កម្មវិធី​ដោះស្រាយ

បើក​ប្រអប់​កម្មវិធី​ដោះស្រាយ ។ កម្មវិធីដោះស្រាយ​អនុញ្ញាត​ឲ្យ​អ្នក​ដោះស្រាយ​សមីការ​ជា​មួយ​អថេរ​ដែល​មិន​ស្គាល់​ជា​ច្រើន ដោយ​វិធីសាស្ត្រ​ដោះស្រាយ​សមីការ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Tools - Solver.


ដើម្បី​ដោះស្រាយ​សមីការ​ជាមួយ​កម្មវិធី​ដោះស្រាយ

គោលបំណង​របស់​ដំណើរការ​កម្មវិធី​ដោះស្រាយ​គឺ​ត្រូវ​រក​តម្លៃ​អថេរ​របស់​សមីការ​ដែលមាន​លទ្ធផល​នៅ​ក្នុង​តម្លៃ​ដែលបាន​ធ្វើ​ឲ្យ​ប្រសើរ​បំផុត​នៅ​កនុង ក្រឡា​គោលដៅ ក៏​មាន​ឈ្មោះ​ថា "កម្មវត្ថុ" ។ អ្នក​អាច​ជ្រើស​ថាតើ​តម្លៃ​នៅ​ក្នុង​ក្រឡា​គោលដៅ​គួរ​ជា​តម្លៃ​អតិបរមា អប្បបរមា តម្លៃ​ដែល​បានផ្ដល់​ឲ្យ ។

តម្លៃ​អថេរ​ដំបូង​ត្រូវ​បានបញ្ចូល​ក្នុង​ក្រឡា​រាង​ចតុកោណកែង​ ដែល​អ្នក​បញ្ចូល​នៅ​ក្នុង​ប្រអប់ ដោយ​ផ្លាស់ប្ដូរ​ក្រឡា ។

អ្នក​អាច​កំណត់​ស៊េរី​នៃ​កា​រកំណត់​លក្ខខណ្ឌ​ដែល​កំណត់​តម្លៃ​ថេរ​សម្រាប់​ក្រឡា​មួយ​ចំនួន ។ ឧទាហរណ៍ អ្នក​អាច​កំណត់​តម្លៃ​ថេរ​ដែល​ជា​អថេរ​មួយ​ក្នុង​ចំណោម​អថេរ​ទាំងនោះ ឬ​ក្រឡា​មិន​ត្រូវ​ធំជាង​អថេរ​ផ្សេង​ទៀត ឬ​មិន​ធំជាង​តម្លៃ​ដែល​បាន​ផ្ដល់​ឲ្យ ។ អ្នក​ក៏​អាច​កំណត់​តម្លៃ​ថេរ​ដែល​មានអថេរ​មួយ ឬ​ច្រើន​ត្រូវ​តែ​ជា​ចំនួន​គត់ (តម្លៃ​ដោយ​គ្មាន​សញ្ញា​ក្បៀស) ឬ​តម្លៃ​គោលពីរ (ដែល​មាន​តែ 0 និង 1 ត្រូវ​បាន​អនុញ្ញាត) ។

រូប​តំណាង​ចំណាំ

ម៉ាស៊ីន​ដោះស្រាយ​លំនាំដើម​គាំទ្រ​តែ​សមីការ​លីនេអ៊ែរ​ប៉ុណ្ណោះ ។