URLs យោង

ឧទាហរណ៍៖ ប្រសិនបើអ្នក​បាន​រកឃើញ​ទំព័រ​អ៊ីនធឺណិត​មួយ ដែលមាន​ព័ត៌មាន​ការផ្លាស់ប្ដូរ​សន្និធិ​បច្ចុប្បន្ន នៅក្នុងក្រឡា​សៀវភៅ​បញ្ជី អ្នកអាច​ផ្ទុក​ទំព័រ​នេះ នៅក្នុង LibreOffice Calc ដោយប្រើ​បែបបទ​ដូច​តទៅនេះ ៖

  1. ក្នុង​ឯកសារ LibreOffice Calc ដាក់​ទស្សន៍​ទ្រនិច​ក្នុង​ក្រឡា​ដែល​អ្នក​ចង់​បញ្ចូល​ទិន្នន័យ​ខាង​ក្រៅ ។

  2. Choose Sheet - Link to External Data. The External Data dialog appears.

  3. បញ្ចូល​ URL របស់​ឯកសារ ឬ​ទំព័រ​បណ្ដាញ​ក្នុង​ប្រអប់ ។ URL ត្រូវ​តែ​ស្ថិត​ក្នុងទ្រង់ទ្រាយ ៖ http://www.my-bank.com/table.html ។ URL សម្រាប់​បណ្ដាញ​​ឯកសារ​មូលដ្ឋាន​​គឺ​ជា​ផ្លូវ​ដែល​បានឃើញ​នៅ​ក្នុង​ប្រអប់ ឯកសារ - បើក ។

    LibreOffice ផ្ទុក​ទំព័រ​បណ្ដាញ ឬ​ឯកសារ​ក្នុង​ "ផ្ទៃ​ខាងក្រោយ" ដោយ​មិនបង្ហាញ​នោះទេ ។ នៅ​ក្នុង​ប្រអប់​បញ្ជី​ធំ​​នៃ​ប្រអប់ ទិន្នន័យ​ខាងក្រៅ អ្នកអាច​ឃើញ​ឈ្មោះ​នៃ​សន្លឹក ឬ​ជួរ​ដែលបានប្ដូរ​ឈ្មោះ​ទាំងអស់​ ដែលអ្នកអាច​ជ្រើស​បាន ។

  4. ជ្រើស​សន្លឹក​មួយ​ ឬ​ច្រើន​ ឬ​ជួរ​ដែលបានប្ដូរឈ្មោះ ។ អ្នក​ក៏អាច​ធ្វើ​ឲ្យ​មុខងារ​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ស្វ័យ​ប្រវត្តិ​សកម្ម​រៀងរាល់ "n" វិនាទី ហើយ​ចុច យល់ព្រម ។

    មាតិកា​នឹង​ត្រូវ​បាន​បញ្ចូល​ជា​តំណ​មួយ​ក្នុង​ឯកសារ LibreOffice Calc ។

  5. រក្សា​ទុក​សៀវភៅ​បញ្ជី​របស់​អ្នក ។ លើក​ក្រោយ​ពេល​អ្នក​បើក​វា​ម្តង​ទៀត LibreOffice Calc នឹង​ធ្វើ​ឲ្យ​ក្រឡា​ដែល​បាន​តភ្ជាប់​ទាន់​សម័យ​បន្ទាប់​ពី​សំណួរ​មួយ ។

  6. ក្រោម - LibreOffice Calc - ទូទៅ អ្នក​អាច​ជ្រើស​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព នៅពេល​បើក ហើយ អនុវត្ត​ដោយ​ស្វ័យ​ប្រវត្តិ​ជា​និច្ច​តាម​សំណើ ឬ​មិន​អនុវត្ត​តែ​ម្ដង ។ បច្ចុប្បន្នភាព​អាច​ត្រូវបាន​ចាប់ផ្ដើម​ដោយ​ដៃ​នៅ​ក្នុង​ប្រអប់ ក្រោម កែសម្រួល - តំណ ។