តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ

បញ្ជាក់​លម្អិត​ប្លង់​នៃ​តារាង ដែល​ត្រូវ​បាន​បង្កើត​ដោយ​អ្នក​ជំនួយការ​ទិន្នន័យ​តារាង ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Insert - Pivot Table, in the Select Source dialog choose the option Current selection.

Choose Insert - Pivot Table, in the Select Source dialog choose the option Data source registered in LibreOffice, click OK to see Select Data Source dialog.


តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ

អ្នក​ជំនួយ​ការ​ទិន្នន័យ​តារាង បង្ហាញ​វាល​​​ទិន្នន័យ​ជា​ប៊ូតុង ដែល​អ្នក​អាច​អូស និង​ទម្លាក់​ដើម្បី​កំណត់​តារាង​អ្នក​ជំនួយការ​ទិន្នន័យ​តារាង ។

ប្លង់

ដើម្បី​កំណត់​ប្លង់​នៃ​តារាង​អ្នក​ជំនួយការ​ទិន្នន័យ អូស និង​ទម្លាក់​ប៊ូតុង​វាល​​ទិន្នន័យ​ទៅ​លើ​តំបន់ វាល​​ទំព័រ វាល​​ជួរ​ដេក វាល​​ជួរ​ឈរ និង វាល​​ទិន្នន័យ អ្នក​ក៏​អាច​ប្រើ​អូស និង​ទម្លាក់​ដើម្បី​រៀបចំ​វាល​​ទិន្នន័យ លើ​តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ​​បាន​ផងដែរ ។

LibreOffice នឹង​បន្ថែម​ចំណង​ជើង​មួយ​ទៅ​ប៊ូតុង ដែល​ត្រូវ​បាន​អូស​ទៅ​ក្នុង​តំបន់ វាល​​ទិន្នន័យ ។ ចំណង​ជើង​មាន​ឈ្មោះ​វាល​​ទិន្នន័យ ព្រម​ទាំង​រូបមន្ត​ដែល​បាន​បង្កើត​ទិន្នន័យ ។

ដើម្បី​ប្តូរ​អនុគមន៍​ដែល​ត្រូវ​បាន​ប្រើ​ដោយ​វាល​​ទិន្នន័យ​មួយ ចុច​ទ្វេដង​លើ​ប៊ូតុង​មួយ​ក្នុង​តំបន់ វាល​​ទិន្នន័យ ដើម្បី​បើក​ប្រអប់ វាល​​ទិន្នន័យ ។ អ្នក​ក៏​អាច​ចុច​ទ្វេដង​លើ​ប៊ូតុង​ក្នុង​តំបន់ វាល​​ជួរ​ដេក ឬ​វាល​​ជួរ​ឈរ ។

ច្រើន​ទៀត

បង្ហាញ ឬ​លាក់​ជម្រើស​បន្ថែម សម្រាប់​កំណត់​តារាង​អ្នក​ជំនួយការ​ទិន្នន័យ ។

លទ្ធផល

បញ្ជាក់​​អំពី​ការ​កំណត់ សម្រាប់​បង្ហាញ​លទ្ធផល​នៃ​តារាង​អ្នក​ជំនួយការ​ទិន្នន័យ ។

ជ្រើស​ពី

ជ្រើស​ផ្ទៃ​ដែល​មាន​ទិន្នន័យ​សម្រាប់​តារាង​អ្នក​ជំនួយការ​ទិន្នន័យ​បច្ចុប្បន្ន ។

លទ្ធផល​ទៅ

ជ្រើស​តំបន់​​ដែល​អ្នក​ចង់​បង្ហាញ​លទ្ធផល​នៃ​តារាង​អ្នក​ជំនួយការ​ទិន្នន័យ ។

បង្រួញ / ពង្រីក​អតិ​បរមា

ចុច​រូប​តំណាង បង្រួញ ដើម្បី​បន្ថយ​ប្រអប់​ទៅ​ទំហំ​នៃ​វាល​​បញ្ចូល ។ នោះ​វា​នឹង​ងាយ​ស្រួល​ជាង​ដើម្បី​សម្គាល់​សេចក្តី​យោង​ដែល​​ត្រូវ​ការ​​ក្នុង​សន្លឹក ។ បន្ទាប់​មក​​រូប​តំណាង​នឹង​បម្លែង​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ជា​រូប​តំណាង ពង្រីក​អតិ​បរមា ។ ចុច​វា​ដើម្បី​ស្តារ​ប្រអប់​ទៅ​ទំហំ​ដើម​របស់​វា​វិញ ។

ប្រអប់​ត្រូវ​បាន​បង្រួម​អប្ប​បរមា​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​អ្នក​ចុច​ទៅ​ក្នុង​សន្លឹក​ដោយ​ប្រើ​កណ្តុរ ។ នៅ​ពេល​អ្នក​លែង​ប៊ូតុង​កណ្តុរ ប្រអប់​ត្រូវ​បាន​ស្តារ​ឡើង​វិញ និង​​ជួរ​សេចក្តី​យោង​ដែល​បាន​កំណត់​ដោយ​ប្រើ​កណ្តុរ​​កណ្តុរ​ត្រូវ​បាន​បន្លិច​ក្នុង​ឯកសារ​ដោយ​ស៊ុម​ពណ៌​ខៀវ ។

រូបតំណាង

បង្រួញ

រូបតំណាង

ពង្រីក​អតិបរមា

រូប​តំណាង​ព្រមាន

ប្រសិនបើ​តំបន់​ដែល​បាន​ជ្រើស​មាន​ទិន្នន័យ នោះ​អ្នក​ជំនួយការ​ទិន្នន័យ នឹង​សរសេរ​ជាន់​លើ​ទិន្នន័យ ។ ដើម្បី​កុំ​ឲ្យ​បាត់បង់​ទិន្នន័យ​ដែល​មាន​ស្រាប់ សូម​ទុក​ឲ្យ​អ្នក​ជំនួយការ​ទិន្នន័យ ជ្រើស​តំបន់​ដើម្បី​បង្ហាញ​លទ្ធផល ។


មិន​អើពើ​ជួរ​ដេក​ទទេ

មិន​អើពើ​វាល​​ទទេ​ក្នុង​ប្រភព​ទិន្នន័យ ។

សម្គាល់​ប្រភេទ

ផ្តល់​តម្លៃ​ជួរ​ដេក​ដែល​គ្មាន​ស្លាក​ទៅ​ប្រភេទជួរ​ដេក​ខាងលើ ។

ជួរ​ឈរ​សរុប

គណនា និង​បង្ហាញ​សរុប​ទាំងអស់​នៃ​ការ​គណនា​ជួរ​ឈរ ។

ជួរ​ដេក​សរុប

គណនា និង​បង្ហាញ​សរុប​ទាំងអស់​នៃ​ការ​គណនា​ជួរ​ដេក ។

បន្ថែម​តម្រង

បន្ថែម​ប៊ូតុង​របស់​​តម្រង​​ទៅ​តារាង​អ្នក​​ជំនួយការ​ទិន្នន័យ ដែល​អាស្រ័យ​លើ​ទិន្នន័យ​របស់​សៀវភៅ​បញ្ជី ។

បើក​ប្រអប់​របស់​តម្រង ។

អាច​ចូល​ទៅ​​សេចក្តី​លម្អិត

ជ្រើស​ប្រអប់​ធីក​នេះ និង​ចុច​ទ្វេ​ដង​លើ​ស្លាក​របស់​ធាតុ​មួយ​ក្នុង​តារាង ដើម្បី​បង្ហាញ ឬ​លាក់​សេចក្តី​លម្អិត​ ឲ្យ​​វត្ថុ​ ។ ជម្រះ​ប្រអប់​ធីក​នេះ និង​ចុច​ទ្វេ​ដង​លើ​ក្រឡា​ក្នុង​តារាង ដើម្បី​កែសម្រួល​មាតិកា​របស់​ក្រឡា ។

ដើម្បី​ពិនិត្យ​សេចក្តី​លម្អិត​ក្នុង​តារាង​អ្នក​ជំនួយការ​ទិន្នន័យ​

អនុវត្ត​មួយ​ក្នុង​ចំណោម​ជំហាន​ខាង​ក្រោម ៖

ប្រសិនបើ​អ្នក​ចុចលើ​វាល​មួយ ដែល​ជាប់​នឹង​វាល​ផ្សេងៗ នៅ​កម្រិត​ដូចគ្នា ប្រអប់ បង្ហាញ​សេចក្តី​លម្អិត នឹង​លេច​ឡើង ។

បង្ហាញ​លម្អិត

ជ្រើស​វាល​ដែល​អ្នក​ចង់​មើល​សេចក្តី​លម្អិត ។