​កំហុស​កូដ​ក្នុង​ LibreOffice Calc

តារាង​ខាងក្រោម គឺ​ជា​ទិដ្ឋភាព​ទូទៅ​នៃ​សារ​កំហុស​សម្រាប់ LibreOffice Calc ។ ប្រសិន​បើ​កំហុស​កើតឡើង​នៅ​ក្នុង​ក្រឡា​ដែលមាន​ទស្សន៍​ទ្រនិច សារ​កំហុស​ត្រូវបាន​បង្ហាញ​នៅលើ របារ​ស្ថានភាព ។

កំហុស​កូដ​

សារ

សេចក្តី​ពន្យល់

###

គ្មាន

ក្រឡា​មិនមាន​ទំហំ​ទទឹង​គ្រប់គ្រាន់ ដើម្បីបង្ហាញ​មាតិកា​ទេ ។

៥០១

តួ​អក្សរ​មិន​ត្រឹមត្រូវ

តួអក្សរ​នៅ​ក្នុង​រូបមន្ត​មិន​ត្រឹមត្រូវ ។

៥០២

អាគុយម៉ង់​​​មិន​ត្រឹមត្រូវ

អាគុយម៉ង់​អនុគមន៍​មិន​​ត្រឹមត្រូវ ។ ឧទាហរណ៍ ចំនួន​អវិជ្ជមាន​សម្រាប់​អនុគមន៍ SQRT() សូម​ប្រើ IMSQRT() ។

503
#NUM!

ប្រមាណវិធី​ចំណុច​ទសភាគ​មិន​ត្រឹមត្រូវ

លទ្ធផល​ការ​គណនា​នៅ​ក្នុង​ការ​លើស​ចំណុះ​នៃ​ជួរ​តម្លៃ​ដែលបាន​កំណត់ ។

៥០៥

កំហុស​បញ្ជី​ប៉ារ៉ាម៉ែត្រ

ប៉ារ៉ាម៉ែត្រ​អនុគមន៍​មិន​ត្រឹមត្រូវ ឧទាហរណ៍ អត្ថបទ​ជំនួស​ឲ្យ​លេខ ឬ​សេចក្តី​យោង​ដែន ជំនួស​ឲ្យ​សេចក្តី​យោង​ក្រឡា ។

៥០៨

កំហុស ៖ បាត់​គូ

បាត់​តង្កៀប ឧទាហរណ៍ មាន​តង្កៀប​បិទ​ ប៉ុន្តែ​មិន​មាន​តង្កៀប​បើក

៥០៩

បាត់​សញ្ញា​ប្រមាណវិធី

បាត់​សញ្ញា​ប្រមាណ​វិធី ឧទាហរណ៍ "=2(3+4) * " ដែល​សញ្ញា​ប្រមាណ​វិធី​រវាង​ "2" និង​ "(" បាន​បាត់​ ។

៥១០

បាត់​អថេរ

បាត់​អថេរ ឧទាហរណ៍ នៅ​ពេល​សញ្ញា​ប្រមាណ​វិធី​ពីរ​នៅ​ជាមួយ​គ្នា "=1+*2" ។

៥១១

បាត់​អថេរ

អនុគមន៍​ទាមទារ​អថេរ​ច្រើន​ជាង​ដែល​ត្រូវ​បាន​ផ្តល់ ឧទាហរណ៍ AND() និង OR() ។

៥១២

រូបមន្ត​លើស​ចំណុះ

កម្មវិធី​ចងក្រង៖ ចំនួន​ថូខឹន​ខាង​ក្នុង​សរុប (ដែល​ជា​សញ្ញា​ប្រមាណ​វិធី, អថេរ, វង់ក្រចក) នៅ​ក្នុង​រូបមន្ត​លើស​ពី 8192 ។

៥១៣

ខ្សែ​អក្សរ​​លើស​ចំណុះ

កម្មវិធី​ចងក្រង ៖ ឧបករណ៍​បញ្ជាក់​នៅ​ក្នុង​រូបមន្ត​ដែលមាន​ទំហំ​លើស​ពី ៦៤ គីឡូបៃ ។ កម្មវិធីបកប្រែ ៖ លទ្ធផល​នៃ​ការ​ប្រតិបត្តិ​ខ្សែអក្សរ​លើស​ពី​ទំហំ ៦៤ គីឡូបៃ ។

៥១៤

លើស​ចំណុះ​ខាង​ក្នុង

ប្រមាណ​វិធី​តម្រៀប​បាន​ប៉ុនប៉ង​លើ​ទិន្នន័យ​ជា​លេខ​ច្រើន​ពេក (អតិ ១០០០០០ ) ឬ​ជង់​​គណនា​លើស​ចំណុះ​ ។

៥១៦

កំហុស​វាក្យ​សម្ពន្ធ​ខាង​ក្នុង

ម៉ាទ្រីស​ត្រូវ​បាន​រំពឹង​លើជង់​​គណនា ប៉ុន្តែ​មិន​អាច​រក​បាន ។

៥១៧

កំហុស​វាក្យ​សម្ពន្ធ​ខាង​ក្នុង

មិន​ស្គាល់​លេខ ឧទាហរណ៍ ឯកសារ​មួយ​ដែល​មាន​អនុគមន៍​ថ្មី​ជាង​មួយ ត្រូវ​បាន​ផ្ទុក​ក្នុង​កំណែ​ចាស់​ជាង ដែល​មិន​មាន​អនុគមន៍ ។

៥១៨

កំហុស​វាក្យ​សម្ពន្ធ​ខាង​ក្នុង

មិន​មាន​អថេរ

519
#VALUE

គ្មាន​លទ្ធផល​ (#VALUE ស្ថិត​ក្នុង​ក្រឡា មិន​មែន​ Err:519!)

រូបមន្ត​ផ្តល់​នូវ​តម្លៃ​មួយ​ដែល​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​កំណត់​​ ឬ​ក្រឡា​មួយ​ដែល​ត្រូវ​បាន​យោង​ក្នុង​រូបមន្ត​ដែលមាន​អត្ថបទ​ជំនួស​ឲ្យ​លេខ ។

៥២០

កំហុស​វាក្យ​សម្ពន្ធ​ខាង​ក្នុង

អ្នក​ចង​ក្រង​បង្កើត​នូវ​កូដ​អ្នក​ចង​ក្រង​ដែល​មិន​ស្គាល់​មួយ ។

៥២១

កំហុស​វាក្យ​សម្ពន្ធ​ខាង​ក្នុង

គ្មាន​លទ្ធផល

៥២២

យោង​ទៅ​ខ្លួន​ឯង

រូបមន្ត​យោង​ដោយ​ផ្ទាល់ ឬ​ប្រយោល​ទៅ​ខ្លួន​វា​ផ្ទាល់ ហើយ​ជម្រើស សារ​ឡើង​វិញ មិន​ត្រូវ​បានកំណត់​ក្រោម - LibreOffice Calc - គណនា ។

៥២៣

បែបបទ​គណនា​មិន​ជួប​គ្នា

អនុគមន៍​បាន​បាត់​តម្លៃ​គោលដៅ ឬ​សេចក្តីយោង​ដដែល មិន​ទៅ​ដល់​ការ​ផ្លាស់ប្តូរ​អប្បបរមា នៅ​ក្នុង​ជំហាន​អតិបរមា​ដែល​ត្រូវ​បាន​កំណត់ ។

524
#REF

សេចក្តី​យោង​មិន​ត្រឹមត្រូវ ​(​ជំនួស​ឲ្យ Err ៖ ៥២៤ ក្រឡា​មាន #REF)

កម្មវិធី​ចងក្រង ៖ ​ឈ្មោះ​សេេចក្ដី​ពិពណ៌នា​ជួរឈរ ឬ​ជួរដេ​មិនអាច​ត្រូវ​បានដោះស្រាយ​ទេ ។. កម្មវិធី​បកប្រែ ៖:នៅ​ក្នុង​រូបមន្ត ជួរឈរ ជួរដេក ឬ​សន្លឹក ដែលមាន​ក្រឡា​យោង​ដែល​បាត់ ។.

525
#NAME?

ឈ្មោះ​មិន​ត្រឹមត្រូវ​ (ជំនួស​ឲ្យ​ Err ៖ ៥២៥ ក្រឡា​មាន​ #NAME?)

មិន​អាច​វាយ​តម្លៃ​អ្នក​សម្គាល់​ ឧទាហរណ៍ គ្មាន​សេចក្តី​យោង​ត្រឹមត្រូវ គ្មាន​ឈ្មោះ​ដែន​ត្រឹមត្រូវ គ្មាន​ស្លាក​ជួរ​ឈរ/​ជួរ​ដេក​ គ្មាន​ម៉ា​ក្រូ​ អ្នក​បំបែក​ខ្ទង់​ដប់​មិន​ត្រឹមត្រូវ រក​មិន​ឃើញ​ឧបករណ៍​បន្ថែម​ ។

៥២៦

កំហុស​វាក្យ​សម្ពន្ធ​ខាង​ក្នុង

ហួស​សម័យ ដែល​លែង​ប្រើ​ ប៉ុន្តែ​អាច​មក​ពី​ឯកសារ​ចាស់ៗ ប្រសិន​បើ​លទ្ធផល​ជា​រូបមន្ត​ពី​ដែន​មួយ ។

៥២៧

លើស​ចំណុះ​ខាង​ក្នុង

កម្មវិធី​បកប្រែ ៖ សេចក្ដី​យោង ដូចជា នៅពេល​​ក្រឡា​យោង​លើ​ក្រឡា ត្រូវបានស្រោប​ផងដែរ ។

532
#DIV/0!

ចែក​នឹង​សូន្យ

សញ្ញាចែក / ប្រសិន​បើ​ភាគ​បែង​ស្មើ ០
អនុគមន៍​មួយ​ចំនួន​ទៀត ត្រឡប់​កំហុស​នេះ ឧទាហរណ៍ ៖
VARP មាន​អាគុយម៉ង់​តិចជាង ១
STDEVP មាន​អាគុយម៉ង់​តិច​ជាង ១
VAR មាន​អាគុយម៉ង់​តិច​ជាង ២
STDEV មាន​អាគុយម៉ង់​តិច​ជាង ២
STANDARDIZE មាន stdev=0
NORMDIST មាន stdev=0