ការ​បង្រួប​បង្រួម​ទិន្នន័យ

កំឡុង​ពេល​បង្រួប​បង្រួម មាតិកា​នៃ​ក្រឡា​ពី​សន្លឹក​ច្រើន​នឹង​ត្រូវ​បាន​ផ្សំ​ក្នុង​កន្លែង​តែ​មួយ ។

ដើម្បីផ្សំ​មាតិកា​ក្រឡា​ចូល​គ្នា

  1. បើក​ឯកសារ​ដែល​មាន​ជួរ​ក្រឡា​ដែល​ត្រូវ​បង្រួប​បង្រួម ។

  2. ជ្រើស ទិន្នន័យ - បង្រួប​បង្រួម ដើម្បី​បើក​ប្រអប់ បង្រួប​បង្រួម ។

  3. ពី​ប្រអប់ តំបន់​ទិន្នន័យ​ប្រភព ជ្រើស​ជួរ​ក្រឡា​ប្រភព​មួយ​ដើម្បី​បង្រួប​បង្រួម​ជាមួយ​តំបន់​ដទៃ ។

    បើ​ជួរ​មិន​ទាន់​ត្រូវ​បាន​ដាក់​ឈ្មោះ ចុច​ក្នុង​វាល​​នៅ​ជាប់ តំបន់​ទិន្នន័យ​ប្រភព ។​ ទស្សន៍​ទ្រនិច​អត្ថបទ​ភ្លឹបភ្លែត​ៗ នឹង​លេច​ឡើង ។ វាយ​អាសយដ្ឋាន​យោង​មួយ​សម្រាប់​ជួរ​ទិន្នន័យ​ប្រភព​ទីមួយ ឬ​ជ្រើស​ជួរ​ដោយ​ប្រើ​កណ្តុរ ។

  4. ចុច បន្ថែម ដើម្បី​បញ្ចូល​ជួរ​ដែល​បាន​ជ្រើស​ទៅ​ក្នុង​វាល​ តំបន់​បង្រួប​បង្រួម ។

  5. ជ្រើស​​ជួរ​បន្ថែម​ទៀត និង​ចុច ​បន្ថែម ក្រោយ​ពី​ជម្រើស​នីមួយ​ៗ ។

  6. បញ្ជាក់​លម្អិត​កន្លែង​ដែល​អ្នក​ចង់​បង្ហាញ​លទ្ធផល ដោយ​ជ្រើស​ជួរ​គោលដៅ​មួយ​ពី​ប្រអប់ ចម្លង​លទ្ធផល​ទៅ ។

    បើ​ជួរ​គោលដៅ​មិន​ទាន់​ត្រូវ​បាន​ឈ្មោះ ចុច​ក្នុង​វាល​​នៅ​ជាប់ ចម្លង​លទ្ធផល​ទៅ និង​បញ្ចូល​សេចក្តី​យោង​នៃ​ជួរ​គោលដៅ ។ ជា​ជម្រើស អ្នក​អាច​ជ្រើស​ជួរ​ដោយ​ប្រើ​កណ្តុរ ឬ​ទីតាំង​ទស្សន៍​ទ្រនិច​ក្នុង​ក្រឡា​ខាង​លើ​ឆ្វេង នៃ​ជួរ​គោលដៅ ។

  7. ជ្រើស​អនុគមន៍​មួយ​ពី​ប្រអប់ អនុគមន៍ ។ អនុគមន៍​បញ្ជក់​លម្អិត​​ របៀប​ដែល​តម្លៃ​នៃ​ជួរ​បង្រួប​បង្រួម​ត្រូវ​បាន​ត​ភ្ជាប់ ។ អនុគមន៍ "Sum" ជា​ការ​កំណត់​លំនាំដើម ។

  8. ចុច យល់ព្រម ដើម្បី​បង្រួប​បង្រួម​ជួរ ។

ការ​កំណត់​បន្ថែម

ចុច ច្រើន​ទៀត ក្នុង​ប្រអប់ បង្រួប​បង្រួម ដើម្បី​បង្ហាញ​ការ​កំណត់​បន្ថែម ៖

ទិន្នន័យ​ពី​ជួរ​​បង្រួប​បង្រួម និង​ជួរ​គោលដៅ​នឹង​ត្រូវ​បាន​រក្សា​ទុក​ ពេល​ដែល​អ្នក​រក្សា​ទុក​ឯកសារ ។ បើ​ពេល​ក្រោយ​អ្នក​បើក​ឯកសារ​​ដែល​បាន​កំណត់​ការ​បង្រួប​បង្រួម ទិន្នន័យ​នឹង​អាច​ប្រើ​បាន​ម្តង​ទៀត ។