ចម្លងតែក្រឡាដែលមើលឃើញ
សន្មតថាអ្នកបានលាក់ជួរដេកពីរបី ក្នុងជួររបស់ក្រឡាមួយ ។ ឥឡូវអ្នកចង់ចម្លង លុប ឬធ្វើទ្រង់ទ្រាយ តែជួរដេកនៅសល់ដែលមើលឃើញប៉ុណ្ណោះ ។
ឥរិយាបថរបស់ LibreOffice អាស្រ័យទៅលើរបៀបដែលក្រឡា ត្រូវបានធ្វើឲ្យមើលមិនឃើញ ដោយតម្រងមួយ ឬដោយដៃ ។
វិធីសាស្ត្រ និងសកម្មភាព |
លទ្ធផល |
ក្រឡាត្រូវបានត្រងដោយ "តម្រងស្វ័យប្រវត្តិ" តម្រងស្តង់ដារ ឬតម្រងកម្រិតខ្ពស់ ។ ចម្លង លុប ផ្លាស់ទី ឬធ្វើទ្រង់ទ្រាយជម្រើសរបស់ក្រឡាដែលមើលឃើញបច្ចុប្បន្ន ។ |
ចម្លង លុប ផ្លាស់ទី ឬធ្វើទ្រង់ទ្រាយតែក្រឡាដែលមើលឃើញរបស់ជម្រើស ។ |
ក្រឡាត្រូវបានលាក់ដោយប្រើពាក្យបញ្ជា លាក់ ក្នុងម៉ឺនុយបរិបទនៃក្បាលជួរដេក ឬជួរឈរ ឬតាមរយៈ គ្រោង ។ ចម្លង លុប ផ្លាស់ទី ឬធ្វើទ្រង់ទ្រាយជម្រើសរបស់ក្រឡាដែលមើលឃើញបច្ចុប្បន្ន ។ |
ក្រឡាទាំងអស់របស់ជម្រើស រួមបញ្ចូលទាំងក្រឡាដែលបានលាក់ ត្រូវបានចម្លង លុប ផ្លាស់ទី ឬធ្វើទ្រង់ទ្រាយ ។ |