សន្លឹក

បញ្ជាក់​លម្អិត​ធាតុ​ដែល​នឹង​ត្រូវ​បាន​រួម​បញ្ចូល​ក្នុង​សន្លឹក​បោះពុម្ព នៃ​សន្លឹក​ដែល​ប្រើ​រចនាប័ទ្ម​ទំព័រ​បច្ចុប្បន្ន ។ លើស​ពី​នេះ អ្នក​អាច​កំណត់​លំដាប់​បោះពុម្ព លេខ​ទំព័រ​ដំបូង និង​មាត្រដ្ឋាន​ទំព័រ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Format - Page - Sheet tab.


បោះពុម្ព

កំណត់​តើ​ធាតុ​ណា​មួយ​នៃ​សៀវភៅ​បញ្ជី ដែល​នឹង​ត្រូវ​បាន​បោះពុម្ព ។

ក្បាល​ជួរ​ឈរ និង​ជួរ​ដេក

បញ្ជាក់​លម្អិត​ថា​តើ​អ្នក​ចង់​បោះពុម្ព​ក្បាល​ជួរ​ឈរ និង​ជួរ​ដេក​ឬ​ទេ ។

ក្រឡា​​ចត្រង្គ

បោះពុម្ពខាង​ក្រៅព្រំដែន​នៃក្រឡា​​​​នីមួយៗ​ជា​ក្រឡាចត្រង្គ ។ សម្រាប់​ទិដ្ឋភាព​លើ​អេក្រង់​​ ធ្វើ​ឲ្យ​ជម្រើស​របស់​អ្នកនៅក្នុង​​ - LibreOffice Calc - មើល​​ - បន្ទាត់​ក្រឡាចត្រង្គ​​

មតិយោបល់

បោះពុម្ព​មតិយោបល់​ក្នុង​សៀវភៅ​បញ្ជី​របស់​អ្នក ។ ពួកវា​នឹង​ត្រូវ​បានបោះពុម្ព​នៅលើ​ទំព័​រដោយ​ឡែក រួម​ជាមួយនឹង​សេចក្ដីយោង​ក្រឡា​ដែលទាក់ទង​ ។

វត្ថុ/រូបភាព

រួម​បញ្ចូល​វត្ថុ​ដែល​បាន​បញ្ចូល​ទាំងអស់ (បើ​អាច​បោះពុម្ព​បាន) និង​ក្រាហ្វិក ជាមួយ​ឯកសារ​ត្រូវ​បោះពុម្ព ។

​គំនូស​តាង

បោះពុម្ព​គំនូស​តាង ដែល​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​សៀវភៅ​បញ្ជី​របស់​អ្នក ។

វត្ថុ​គំនូរ

រួម​បញ្ចូល​វត្ថុ​គំនូរ​ទាំងអស់ ក្នុង​ឯកសារ​ត្រូវ​បោះពុម្ព ។

រូបមន្ត

បោះពុម្ព​រូបមន្ត​ដែល​មាន​ក្នុង​ក្រឡា ជំនួស​ឲ្យ​រូបមន្ត ។

តម្លៃ​សូន្យ

បញ្ជាក់​លម្អិត​ថា​ក្រឡា​ដែល​មាន​តម្លៃ​សូន្យ នឹង​ត្រូវ​បាន​បោះពុម្ព ។

លំដាប់​ទំព័រ

កំណត់​លំដាប់​ដែល​ទិន្នន័យ​ក្នុង​សន្លឹក​មួយ​ត្រូវ​បាន​បង់​លេខរៀង និង​បោះពុម្ព​នៅ​ពេល​វា​មិន​សម​នៅ​លើ​ទំព័រ​បាន​បោះពុម្ព​មួយ ។

កំពូល​ទៅ​បាត បន្ទាប់​មក​ទៅ​ស្តាំ

បោះពុម្ព​បញ្ឈរ​ពី​ជួរ​ឈរ​ខាង​​ឆ្វេង ទៅ​ផ្នែក​ខាង​ក្រោម​នៃ​សន្លឹក ។

ឆ្វេង​ទៅ​ស្តាំ បន្ទាប់​មក​ចុះ​ក្រោម

បោះពុម្ព​ផ្ដេក​ពី​ជួរ​ដេក​ខាង​លើ​នៃ​សន្លឹក ទៅ​ជួរ​ឈរ​ខាង​ស្តាំ ។

លេខ​ទំព័រ​ទី​មួយ

ជ្រើស​ជម្រើស​នេះ បើ​អ្នក​ចង់​ឲ្យ​​ទំព័រ​ដំបូង​ចាប់ផ្តើម​ដោយ​លេខ​ក្រៅ​ពី 1 ។

បញ្ចូល​ចំនួន​ទំព័រ​ទីមួយ ។

មាត្រដ្ឋាន

កំណត់​មាត្រដ្ឋាន​ទំព័រ សម្រាប់​សៀវភៅ​បញ្ជី​ដែល​ត្រូវ​បាន​បោះពុម្ព ។

របៀប​ធ្វើ​មាត្រដ្ឋាន

Select a scaling mode from the list box. Appropriate controls will be shown below the list box.

បន្ថយ/ពង្រីក សន្លឹក​បោះពុម្ព

បញ្ជាក់​លម្អិត​កត្តា​ធ្វើ​មាត្រដ្ឋាន ដើម្បី​ធ្វើ​មាត្រដ្ឋាន​ទំព័រ​ត្រូវ​បោះពុម្ព​ទាំងអស់ ។

កត្តា​ធ្វើ​មាត្រដ្ឋាន

Enter a scaling factor. Factors less than 100 reduce the pages, higher factors enlarge the pages.

សម​ជួរ​បោះពុម្ព​ទៅ​នឹង​ទទឹង​/​កម្ពស់

បញ្ជាក់​លម្អិត​ចំនួន​ទំព័រ​ផ្ដេក​អតិបរមា (ទទឹង) និង​បញ្ឈរ (កម្ពស់) ដែល​សន្លឹក​នីមួយ​ៗ​ដែល​មាន​រចនាប័ទ្ម​ទំព័រ​បច្ចុប្បន្ន ត្រូវ​បាន​បោះពុម្ព ។

ទទឹង​ក្នុង​ទំព័រ

បញ្ចូល​ចំនួន​ទំព័រ​អតិបរមា​ដែល​ត្រូវ​បោះពុម្ព​កាត់​ផ្ដេក ។

កម្ពស់​ក្នុង​ទំព័រ

បញ្ចូល​ចំនួន​ទំព័រ​អតិបរមា​ដើម្បី​បោះពុម្ព​បញ្ឈរ ។

សម​ជួរ​បោះពុម្ព​លើ​ចំនួន​ទំព័រ

បញ្ជាក់​ចំនួន​អតិបរមា​របស់​ទំព័រ ដែល​រៀង​រាល់​សន្លឹក​ដែល​មាន​រចនាប័ទ្ម​ទំព័រ​បច្ចុប្បន្ន នឹង​ត្រូវ​បាន​បោះពុម្ព ។ មាត្រដ្ឋាន​នឹង​ត្រូវ​បាន​កាត់​បន្ថយ ប្រសិនបើ​ចាំបាច់ ដើម្បី​ធ្វើ​ឲ្យ​ត្រូវ​ចំនួន​របស់​ទំព័រ​ដែល​បាន​ជំពាក់ ។

ចំនួន​ទំព័រ

បញ្ចូល​ចំនួន​ទំព័រ​ដែលត្រូវ​បោះពុម្ព​អតិបរមា ។