Options

បង្ហាញ​ជម្រើស​តម្រង​បន្ថែម ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Data - More Filters - Standard Filter... - Options label.

Choose Data - More Filters - Advanced Filter... - Options label.


ជម្រើស

ប្រកាន់​តួ​អក្សរ​តូច​ធំ

ញែក​តួអក្សរ​ធំ និង​តួអក្សរ​តូច នៅពេល​ត្រង​ទិន្នន័យ ។

ជួរ​មាន​ស្លាក​ជួរ​ឈរ

រួមបញ្ចូល​ស្លាក​ជួរ​ឈរ នៅក្នុង​ជួរដេកទី​មួយ​​នៃ​ជួរ​ក្រឡា ។

ចម្លង​លទ្ធផល​ទៅ

ធីក​ប្រអប់​ធីក​ ហើយ​បន្ទាប់​មក​ជ្រើស​ជួរ​ក្រឡា​ដែលអ្នក​ចង់​ឲ្យ​បង្ហាញ​លទ្ធផល​តម្រង ។ អ្នក​ក៏អាច​ជ្រើស​ជួរ​ដែល​មាន​ឈ្មោះពី​បញ្ជី​ផងដែរ ។

បង្រួញ / ពង្រីក​អតិ​បរមា

ចុច​រូប​តំណាង បង្រួញ ដើម្បី​បន្ថយ​ប្រអប់​ទៅ​ទំហំ​នៃ​វាល​​បញ្ចូល ។ នោះ​វា​នឹង​ងាយ​ស្រួល​ជាង​ដើម្បី​សម្គាល់​សេចក្តី​យោង​ដែល​​ត្រូវ​ការ​​ក្នុង​សន្លឹក ។ បន្ទាប់​មក​​រូប​តំណាង​នឹង​បម្លែង​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ជា​រូប​តំណាង ពង្រីក​អតិ​បរមា ។ ចុច​វា​ដើម្បី​ស្តារ​ប្រអប់​ទៅ​ទំហំ​ដើម​របស់​វា​វិញ ។

ប្រអប់​ត្រូវ​បាន​បង្រួម​អប្ប​បរមា​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​អ្នក​ចុច​ទៅ​ក្នុង​សន្លឹក​ដោយ​ប្រើ​កណ្តុរ ។ នៅ​ពេល​អ្នក​លែង​ប៊ូតុង​កណ្តុរ ប្រអប់​ត្រូវ​បាន​ស្តារ​ឡើង​វិញ និង​​ជួរ​សេចក្តី​យោង​ដែល​បាន​កំណត់​ដោយ​ប្រើ​កណ្តុរ​​កណ្តុរ​ត្រូវ​បាន​បន្លិច​ក្នុង​ឯកសារ​ដោយ​ស៊ុម​ពណ៌​ខៀវ ។

រូបតំណាង

បង្រួញ

រូបតំណាង

ពង្រីក​អតិបរមា

កន្សោម​​ធម្មតា

អនុញ្ញាតឲ្យអ្នក​ប្រើ​​តួអក្សរ​ជំនួស​​នៅក្នុង​និយមន័យ​តម្រង ។ ចំពោះ​បញ្ជី​នៃ​កន្សោម​ធម្មតា​ដែល LibreOffice គាំទ្រ​នោះ សូម​ចុច នៅទីនេះ ។

បើ​បានធីក​ប្រអប់ កន្សោម​ធម្មតា អ្នកអាច​ប្រើ​កន្សោម​ធម្មតា​នៅក្នុង​វាល តម្លៃ ប្រសិនបើ​ប្រអប់​បញ្ជី​លក្ខ​ខណ្ឌ​ត្រូវ​បាន​កំណត់​ជា​ទៅ '=' EQL ឬ '<>' UNEQUAL ។ វាក៏បាន​អនុវត្ត​ទៅ​ក្រឡា​ដែឡបាន​រំពឹងទុក​ថាអ្នក​​យោង​​សម្រាប់​តម្រង​កម្រិតខ្ពស់ ។

គ្មាន​ការ​ចម្លង

ដោយ​មិនរាប់​បញ្ចូល​ជួរដេក​ស្ទួន​នៅក្នុង​បញ្ជី​ទិន្នន័យ​ដែលបានត្រង ។

រក្សា​លក្ខណៈ​វិនិច្ឆ័យ​តម្រង

ជ្រើស ប្រអប់​ធីកចម្លង​លទ្ធផល​ទៅ ហើយ​បន្ទាប់​មក​បញ្ជាក់​ជួរ​ទិសដៅ​ដែលអ្នក​ចង់​ឲ្យបង្ហាញទិន្នន័យ​ដែលបានត្រង ។ បើ​បានធីក​ប្រអប់​នេះ ជួរទិសដៅ​នៅមាន​តំណទៅជួរ​ប្រភព ។ អ្នក​ត្រូវតែ​បានកំណត់​ជួរ​ប្រភព​នៅក្រោម ទិន្នន័យ - ជួរ​កំណត់ ជាជួរ​មូលដ្ឋានទិន្នន័យ ។ ធ្វើ​តាមនេះ អ្នក​អាច​អនុវត្ត​ឡើងវិញ​នូវតម្រង​ដែលបានកំណត់​នៅ​ពេល​ណាមួយ​ដូចដែលមានបន្តបន្ទាប់​នេះ ៖ ចុច​ទៅក្នុង​ជួរ​ប្រភព បន្ទាប់​មក ជ្រើស ទិន្នន័យ - ធ្វើឲ្យជួរ​ស្រស់ ។

ជួរ​ទិន្នន័យ

បង្ហាញ​ជួរ​ក្រឡា ឬ​ឈ្មោះ​នៃ​ជួរ​ក្រឡា​ដែល​អ្នក​ចង់​ត្រង ។

Options

Click the Options label to expand the dialog to show further options. Click again to restore the dialog.