អនុវត្ត​ការ​ធ្វើ​ទ្រង់ទ្រាយ​ស្វ័យ​ប្រវត្តិ​ទៅជួរក្រឡា​ដែល​បាន​ជ្រើស

អ្នក​អាច​ប្រើ​លក្ខណៈពិសេស​ធ្វើទ្រង់ទ្រាយ​ដោយ​ស្វ័យប្រវត្តិ ដើម្បីអនុវត្ត​ទ្រង់ទ្រាយ​យ៉ាង​លឿន​ទៅ​សន្លឹក ឬ​ជួរ​ក្រឡា​ដែលបាន​ជ្រើស ។

ដើម្បី​អនុវត្ត​ការ​ធ្វើទ្រង់ទ្រាយ​ស្វ័យ​ប្រវត្តិ​លើសន្លឹក ឬ​ជួរក្រឡា​ដែល​បានជ្រើស

  1. ជ្រើស​ក្រឡា រួម​ទាំង​ក្បាល​ជួរ​ឈរ និង​ជួរ​ដេក ដែល​អ្នក​ចង់​ធ្វើ​ទ្រង់ទ្រាយ ។

  2. ជ្រើស ទ្រង់ទ្រាយ - ទ្រង់ទ្រាយ​ស្វ័យ​ប្រវត្តិ ។

  3. ដើម្បី​ជ្រើស​លក្ខណសម្បត្តិ​ណា​មួយ ដែល​នឹង​ត្រូវ​រួម​បញ្ចូល​ក្នុង "ទ្រង់ទ្រាយ​ស្វ័យ​ប្រវត្តិ" មួយ ចុច ច្រើន​ទៀត ។

  4. ចុច យល់ព្រម ។

    ទ្រង់ទ្រាយ​ត្រូវ​បាន​អនុវត្ត​ទៅ​ជួរ​ក្រឡា​ដែល​បាន​ជ្រើស ។

រូប​តំណាង​ចំណាំ

បើ​អ្នក​មិន​ឃើញ​ការ​ផ្លាស់ប្តូរ​ជា​ពណ៌​នៃ​មាតិកា​ក្រឡា ជ្រើស មើល - ការ​បន្លិច​តម្លៃ ។


ដើម្បី​កំណត់​ការ​ធ្វើទ្រង់ទ្រាយ​ស្វ័យ​ប្រវត្តិ​សម្រាប់​សៀវភៅ​បញ្ជី

អ្នក​អាច​កំណត់ "ទ្រង់ទ្រាយ​ស្វ័យ​ប្រវត្តិ" ថ្មី​មួយ ដែល​មាន​ទៅ​គ្រប់​សៀវភៅ​បញ្ជី ។

  1. ធ្វើ​ទ្រង់ទ្រាយ​សន្លឹក ។

  2. ជ្រើស កែ​សម្រួល - ជ្រើស​ទាំងអស់ ។

  3. ជ្រើស ទ្រង់ទ្រាយ - ទ្រង់ទ្រាយ​ស្វ័យ​ប្រវត្តិ ។

  4. ចុច បន្ថែម ។

  5. ក្នុង​ប្រអប់ ឈ្មោះ នៃ​ប្រអប់ បន្ថែម​ទ្រង់ទ្រាយ​ស្វ័យ​ប្រវត្តិ បញ្ចូល​ឈ្មោះ​សម្រាប់​ទ្រង់ទ្រាយ ។

  6. ចុច យល់ព្រម ។