ការ​អនុវត្ត​តម្រង​ស្វ័យ​ប្រវត្តិ

អនុគមន៍ តម្រង​ស្វ័យ​ប្រវត្តិ បញ្ចូល​ប្រអប់​បន្សំ​មួយ​លើ​ជួរ​ឈរ​ទិន្នន័យ​មួយ ឬ​ច្រើន ដែល​អាច​ឲ្យ​អ្នក​ជ្រើស​កំណត់​ត្រា (ជួរ​ដេក) ដែល​នឹង​ត្រូវ​បង្ហាញ ។

  1. ជ្រើស​ជួរ​ឈរ​ដែល​អ្នក​ចង់​ប្រើ "តម្រង​ស្វ័យ​ប្រវត្តិ" លើ ។

  2. ជ្រើស ទិន្នន័យ - តម្រង - តម្រង​ស្វ័យ​ប្រវត្តិ ។ ព្រួញ​ប្រអប់​បន្សំ​មើលឃើញ ក្នុង​ជួរ​ដេក​ដំបូងនៃ​ជួរ​ដែល​បាន​ជ្រើស ។

  3. រត់​តម្រង​ដោយ​ចុច​ព្រួញ​ធ្លាក់​ចុះ​ក្នុង​ក្បាល​ជួរ​ឈរ និង​ជ្រើស​ធាតុ​មួយ ។

    តែ​ជួរដេក​ទាំងឡាយ​ណា​ដែល​មាតិកា​របស់​វា គោរព​ទៅ​តាម​លក្ខណៈ​វិនិច្ឆ័យ​របស់​តម្រងប៉ុណ្ណោះ នឹង​បង្ហាញ ។ អ្នក​អាច​ដឹង​ថា​តើ​ជួរ​ដេក​ត្រូវ​បាន​ត្រង ពី​ចំនួន​ជួរដេក​ដែល​មិន​បន្តគ្នា ។ ជួរឈរ​ដែល​ត្រូវ​បាន​ប្រើ សម្រាប់​តម្រង ត្រូវ​បាន​បញ្ជាក់​ដោយ​ពណ៌​ផ្សេង​គ្នា ស្រាប់​ប៊ូតុង​របស់​ព្រួញ ។

នៅពេល​ដែល​អ្នក​អនុវត្ត AutoFilter បន្ថែម​នៅលើ​ជួរឈរ​នៃ​ជួរ​ទិន្នន័យ​ដែល​បាន​ត្រង​ផ្សេងទៀត ពេលនោះ​ប្រអប់​បន្សំ​ផ្សេងទៀត​រាយ​តែ​ទិន្នន័យ​ដែលបាន​ត្រង​ប៉ុណ្ណោះ ។

To display all records again, select the all entry in the AutoFilter combo box. If you choose Standard, the Standard Filter dialog appears, allowing you to set up a standard filter. Choose "Top 10" to display the highest 10 values only.

ដើម្បី​បញ្ឈប់​ការ​ប្រើ តម្រង​ស្វ័យប្រវត្តិ ជ្រើស​ក្រឡា​ទាំងអស់​ឡើងវិញ ក្នុង​ជំហាន ១ និង​ជ្រើស ទិន្នន័យ - តម្រង - តម្រង​ស្វ័យប្រវត្តិ ម្តង​ទៀត ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

ដើម្បី​ផ្ដល់​តម្លៃ AutoFilters ​ផ្សេងគ្នា ទៅ​សន្លឹក​ផ្សេងគ្នា ដំបូង​អ្នកត្រូវតែ​កំណត់​ជួរ​មូលដ្ឋាន​ទិន្នន័យ​នៅលើ​សន្លឹក​នីមួយៗ ។


រូប​តំណាង​ព្រមាន

ក្រឡា​ដែល​មើល​មិន​ឃើញ ដោយ​សារ​តែ​តម្រង​ដែល​បាន​អនុវត្ត​មួយ ក៏​នឹង​ត្រូវ​បាន​រាប់​បញ្ចូល​ ក្នុង​ការ​គណនា​ដោយ​អនុគមន៍​នព្វន្ត​ផង​ដែរ ។ ឧទាហរណ៍ ផលបូក​នៃ​ជួរឈរ​ទាំងមូល នឹង​បូកសរុប​តម្លៃ​ក្នុង​ក្រឡា​ដែល​បាន​ត្រង​ផងដែរ ។ អនុវត្ត​អនុគមន៍សរុបរង ប្រសិនបើ​ចង់​គណនា​តែ​ក្រឡា​ដែល​មើល​ឃើញ​ ​បន្ទាប់​ពី​ការ​អនុវត្ត​តម្រង​ប៉ុណ្ណោះ ។