ការ​យោង​ក្រឡា​ដោយ​អូស និង​ទម្លាក់

ជាមួយនឹង​ជំនួយ​របស់​កម្មវិធី​រុករក អ្នក​អាច​យោង​ក្រឡា​ពី​សន្លឹក​មួយ​ទៅ​សន្លឹក​មួយ​ទៀត​នៅ​ក្នុង​​​ឯកសារ​តែ​មួយ ឬ​ឯកសារ​ផ្សេង ។ ក្រឡា​អាច​ត្រូវបាន​បញ្ចូល​ជា​ច្បាប់​ចម្លង តំណ ឬ​តំណខ្ពស់ ។ ជួរ​ត្រូវបាន​បញ្ចូល​តែ​បានកំណត់​​ដោយ​ឈ្មោះ​​នៅ​ក្នុង​ឯកសារ​ដើម ដូច្នេះ​វា​អាច​ត្រូវបាន​បញ្ចូល​ក្នុង​ឯកសារ​គោលដៅ ។

  1. បើក​ឯកសារ​ដែល​មាន​ក្រឡា​ប្រភព ។

  2. To set the source range as the range, select the cells and choose Sheet - Named Ranges and Expressions - Define. Save the source document, and do not close it.

  3. បើក​សន្លឹក​ដែល​អ្នក​ចង់​បញ្ចូល​អ្វី​មួយ ។

  4. បើក កម្មវិធី​រុករក ក្នុង​ប្រអប់​ខាង​ក្រោម​នៃ "កម្មវិធី​រុករក" ជ្រើស​ឯកសារ​ប្រភព ។

  5. ក្នុង "កម្មវិធី​រុករក" វត្ថុ​ឯកសារ​ប្រភព​លេច​ឡើង​ក្រោម "ឈ្មោះ​ជួរ" ។

  6. ដោយ​ប្រើ​រូប​តំណាង របៀប​អូស ក្នុង "កម្មវិធី​រុករក" ជ្រើស​ថា​តើ​អ្នក​ចង់​ឲ្យ​អាសយដ្ឋាន​យោង​ជា​តំណ​ខ្ពស់ តំណ ឬ​ច្បាប់​ចម្លង​មួយ ។

  7. ចុច​ឈ្មោះ​ក្រោម "ឈ្មោះ​ជួរ" ក្នុង​កម្មវិធី​រុករក ហើយ​អូស​ទៅ​ក្នុង​ក្រឡា​នៃ​សន្លឹក​បច្ចុប្បន្ន ដែល​អ្នក​ចង់​បញ្ចូល​សេចក្តី​​យោង ។

វិធីសាស្ត្រ​នេះ​ក៏​អាច​ត្រូវ​បាន​ប្រើ ដើម្បី​បញ្ចូល​ជួរ​មួយ​ពី​សន្លឹក​មួយ​ទៀត​ក្នុង​ឯកសារ​ដដែល​ទៅ​ក្នុង​សន្លឹក​បច្ចុប្បន្ន ។​ ជ្រើស​ឯកសារ​សកម្ម​ជា​ប្រភព ក្នុង​ជំហាន​ទីបួន​ខាង​លើ ។