សញ្ញា​ព្រមាន​កំហុស

កំណត់​សារ​កំហុស​​ដែល​ត្រូវ​​បាន​បង្ហាញ នៅ​ពេល​​ទិន្នន័យ​មិន​ត្រឹមត្រូវ ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រឡា​មួយ ។

អ្នក​ក៏​អាច​ចាប់ផ្តើម​ម៉ាក្រូ​មួយ ជាមួយ​សារ​កំហុស​មួយ ។ ម៉ាក្រូ​គំរូ​មួយ​ត្រូវ​បាន​ផ្តល់​នៅ​ចុង​បញ្ចប់​នៃ​ទំព័រ​នេះ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Data - Validity - Error Alert tab.


បង្ហាញ​សារ​កំហុស នៅ​ពេល​តម្លៃ​មិន​ត្រឹមត្រូវ​​បាន​បញ្ចូល ។

បង្ហាញ​សារ​កំហុស​ដែល​អ្នក​បញ្ចូល​ក្នុង​​ មា​តិកា​​ តំបន់​​ពេល​ដែល​ទិន្នន័យ​មិន​ត្រឹម​ត្រូវ​ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រឡា​ ។​ ប្រ​សិន​បើ​​​បាន​បើក ​សារ​ត្រូវ​បាន​បង្ហាញ​​ដើម្បី​​បង្ហារ​​​​​​​​​ធាតុ​មិន​ត្រឹម​ត្រូវ​ ។​

ក្នុង​ករណី​ទាំង​ពីរ បើ​អ្នក​ជ្រើស "បញ្ឈប់" នោះ​ធាតុ​មិន​ត្រឹមត្រូវ​នឹង​ត្រូវ​បាន​លុប ហើយ​តម្លៃ​មុន​នឹង​ត្រូវ​បាន​បញ្ចូល​ឡើង​វិញ​ក្នុង​ក្រឡា ។ អនុវត្ត​ដូច​គ្នា បើ​អ្នក​បិទ​ប្រអប់ "ព្រមាន" និង​"ព័ត៌មាន" ដោយ​ចុច​ប៊ូតុង បោះបង់  ។ បើ​អ្នក​បិទ​ប្រអប់​ដោយ​ចុច​ប៊ូតុង យល់ព្រម នោះ​ធាតុ​បញ្ចូល​មិន​ត្រឹមត្រូវ​នឹង​មិន​ត្រូវ​បាន​លុប​ទេ ។

មាតិកា

អំពើ

ជ្រើស​អំពើ​ដែល​អ្នក​ចង់​ឲ្យ​កើត​ឡើង នៅ​ពេល​ទិន្នន័យ​មិន​ត្រឹមត្រូវ ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រឡា​មួយ ។ អំពើ "បញ្ឈប់" នឹង​ច្រានចោល​ធាតុ​បញ្ចូល​មិន​ត្រឹមត្រូវ ហើយ​នឹង​បង្ហាញ​ប្រអប់​មួយ ដែល​អ្នក​ត្រូវ​តែ​បិទ​ដោយ​ចុច យល់ព្រម ។ អំពើ "ព្រមាន" និង​"ព័ត៌មាន" នឹង​បង្ហាញ​ប្រអប់​មួយ ដែល​អាច​ត្រូវ​បាន​បិទ​ដោយ​ចុច យល់ព្រម ឬ​បោះបង់ ។​ ធាតុ​បញ្ចូល​មិន​ត្រឹមត្រូវ នឹង​ត្រូវ​បាន​ច្រានចោល​តែ​នៅ​ពេល​អ្នក​ចុច បោះបង់ ប៉ុណ្ណោះ ។

រកមើល

បើក​ប្រអប់ ម៉ាក្រូ ដែល​អ្នក​អាច​ជ្រើស​ម៉ាក្រូ​ដែល​ត្រូវ​បាន​ប្រតិបត្តិ នៅ​ពេល​ទិន្នន័យ​មិន​ត្រឹមត្រូវ​ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រឡា​មួយ ។ ម៉ាក្រូ​ត្រូវ​បាន​ប្រតិបត្តិ បន្ទាប់​ពី​សារ​កំហុស​ត្រូវ​បាន​បង្ហាញ ។

ចំណងជើង

បញ្ចូល​ចំណង​ជើង​ម៉ាក្រូ ឬ​សារ​កំហុស​ដែល​អ្នក​ចង់​បង្ហាញ នៅ​ពេល​​ទិន្នន័យ​មិន​ត្រឹមត្រូវ ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រឡា​មួយ ។

សារ​កំហុស

បញ្ចូល​សារ​ដែល​អ្នក​ចង់​បង្ហាញ នៅ​ពេល​​ទិន្នន័យ​មិន​ត្រឹមត្រូវ ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រឡា​មួយ ។

ម៉ាក្រូ​គំរូ ៖

Function ExampleValidity(CellValue as String, TableCell as String)
Dim msg as string
msg = "Invalid value: " & "'" & CellValue & "'"
msg = msg & " in table: " & "'" & TableCell & "'"
MsgBox msg ,16,"Error message"
End Function