បូក

បញ្ចូល​ផលបូក​របស់​ជួរ​ក្រឡា​ទៅ​ក្នុង​ក្រឡា​បច្ចុប្បន្ន ឬ​បញ្ចូល​តម្លៃ​ផលបូក​ទៅ​ក្នុង​ក្រឡា​ដែល​បានជ្រើស ។ ចុច​នៅ​ក្នុង​ក្រឡា​មួយ ចុច​រូបតំណាង​នេះ ហើយ​ជា​ជម្រើស​លៃតម្រូវ​ជួរ​ក្រឡា ។ ឬ​ជ្រើស​ក្រឡា​មួយ​ចំនួន​ដែល​តម្លៃ​ផល​បូក​នឹង​ត្រូវ​បាន​បញ្ចូល បន្ទាប់​មក​ចុច​រូបតំណាង ។

រូបតំណាង

បូក

ឲ្យ​តែ​សៀវភៅ​បញ្ជី​មាន​ទិន្នន័យ​ នោះ​​ LibreOffice ស្នើ​ជួរ​ក្រឡា​ដោយ​ស្វ័យ​ប្រវត្តិ ។ បើ​ជួរ​ក្រឡា​មាន​អនុគមន៍​បូក​រួច​ហើយ​ អ្នក​អាច​ផ្សំ​វា​ជាមួយ​ជួរ​ក្រឡា​ថ្មី ដើម្បី​បាន​ផល​បូក​ជួរ​សរុប ។ បើ​ជួរ​មាន​តម្រង អនុគមន៍ "សរុប​រង" ត្រូវ​បាន​បញ្ចូល​ជំនួស​ឲ្យ​អនុគមន៍ "ផល​បូក" ។

ចុច​រូប​តំណាង​ យល់​ព្រម (សញ្ញា​ធីក​ពណ៌​បៃតង) ដើម្បី​ប្រើ​រូបមន្ត​ដែល​បាន​បង្ហាញ​ក្នុង​បន្ទាត់​បញ្ចូល ។