ការ​គណនា​ជាមួយ​កាល​បរិច្ឆេទ និង​ពេល​វេលា

ក្នុង LibreOffice Calc អ្នក​អាច​គណនា​ជាមួយ​នឹង​កាលបរិច្ឆេទ និង​ពេលវេលា​បច្ចុប្បន្ន ។ ឧទាហរណ៍ ដើម្បី​គណនា​អាយុ​របស់​អ្នក​ជា​វិនាទី ឬ​ម៉ោង ធ្វើ​តាម​ជំហាន​ដូច​ខាង​ក្រោម ៖

  1. ក្នុង​សៀវភៅ​បញ្ជី បញ្ចូល​ថ្ងៃ​កំណើត​របស់​អ្នក​ក្នុង​ក្រឡា A1 ។

  2. បញ្ចូល​រូបមន្ត​ដូច​ខាងក្រោម​នៅ​ក្នុងក្រឡា A3 ៖ =NOW()-A1

  3. បន្ទាប់​ពី​ចុច​គ្រាប់​ចុច បញ្ចូល អ្នក​នឹង​ឃើញ​លទ្ធផល​ជា​ទ្រង់ទ្រាយ​កាល​បរិច្ឆេទ ។ ដោយ​ហេតុ​ថា លទ្ធផល​គួរ​បង្ហាញ​ផលដក​រវាង​កាលបរិច្ឆេទ ២ ជា​ចំនួន​នៃ​ថ្ងៃ អ្នក​ត្រូវ​ធ្វើ​ទ្រង់​ទ្រាយ​ក្រឡា A3 ជា​ចំនួន​មួយ​ ។

  4. ដាក់​ទស្សន៍​ទ្រនិច​ក្នុង​ក្រឡា A3 ចុច​កណ្តុរ​ស្តាំ​ដើម្បី​បើក​ម៉ឺនុយ​បរិបទ និង​ជ្រើស ធ្វើ​ទ្រង់ទ្រាយ​ក្រឡា ។

  5. ប្រអប់​ធ្វើ​ទ្រង់ទ្រាយ​ក្រឡា លេខ​ឡើង ។ នៅ​ក្នុងផ្ទាំង លេខ ប្រភេទ "លេខ" នឹង​បង្ហាញ​ថា​បានបន្លិច​រួច​ហើយ ។ ទ្រង់ទ្រាយ​ត្រូវ​បានកំណត់​ជា "ទូទៅ", ដែល​​លទ្ធផល​នៃ​ការ​គណនា​មាន​ស៊េរីទិន្នន័យ ដែល​ត្រូវ​បង្ហាញ​ជា​កាលបរិច្ឆេទ ។ ដើម្បីបង្ហាញ​លទ្ធផល​ជា​លេខ កំណត់​ទ្រង់ទ្រាយ​លេខ​ទៅ "-1,234" ហើយ​បិទ ប្រអប់​ដោយ​ប្រើ​ប៊ូតុង យល់ព្រម ។

  6. ចំនួន​ថ្ងៃ​រវាង​កាល​បរិច្ឆេទ​បច្ចុប្បន្ន និង​កាល​បរិច្ឆេទ​ដែល​បាន​បញ្ជាក់​លម្អិត ត្រូវ​បាន​បង្ហាញ​ក្នុង​ក្រឡា A3 ។

  7. ធ្វើ​ពិសោធន៍​រូបមន្ត​ខ្លះៗ ៖ ក្នុង A4 បញ្ចូល =A3*24 ដើម្បី​គណនា​ម៉ោង ក្នុង A5 បញ្ចូល =A4*60 ដើម្បី​គណនា​នាទី និង​ក្នុង​ A6 បញ្ចូល =A5*60 ដើម្បី​គណនា​វិនាទី ។ ចុច​គ្រាប់ចុច បញ្ចូល (Enter) បន្ទាប់ពី​រូបមន្ត​នីមួយៗ ។

The time since your date of birth will be calculated and displayed in the various units. The values are calculated as of the exact moment when you entered the last formula and pressed the Enter key. This value is not automatically updated, although "Now" continuously changes. In the Data menu, the menu item Calculate - AutoCalculate is normally active; however, automatic calculation does not apply to the function NOW. This ensures that your computer is not solely occupied with updating the sheet.