ការយោង​សន្លឹក​ដទៃទៀត

ក្នុង​ក្រឡា​សន្លឹក​មួយ អ្នក​អាច​បង្ហាញ​សេចក្តី​យោង​ទៅ​ក្រឡា​មួយ​ក្នុង​សន្លឹក​ផ្សេង​ទៀត ។

ក្នុងវិធី​ដូចគ្នា​នេះដែរ សេចក្ដី​យោង ក៏អាចត្រូវបាន​បង្កើត​ទៅ​ក្រឡា​ពី​ឯកសារ​ផ្សេង​ទៀត​ដែលបាន​ផ្ដល់ ដែឡឯកសារនេះ​បាន​រក្សាទុក ជា​ឯកសារ​រួចទៅហើយ ។

ដើម្បីយោង​ក្រឡា​ក្នុង​ឯកសារ​ដូច​គ្នា

  1. បើក​សៀវភៅ​បញ្ជី​ទទេ​ថ្មី​មួយ ។

  2. តាម​ឧទាហរណ៍ បញ្ចូល​រូបមន្ត​ខាង​ក្រោម​ក្នុង​ក្រឡា A1 នៃ Sheet1 ៖

    =Sheet2.A1

  3. ចុច​ផ្ទាំង Sheet 2 នៅ​ខាង​ក្រោម​នៃ​សៀវភៅ​បញ្ជី ។ ដាក់​ទស្សន៍​ទ្រនិច​ក្នុង​ក្រឡា A1 ហើយ​បញ្ចូល​អត្ថបទ ឬ​ចំនួន​មួយ ។

  4. បើ​អ្នក​ប្តូរ​ត្រឡប់​ទៅ Sheet1 អ្នក​នឹង​ឃើញ​មាតិកា​ដូច​គ្នា​ក្នុង​ក្រឡា A1 ​ ។ បើ​មាតិកា​នៃ Sheet2.A1 ផ្លាស់ប្តួរ​ នោះ​មាតិកា​នៃ Sheet1.A1 ក៏​ផ្លាស់ប្តួរ​ដែរ ។

ដើម្បីយោង​ក្រឡា​ក្នុង​ឯកសា​រផ្សេង

  1. ជ្រើស ឯកសារ - បើក ដើម្បី​ផ្ទុក​ឯកសារ​សៀវភៅ​បញ្ជី​ដែលមាន​រួច ។

  2. ជ្រើស​ ឯកសារ - ថ្មី ដើម្បី​បើក​ឯកសារ​សៀវភៅបញ្ជី​ថ្មី ។ កំណត់​ទស្សន៍ទ្រនិច នៅក្នុង​ក្រឡា​ដែលអ្នក​ចង់​បញ្ចូល​ទិន្នន័យ​ខាងក្រៅ និង​បញ្ចូល​សញ្ញាស្មើ ដើម្បី​បង្ហាញ​ថា​អ្នកចង់​ចាប់ផ្ដើមរូបមន្ត ។

  3. ឥឡូវ​ប្ដូរ​ទោ​ឯកសារ​ដែលអ្នក​គ្រាន់តែបាន​ផ្ទុក ។ ចុចលើ​ក្រឡា​ជាមួយនឹង​ទិន្នន័យ​ដែលអ្នក​ចង់​បញ្ចូល​នៅក្នុង​ឯកសារថ្មី ។

  4. ប្ដូរថយក្រោយវិញ​ទៅកាន់​សៀវភៅ​បញ្ជី​ថ្មី ។ នៅក្នុង​បន្ទាត់​បញ្ចូល អ្នក​នឹងឃើញ​ពីរបៀប​ដែល LibreOffice Calc បានបញ្ចូល​សេចក្ដីយោង​ទៅកាន់​រូបមន្ត​សម្រាប់​អ្នក ។

    សេចក្ដីយោង​ទៅកាន់​ក្រឡា​​នៃ​ឯកសារ​ដទៃទៀត មាន​ឈ្មោះឯកសារ​ផ្សេងទៀត នៅក្នុង​សញ្ញាក្បៀស​បញ្ច្រាស​ទោល បន្ទាប់មក​គឺសញ្ញា # បន្ទាប់មក​​ឈ្មោះ​នៃ​សន្លឹក​របស់ឯកសារផ្សេងទៀត គឺ​ត្រូវដាក់ពីក្រោយ​ដោយ​ចំណុច​មួយ និង​ឈ្មោះ​របស់ក្រឡា ។

  5. អះអាង​រូបមន្ត​ដោយ​ចុច​សញ្ញា​ធីក​ពណ៌​បៃតង ។

  6. ប្រៃសិនបើអ្នក​អូស​ប្រអប់​នៅជ្រុងក្រោម​ខាងស្ដាំ​នៃ​ក្រឡា​ដែល​សកម្ម ដើម្បី​ជ្រើស​ជួរ​ក្រឡា​នេះ នោះLibreOffice នឹង​បញ្ចូលសេចក្ដី​យោង​ដែលត្រូវគ្នាទៅក្នុង​ក្រឡាដែលជាប់គ្នា​ដោយស្វ័យប្រវត្តិ។ ជាលទ្ធផល ឈ្មោះ​សន្លឹក គឺ​ត្រូវបាន​គឺ​ត្រូវបាន​ដាក់នៅពីមុខ ដោយ​សញ្ញា "$" ដើម្បី​កំណត់​វា​ជា​សេចក្ដី​យោង​ដាច់ខាត ។

ប្រសិន​បើអ្នក​ពិសោធ​ឈ្មោះ​នៃ​ឯកសារ​ដទៃទៀត​នៅក្នុង​រូបមន្ត​នេះ អ្នកនឹង​កំណត់ចំណាំ​ថា​វានឹង​ត្រូវបាន​សរសេរជា URL ។ មានន័យថា អ្នកក៏អាច​បញ្ចូល​ URL ពីអ៊ីនធឺណិតបានដែរ ។