ការ​បញ្ចូល​តម្លៃ

Calc អាច​ធ្វើ​ឲ្យងាយស្រួល​ក្នុងការ​បញ្ចូល​ទិន្នន័យ និង​តម្លៃ​ទៅក្នុង​ក្រឡា​ច្រើន ។ អ្នក​អាច​ផ្លាស់ប្ដូរ​ការ​កំណត់​មួយ​ចំនួន ដើម្បី​អះអាង​ចំពោះ​ចំណង់ចំណូលចិត្ត​របស់​អ្នក ។

ដើម្បី​បញ្ចូល​តម្លៃ​ក្នុងជួរក្រឡា​ដោយ​ដៃ

មាន​លក្ខណៈ​ពិសេស​ពីរ ដែល​សង្គ្រោះ​អ្នក​នៅពេល​ដែល​អ្នក​បញ្ចូល​បណ្ដុំ​ទិន្នន័យ​ដោយ​ដៃ ។

រកឃើញ​ផ្ទៃ​របស់​ជួរដេក​ថ្មី

នៅ​ក្នុង​ជួរដេក​ខាងក្រោម​ជួរដេក​បឋមកថា អ្នក​អាច​ទៅដល់​ពី​ក្រឡាមួយ ទៅ​ក្រឡាបន្ទាប់​ ដោយ​គ្រាប់ចុច​ថេប (Tab) ។ បន្ទាប់​ពី​អ្នក​បញ្ចូល​តម្លៃ​ទៅក្នុង​ក្រឡាចុងក្រោយ​នៅ​ក្នុង​ជួរដេក​បច្ចុប្បន្ន​ហើយ សង្កត់​គ្រាប់​ចុច​បញ្ចូល (Enter) ។ Calc ដាក់​ទីតាំង​ទស្សន៍​ទ្រនិច​នៅ​ក្រោម​ក្រឡា​បណ្ដុំ​ទីមួយ​បច្ចុប្បន្ន ។

រកឃើញ​ផ្ទៃ

នៅ​ក្នុង​ជួរដេក 3 ចុច​ថេប​​ពី​ក្រឡា​ B3 ទៅ​ក្រឡា C3, D3 និង E3 ។ បន្ទាប់​មក​ចុចគ្រាប់ចុច​បញ្ចូល (Enter) ដើម្បី​ទៅ B4 ។

ការ​ជ្រើស​ផ្ទៃ

ប្រើ អូស និង​ទម្លាក់ ដើម្បី​ជ្រើស​ផ្ទៃ​ដែលអ្នក​ចង់​បញ្ចូល​តម្លៃ ។ ប៉ុន្តែ​ចាប់ផ្ដើម​អូស​ពី​ក្រឡា​ចុងក្រោយ​នៃ​ផ្ទៃ ហើយ​លែង​ប៊ូតុង​កណ្ដុរ នៅពេល​ដែល​អ្នក​បាន​ជ្រើស​ក្រឡាទីមួយ ។ ឥឡូវ អ្នក​អាច​ចាប់ផ្ដើម​បញ្ចូល​តម្លៃ​បាន ។ សង្កត់​គ្រាប់ចុច​ថេប (Tab)​​ជានិច ដើម្បី​ទៅកាន់​ក្រឡា​បន្ទាប់ ។ អ្នក​នឹង​មិន​ចេញ​ពី​ផ្ទៃ​ដែល​បាន​ជ្រើស​ឡើយ ។

ការ​ជ្រើស​ផ្ទៃ

ជ្រើស​ផ្ទៃ​ពី E7 ទៅ B3 ។ ឥឡូវ B3 កំពុង​រង់ចាំ​ការ​បញ្ចូល​របស់​អ្នក ។ សង្កត់​គ្រាប់​ចុចថេប (Tab)ដើម្បី​ទៅកាន់​ក្រឡា​បន្ទាប់​នៅ​ក្នុង​ផ្ទៃដែលបាន​ជ្រើស ។

ដើម្បី​បញ្ចូល​តម្លៃ​ទៅកាន់​ជួរ​ក្រឡា​ដោយ​ស្វ័យប្រវត្តិ

មើល បំពេញ​នៅ​ក្នុង​ទិន្នន័យ​ដោយស្វ័យប្រវត្តិ ដោយ​មាន​មូលដ្ឋាន​លើ​ជ្រុង​ជាប់​ក្រឡា ។