ប្រមាណ​វិធី​ច្រើន

អនុវត្ត​រូបមន្ត​ដូច​គ្នា​ទៅ​ក្រឡា​ខុស​គ្នា ប៉ុន្តែ​ជាមួយ​តម្លៃ​ប៉ារ៉ាម៉ែត្រ​ខុស​គ្នា ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Data - Multiple Operations.


ការ​អនុវត្ត​ប្រមាណ​វិធី​ច្រើន

រូប​តំណាង​ចំណាំ

ប្រអប់ ជួរ​ដេក ឬ​ជួរ​ឈរ ត្រូវ​តែ​មាន​សេចក្តី​យោង​មួយ ទៅ​ក្រឡា​ដំបូង​នៃ​ជួរ​ដែល​បាន​ជ្រើស ។


រូប​តំណាង​ចំណាំ

បើ​អ្នក​នាំចេញ​សៀវភៅ​បញ្ជី​មួយ ដែល​មាន​ប្រមាណ​វិធី​ច្រើន​ទៅ​កាន់ Microsoft Excel នោះ​ទីតាំង​នៃ​ក្រឡា​ដែល​មាន​រូបមន្ត ត្រូវ​តែ​ត្រូវ​បាន​កំណត់​ពេញលេញ ដោយ​មាន​ទំនាក់​ទំនង​ទៅ​ជួរ​ទិន្នន័យ ។


លំនាំដើម

រូបមន្ត

បញ្ចូល ​សេចក្តី​យោង​ក្រឡា សម្រាប់​ក្រឡា​ដែល​មាន​រូបមន្ត​ដែល​អ្នក​ចង់​ប្រើ​ក្នុង​ប្រមាណ​វិធី​គុណ ។

ជួរ​ដេក

បញ្ចូល​សេចក្តី​យោង​ក្រឡា​ព័ត៌មាន​បញ្ចូល ដែល​អ្នក​ចង់​ប្រើ​ជា​អថេរ​មួយ​សម្រាប់​ជួរ​ដេក​​ក្នុង​តារាង​ទិន្នន័យ ។

ជួរ​ឈរ

បញ្ចូល​សេចក្ដី​យោង​ក្រឡា​​ព័ត៌មាន​បញ្ចូល​ ដែល​អ្នក​ចង់​ប្រើ​ជា​អថេរ​សម្រាប់​ជួរ​ឈរ​នៅ​ក្នុង​តារាង​ទិន្នន័យ ។

បង្រួញ / ពង្រីក​អតិ​បរមា

ចុច​រូប​តំណាង បង្រួញ ដើម្បី​បន្ថយ​ប្រអប់​ទៅ​ទំហំ​នៃ​វាល​​បញ្ចូល ។ នោះ​វា​នឹង​ងាយ​ស្រួល​ជាង​ដើម្បី​សម្គាល់​សេចក្តី​យោង​ដែល​​ត្រូវ​ការ​​ក្នុង​សន្លឹក ។ បន្ទាប់​មក​​រូប​តំណាង​នឹង​បម្លែង​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ជា​រូប​តំណាង ពង្រីក​អតិ​បរមា ។ ចុច​វា​ដើម្បី​ស្តារ​ប្រអប់​ទៅ​ទំហំ​ដើម​របស់​វា​វិញ ។

ប្រអប់​ត្រូវ​បាន​បង្រួម​អប្ប​បរមា​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​អ្នក​ចុច​ទៅ​ក្នុង​សន្លឹក​ដោយ​ប្រើ​កណ្តុរ ។ នៅ​ពេល​អ្នក​លែង​ប៊ូតុង​កណ្តុរ ប្រអប់​ត្រូវ​បាន​ស្តារ​ឡើង​វិញ និង​​ជួរ​សេចក្តី​យោង​ដែល​បាន​កំណត់​ដោយ​ប្រើ​កណ្តុរ​​កណ្តុរ​ត្រូវ​បាន​បន្លិច​ក្នុង​ឯកសារ​ដោយ​ស៊ុម​ពណ៌​ខៀវ ។

រូបតំណាង

បង្រួញ

រូបតំណាង

ពង្រីក​អតិបរមា