ្នកចង់នាំចេញលទ្ធផលគណនាជំនួសរូបមន្ត សូមកុំសម្គាល់ រូបមន្ត ។
-
ជ្រើស ឯកសារ - រក្សាទុកជា ។ អ្នកនឹងឃើញប្រអប់ រក្សាទុក ។
-
នៅក្នុងវាល
ជ្រើសទ្រង់ទ្រាយ "Text CSV" ។ -
បញ្ចូលឈ្មោះ និងចុច រក្សាទុក ។
-
ពីប្រអប់ នាំចេញឯកសារអត្ថបទ ដែលលេចឡើង ជ្រើសសំណុំតួអក្សរ និងវាល និងអ្នកកំណត់ព្រំដែនអត្ថបទ សម្រាប់ទិន្នន័យដែលត្រូវនាំចូល និងអះអាងដោយចុចយល់ព្រម ។
-
បើចាំបាច់ ក្រោយពីអ្នកបានរក្សាទុក ជម្រះប្រអប់ធីក រូបមន្ត ដើម្បីមើលលទ្ធផលដែលបានគណនាក្នុងតារាងម្តងទៀត ។