ការ​អនុវត្ត​ទ្រង់ទ្រាយ​តាម​លក្ខខណ្ឌ

ការ​ប្រើ​ពាក្យ​បញ្ជា​ម៉ឺនុយ ទ្រង់ទ្រាយ - ទ្រង់ទ្រាយ​តាម​លក្ខខណ្ឌ វា​នឹង​មាន​ប្រអប់​មួយ​អនុញ្ញាត​ឲ្យ​អ្នក​កំណត់​លក្ខខណ្ឌ​ក្នុង​មួយ​ក្រឡា ដែល​ត្រូវ​តាម​លំដាប់​សម្រាប់​ក្រឡា​ដែល​បាន​ជ្រើស​ដើម្បី​ទទួល​បាន​ទ្រង់ទ្រាយ​ជាក់លាក់។

រូប​តំណាង​ព្រមាន

ដើម្បី​អនុវត្ត​ទ្រង់ទ្រាយ​តាមលក្ខខណ្ឌ ត្រូវតែ​បិទ​ការគណនា​ស្វ័យប្រវត្តិសិន ។ ជ្រើស ឧបករណ៍ - មាតិកាក្រឡា - គណនាស្វ័យប្រវត្តិ (អ្នកនឹងឃើញ សញ្ញាគូសធីក​មួយ​នៅជាប់​នឹង​ពាក្យ​បញ្ជា​ដែល​ ការគណនា​ស្វ័យប្រវត្តិ​នៅបើក​នៅឡើយ) ។


ជាមួយ​​ទ្រង់ទ្រាយ​តាម​លក្ខខណ្ឌ ឧទាហរណ៍​អ្នក​អាច​បន្លិច​​តម្លៃ​សរុប​ដែល​លើស​ពី​តម្លៃ​មធ្យម​នៃ​តម្លៃ​សរុប​ទាំងអស់ ។ បើ​តម្លៃ​សរុប​ផ្លាស់ប្តួរ នោះ​ទ្រង់ទ្រាយ​ក៏​ផ្លាស់ប្តូរ​​តាម​នោះ​ដែរ ដោយ​ពុំ​ចាំបាច់​អនុវត្ត​រចនាប័ទ្ម​ផ្សេង​ទៀត​ដោយ​ដៃ​ឡើយ ។

ដើម្បី​កំណត់លក្ខខណ្ឌ

  1. ជ្រើស​ក្រឡា​ដែល​អ្នក​ចង់​អនុវត្ត​រចនាប័ទ្ម​តាម​លក្ខខណ្ឌ ។

  2. ជ្រើស ទ្រង់ទ្រាយ - ទ្រង់ទ្រាយ​តាម​លក្ខខណ្ឌ ។

  3. បញ្ចូល​លក្ខខណ្ឌ​ទៅ​ក្នុង​ប្រអប់ ។ ប្រអប់​ត្រូវ​បាន​ពណ៌នា​លម្អិត​ក្នុង ជំនួយ LibreOffice ហើយ​ឧទាហរណ៍​មួយ​ត្រូវ​បាន​ផ្តល់​ខាង​ក្រោម ៖

គំរូ​នៃ​ការ​ធ្វើ​ទ្រង់ទ្រាយ​លក្ខខណ្ឌ ៖ បន្លិច​តម្លៃ​មធ្យមភាគ​​​ខាង​លើ/ក្រោម​តម្លៃ​សរុប

ជំហាន ១ ៖ បង្កើត​តម្លៃ​ជា​លេខ

អ្នក​ចង់​ផ្តល់​តម្លៃ​ពិត​ប្រាកដ​ក្នុង​តារាង​របស់​អ្នក​ជាតម្លៃ​ជាក់​លាក់​​ ។ ឧទាហរណ៍ ក្នុង​តារាងturnovers​​ អ្នក​អាច​បង្ហាញ​តម្លៃ​ទាំង​អស់​ខាង​លើ​តម្លៃ​មធ្យម​ជា​ពណ៌​បៃតង និង​តម្លៃ​ទាំង​អស់​ខាង​ក្រោម​តម្លៃ​មធ្យម​ជា​ពណ៌​ក្រហម ។ នេះ​អាច​ធ្វើ​បាន​ជាមួយ​ការ​ធ្វើ​ទ្រង់​ទ្រាយ​តាម​លក្ខខណ្ឌ ។

  1. ជា​ដំបូង សរសេរ​តារាង​ដែល​មាន​តម្លៃ​ខុស​គ្នា​ខ្លះៗ ។​ សម្រាប់​ការ​សាកល្បង​របស់​អ្នក អ្នក​អាច​បង្កើត​តារាង​ដែល​មាន​ចំនួន​ចៃដន្យ ៖

    ក្នុង​ក្រឡា​មួយ​នៃ​ក្រឡា​ទាំងអស់ បញ្ចូល​រូបមន្ត =RAND() អ្នក​នឹង​ទទួល​បាន​ចំនួន​ចៃដន្យ​មួយ​ចន្លោះ 0 និង 1 ។ បើ​អ្នក​ចង់​បាន​ចំនួន​គត់​ចន្លោះ 0 និង 50 បញ្ចូល​រូបមន្ត =INT(RAND()*50) ។

  2. ចម្លង​រូបមន្ត​ដើម្បី​បង្កើត​ជួរ​ដេក​នៃ​ចំនួន​ចៃដន្យ ។ ចុច​ជ្រុង​ក្រោម​ខាង​ស្តាំ​នៃ​ក្រឡា​ដែល​បាន​ជ្រើស និង​អូស​ទៅ​ស្តាំ​រហូត​ទាល់​តែ​ជួរ​ក្រឡា​ដែល​ចង់​បាន​ត្រូវ​​បាន​ជ្រើស ។

  3. តាម​វិធី​ដដែល​ដូច​ដែល​បាន​ពិពណ៌នា​ខាង​លើ អូស​ជ្រុង​ក្រឡា​ខាង​ស្តាំ​បំផុត​ទៅ​ក្រោម​ដើម្បី​បង្កើត​ជួរ​ដេក​នៃ​ចំនួន​ចៃដន្យ​បន្ថែម ។

ជំហាន ២ ៖ កំណត់​រចនាប័ទ្ម​ក្រឡា

The next step is to apply a cell style to all values that represent above-average turnover, and one to those that are below the average. Ensure that the Styles window is visible before proceeding.

  1. ចុច​ក្នុង​ក្រឡា​ទទេ​មួយ ហើយ​ជ្រើស​ពាក្យ​បញ្ជា ​ ទ្រង់ទ្រាយ​ក្រឡា ក្នុង​ម៉ឺនុយ​បរិបទ ។

  2. ក្នុង​ប្រអប់ ទ្រង់ទ្រាយ​ក្រឡា លើ​ផ្ទាំង ផ្ទៃ​ខាង​ក្រោយ ជ្រើស​ពណ៌​ផ្ទៃ​ខាង​ក្រោយ ។​ ចុច "យល់ព្រម" ។

  3. In the Styles window, click the New Style from Selection icon. Enter the name of the new style. For this example, name the style "Above".

  4. ដើម្បី​កំណត់​រចនាប័ទ្ម​ទី​ពីរ ចុច​ក្នុង​ក្រឡា​ទទេ​ម្តង​ទៀត និង​បន្ត​ធ្វើ​ដូច​បាន​ពិពណ៌នា​ខាង​លើ ។ ផ្តល់​តម្លៃ​ពណ៌​ផ្ទៃ​ខាង​ក្រោយ​ខុសៗ​គ្នា​សម្រាប់​ក្រឡា និង​ផ្តល់​ឈ្មោះ​មួយ (​សម្រាប់​ឧទាហរណ៍​នេះ គឺ "ក្រោម") ។

ជំហាន ៣ ៖ គណនា​មធ្យមភាគ

ក្នុង​ឧទាហរណ៍​ពិសេស​​របស់​យើង យើង​កំពុង​គណនា​មធ្យម​នៃ​តម្លៃ​ចៃដន្យ ។ លទ្ធផល​ត្រូវ​បាន​ដាក់​ក្នុង​ក្រឡា ៖

  1. ដាក់​ទស្សន៍​ទ្រនិច​ក្នុង​ក្រឡា​ទទេ ឧទាហរណ៍ J14 និង​ជ្រើស បញ្ចូល - អនុគមន៍ ។

  2. ជ្រើស​អនុគមន៍ AVERAGE ។ ប្រើ​កណ្ដុរដើម្បី​ជ្រើស​លេខ​ចៃដន្យ​របស់​អ្នក ។ ប្រសិនបើ​អ្នកមិនឃើញ​ជួរ​ទាំង​មូល​ទេ ដោយ​សារ​តែ​អ្នក​ជំនួយការ​អនុគមន៍កំពុង​ធ្វើ​របាំង​វា អ្នកអាច​បង្រួម​ប្រអប់​ជា​បណ្ដោះអាសន្ន ដោយ​ប្រើ​រូបតំណាង បង្រួម/ពង្រីក ។

  3. បិទ​អ្នក​ជំនួយការ​​អនុគមន៍​ដោយចុច យល់ព្រម ។

ជំហាន ៤ ៖ អនុវត្ត​រចនាប័ទ្ម​ក្រឡា

ឥឡូវ​អ្នក​អាច​អនុវត្ត​ទ្រង់ទ្រាយ​តាម​លក្ខខណ្ឌ​ទៅ​សន្លឹក ៖

  1. ជ្រើស​ក្រឡា​ទាំងអស់​ដែល​មាន​ចំនួន​ចៃដន្យ ។

  2. ជ្រើស​ពាក្យ​បញ្ជា ទ្រង់ទ្រាយ - ទ្រង់ទ្រាយ​តាម​លក្ខខណ្ឌ ដើម្បី​បើក​ប្រអប់​ដែល​ត្រូវ​គ្នា ។

  3. កំណត់​លក្ខខណ្ឌ​ដូច​ខាង​ក្រោម ៖ បើ​តម្លៃ​ក្រឡា​តូច​ជាង J14 ធ្វើ​ទ្រង់ទ្រាយ​ជាមួយ​រចនាប័ទ្ម​ក្រឡា "Below" ហើយ​បើ​តម្លៃ​ក្រឡា​ធំ​ជាង ឬ​ស្មើ J14 ធ្វើ​ទ្រង់ទ្រាយ​ជាមួយ​រចនាប័ទ្ម​ក្រឡា "Above" ។

ជំហាន ៥ ៖ ចម្លង​រចនាប័ទ្ម​ក្រឡា

ដើម្បី​អនុវត្ត​ទ្រង់ទ្រាយ​តាម​លក្ខខណ្ឌ​ទៅ​ក្រឡា​ផ្សេង​ទៀត​នា​ពេល​ក្រោយ ៖

  1. ចុច​ក្រឡា​មួយ​ក្នុង​ចំណោម​ក្រឡា​ដែល​ត្រូវ​បាន​ផ្តល់​ទ្រង់ទ្រាយ​តាម​លក្ខខណ្ឌ ។

  2. ចម្លង​ក្រឡា​ទៅ​ក្តារ​តម្បៀត​ខ្ទាស់ ។

  3. ជ្រើស​ក្រឡា​ដែល​នឹង​ត្រូវ​ទទួល​ទ្រង់ទ្រាយ​ដដែល​នេះ ។

  4. ជ្រើស កែ​សម្រួល - បិទភ្ជាប់​ពិសេស ។ ប្រអប់ ​បិទភ្ជាប់​ពិសេស លេច​ឡើង ។

  5. នៅ​ត្រង់ ជម្រើស ធីក​តែ​ប្រអប់ ទ្រង់ទ្រាយ ។ ប្រអប់​ផ្សេង​ទៀត​ទាំងអស់​ត្រូវ​តែ​មិន​គូស​ធីក ។ ចុច "យល់ព្រម" ។