ដោះស្រាយ​សមីការ

បើក​ប្រអប់​មួយ​ដែល​អ្នក​អាច​ដោះស្រាយ​សមីការ​មួយ​​ដែល​មាន​អថេរ​មួយ ។\ ក្រោយ​ពី​ស្វែងរក​បាន​ជោគជ័យ ​ប្រអប់​មួយ​ដែល​មាន​លទ្ធផល​នឹង​បើក ដែល​អនុញ្ញាត​ឲ្យ​អ្នក​អនុវត្ត​លទ្ធផល និង​តម្លៃ​គោលដៅ​ដោយ​ផ្ទាល់​ទៅ​ក្នុង​ក្រឡា ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Tools - Goal Seek.


លំនាំដើម

ក្នុង​ផ្នែក​នេះ អ្នក​អាច​កំណត់​អថេរ​ក្នុង​រូបមន្ត​របស់​អ្នក ។

ក្រឡា​រូបមន្ត

ក្នុង​ក្រឡា​រូបមន្ត បញ្ចូល​សេចក្តី​យោង​នៃ​ក្រឡា​ដែល​មាន​រូបមន្ត ។ វា​មាន​សេចក្តី​យោង​ក្រឡា​បច្ចុប្បន្ន ។ ចុច​ក្រឡា​ផ្សេង​ទៀត​ក្នុង​សន្លឹក ដើម្បី​អនុវត្ត​សេចក្តី​យោង​របស់​​វា​ទៅ​កាន់​ប្រអប់​អត្ថបទ ។

តម្លៃ​គោលដៅ

បញ្ជាក់​លម្អិត​តម្លៃ​ដែល​អ្នក​ចង់​សម្រេច​បាន​ជា​លទ្ធផល​ថ្មី​មួយ ។

ក្រឡា​អថេរ

បញ្ជាក់​លម្អិត​​សេចក្តី​យោង​សម្រាប់​ក្រឡា ដែល​មាន​តម្លៃ​ដែល​អ្នក​ចង់​លៃ​តម្រូវ​ដើម្បី​ឈាន​ដល់​គោលដៅ ។

បង្រួញ / ពង្រីក​អតិ​បរមា

ចុច​រូប​តំណាង បង្រួញ ដើម្បី​បន្ថយ​ប្រអប់​ទៅ​ទំហំ​នៃ​វាល​​បញ្ចូល ។ នោះ​វា​នឹង​ងាយ​ស្រួល​ជាង​ដើម្បី​សម្គាល់​សេចក្តី​យោង​ដែល​​ត្រូវ​ការ​​ក្នុង​សន្លឹក ។ បន្ទាប់​មក​​រូប​តំណាង​នឹង​បម្លែង​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ជា​រូប​តំណាង ពង្រីក​អតិ​បរមា ។ ចុច​វា​ដើម្បី​ស្តារ​ប្រអប់​ទៅ​ទំហំ​ដើម​របស់​វា​វិញ ។

ប្រអប់​ត្រូវ​បាន​បង្រួម​អប្ប​បរមា​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​អ្នក​ចុច​ទៅ​ក្នុង​សន្លឹក​ដោយ​ប្រើ​កណ្តុរ ។ នៅ​ពេល​អ្នក​លែង​ប៊ូតុង​កណ្តុរ ប្រអប់​ត្រូវ​បាន​ស្តារ​ឡើង​វិញ និង​​ជួរ​សេចក្តី​យោង​ដែល​បាន​កំណត់​ដោយ​ប្រើ​កណ្តុរ​​កណ្តុរ​ត្រូវ​បាន​បន្លិច​ក្នុង​ឯកសារ​ដោយ​ស៊ុម​ពណ៌​ខៀវ ។

រូបតំណាង

បង្រួញ

រូបតំណាង

ពង្រីក​អតិបរមា