ការ​គណនា​ក្នុង​សៀវភៅ​បញ្ជី

ខាង​ក្រោម​ជា​ឧទាហរណ៍​នៃ​ការ​គណនា​ក្នុង LibreOffice Calc ។

  1. ចុច​ក្នុង​ក្រឡា​ និង​វាយ​ចំនួន​មួយ

  2. ចុច​​បញ្ចូល (Enter) ។​

    ទស្សន៍​ទ្រនិច​ផ្លាស់​ទី​ចុះ​ក្រោម ទៅ​កាន់​ក្រឡា​បន្ទាប់ ។

  3. បញ្ចូល​ចំនួន​ផ្សេង​ទៀត ។

  4. ចុច​គ្រាប់ចុច​ថេប (Tab) ។

    ទស្សន៍​ទ្រនិច​ផ្លាស់ទី​ទៅ​ខាងស្តាំ​ ក្នុង​ក្រឡា​បន្ទាប់ ។

  5. វាយ​ក្នុង​រូបមន្ត ឧទាហរណ៍ =A3 * A4 / 100 ។

  6. ចុច​​បញ្ចូល (Enter) ។​

    លទ្ធផល​រូបមន្ត​លេច​ឡើង​ក្នុង​ក្រឡា ។ បើ​អ្នក​ចង់ អ្នក​អាច​កែ​សម្រួល​រូបមន្ត​ក្នុង​បន្ទាត់​បញ្ចូល​នៃ​របារ "រូបមន្ត" ។

    នៅ​ពេល​អ្នក​កែសម្រួល​រូបមន្ត​មួយ លទ្ធផល​ថ្មី​ត្រូវ​បាន​គណនា​ដោយ​ស្វ័យ​ប្រវត្តិ ។